Posts in ‘សម្រាំងជាខេមរភាសា’ Category

ទ្រង់ រណឫទ្ធិ ថា​គ្មាន​​ការ​​បែក​​បាក់​​ក្នុង​​បក្ស តែ​ជា​ការ​កែ​សម្រួល

ទ្រង់ រណឫទ្ធិ ថា​គ្មាន​​ការ​​បែក​​បាក់​​ក្នុង​​បក្ស តែ​ជា​ការ​កែ​សម្រួល

គណបក្សហ្វុនស៊ីនប៉ិចថ្មី ដែលទើបនឹងធ្វើសមាជវិសមញ្ញរបស់ខ្លួន កាលពីមួយខែមុន ដើម្បីប្រគល់តំណែង ជា​ប្រធាន​គណបក្សឡើងវិញ ថ្វាយទៅសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ នោះ ទើបនឹងឆ្លងកាត់«ព្យុះ»មួយ ដែល​កើត​​ឡើងពីការមិនត្រូវគ្នា រវាងអគ្គលេខាគណបក្សចាស់ លោក ញ៉ឹក ប៊ុនឆៃ និងអគ្គលេខាគណបក្សថ្មី ក្រោម​ឈ្មោះ​«អគ្គលេខាប្រតិបត្តិ» លោក ហាយ សាក់។ ការមិនត្រូវគ្នានេះ បានឈានទៅដល់ ការចេញ​លិខិតឆ្លើយ​ឆ្លង​ដាក់គ្នា រវាងក្រុមមនុស្សទាំងសងខាង ដែលធ្វើឲ្យគេយល់ថា គោលការណ៍បង្រួបបង្រួម នៃអ្នករាជានិយម របស់​សម្ដេចក្រុមព្រះ មានសភាពដូចទឹក ទើរលើស្លឹកឈូក យ៉ាងដូច្នេះ។

ពាក់ព័ន្ធនឹងហេតុការណ៍ដ៏ស្រួចស្រាវ ដែលអាចធ្វើឲ្យប្រេះឆាជាថ្មីនោះ ព្រះប្រធានជាថ្មីនៃគណបក្ស សម្ដេច​ក្រុម​ព្រះ នរោត្ដម រណឫទ្ធិ បានចេញមកបកស្រាយថា មិនមានការបែកបាក់ផ្ទៃក្នុងនោះទេ។ នៅចំពោះសមាជិក​ប្រមាណ​ជាង ៣០០០នាក់ នៅពហុកីឡាដ្ឋានក្រុងតាខ្មៅ ខេត្តកណ្តាល [...]

តាំង​ពី​ជាង​៤ឆ្នាំ​ហើយ បុរស​នេះ​មាន​ដង្កូវ​មួយ នៅ​ក្នុង​ក្បាល

តាំង​ពី​ជាង​៤ឆ្នាំ​ហើយ បុរស​នេះ​មាន​ដង្កូវ​មួយ នៅ​ក្នុង​ក្បាល

ដង្កូវដែលមានប្រវែង ១សង់ទីម៉ែត្រ មួយក្បាល ត្រូវបានគ្រូពេទ្យវះយកចេញ ពីខួរក្បាលរបស់បុរស ជនជាតិអង់គ្លេស វ័យ៥០ឆ្នាំម្នាក់ បន្ទាប់ពីបុរសនេះ បានទៅពិគ្រោះជាមួយគ្រូពេទ្យរបស់ខ្លួន ពីអាការៈចុកចាប់ក្នុងក្បាលជាខ្លាំង។ គ្រូ​ពេទ្យ​បានរកឃើញថា ដង្គូវប្រភេទ Spirometra erinaceieuropei បានចូលទៅរស់នៅ ធ្វើរូងនៅ៥សង់ទីម៉ែត្រ និងធ្វើ​ការ​ផ្លាស់ទី ពីឆ្វេងមកស្ដាំ និងពីស្ដាំមកឆ្វេង ក្នុងខួរក្បាលរបស់បុរសអ្នកជំងឺ តាំងពីជាង៤ឆ្នាំមកហើយ។

ករណីដ៏ចម្លែកនេះ ទើបតែមានកើតជាលើកទីមួយ នៅក្នុងចក្រភពអង់គ្លេស។ ប៉ុន្តែបើគេរាប់ ចាប់តាំងពីឆ្នាំ១៩៥៣មក ករណីរបៀបនេះ បានកើតឡើងចំនួន៣០០ដងហើយ នៅក្នុងពិភពេលោកទាំងមូល។ ដង្កូវនេះ នឹងធ្វើឲ្យរលាក​ប្រព័ន្ធ​ប្រសាទ ហើយប្រសិនជាវាចូលទៅដល់ខួរក្បាល វានឹងបង្កឲ្យមនុស្សនោះ បាត់ការចងចាំ និងមានការចុកចាប់​យ៉ាង​ខ្លាំង នៅក្នុងក្បាល។ ដោយសារអការៈរបស់សត្វចង្រៃនេះ មិនសូវសម្បូរកើតនោះ ភាពអាថ៌កំបាំងរបស់វា [...]

សម្ភាស​អ្នក​នាំ​ពាក្យ​បក្ស​ប្រជាជន៖ ទិដ្ឋាការ អាឡិច មាន​សិទ្ធិ​សុំ​ តែ​គ្មាន​សិទ្ធិ​ទាមទារ​ទេ

សម្ភាស​អ្នក​នាំ​ពាក្យ​បក្ស​ប្រជាជន៖ ទិដ្ឋាការ អាឡិច មាន​សិទ្ធិ​សុំ​ តែ​គ្មាន​សិទ្ធិ​ទាមទារ​ទេ

លោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ក្នុងកិច្ចសម្ភាសជាមួយ​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ​នាព្រឹកថ្ងៃទី២១ ខែកុម្ភៈនេះ បានលើកឡើងថា មិនចំពោះតែលោក អេឡិច ដែលជាជនជាតិអេស្ប៉ាញនោះទេ បណ្តា​ជនបរទេសទាំងអស់ ដែលស្នាក់នៅកម្ពុជា ហើយហួសសុពលភាព នៃការស្នាក់នៅនោះ ចាំបាច់ត្រូវ​ធ្វើការ​ស្នើសុំជាថ្មី។ តែនេះជាការ«ស្នើសុំ» មិនមែនជាការ«ទាមទារ»នោះឡើយ។

ដោយឡែកចំពោះការស្នើសុំនោះ ជាការសម្រេចរបស់រាជរដ្ឋាភិបាល ដែលជា«ម្ចាស់»ប្រទេស ថាតើគួឲ្យបន្ត ឬ​មិន​គួឲ្យបន្ត។ ករណីនេះ ក៏ត្រូវធ្វើការផ្អែកលើគោលការណ៍ជាក់លាក់មួយ នៃជនបរទេសនោះ ដែលត្រូវបនុ្ត​និង​ស្នាក់នៅកម្ពុជា ស្របតាមច្បាប់អន្តោប្រវេសន៍ និងច្បាប់នានារបស់ប្រទេសកម្ពុជានោះដែរ។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ដូច្នេះថា៖ «អេឡិច ជាជនបរទេសឯកជនធម្មតាម្នាក់ មិនមែនជាជនបរទេស ដែល​តំណាងឲ្យប្រទេសអេស្ប៉ាញ មកធ្វើការនៅកម្ពុជាឡើយ។ (...) [...]

ទើប​ទទួល​ទ្រង់ រណឫទ្ធិ មក​ធ្វើ​ជា​ប្រធាន​វិញ ស្រាប់​តែ​ផ្ទុះ​រឿង​​«ឈ្លោះ​គ្នា»​ទៀត

ទើប​ទទួល​ទ្រង់ រណឫទ្ធិ មក​ធ្វើ​ជា​ប្រធាន​វិញ ស្រាប់​តែ​ផ្ទុះ​រឿង​​«ឈ្លោះ​គ្នា»​ទៀត

មើលទៅ គណបក្សហ៊ុនស៊ីនប៉ិច ចង់ទៅមុខ ឬចង់ដើរទៅណា? នៅក្នុងលិខិត«បំភ្លឺ»មួយ ដែល​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ ទើបនឹងទទួលបាន ក្នុងយប់ថ្ងៃទី២១ ចូលមកថ្ងៃទី២២ ខែកុម្ភៈនេះ អគ្គលេខាធិការដ្ឋាន ដែល​គេដឹងថាស្ថិតក្រោយការគ្រប់គ្រង របស់លោក ញឹក ប៊ុនឆៃ អគ្គលេខាចាស់របស់គណបក្សនោះ បាន​ប្រកាស​ទាត់​ចោល នូវសេចក្ដីប្រកាសមួយ ដែលចុះហត្ថលេខា ដោយអគ្គលេខាប្រតិបត្តិ (ឬនិយាយឲ្យខ្លី អគ្គលេខា​ថ្មី) លោក សាយ ហាក់ ដែលទើបនឹងបានតំណែងនេះ កាលពីពេលថ្មីៗនេះ។

លិខិតរបស់អគ្គលេខាធិការដ្ឋាន គណបក្ស ហ្វ៊ិនស៊ិនប៉ិច នោះបានសរសេរបញ្ជាក់ថា «សហជីវិន សាយ ហាក់ ពុំ​ទាន់មានឋានៈ និងតួនាទីអ្វីក្នុងគណបក្សហ៊្វុនស៊ិនប៉ិចទេ ព្រោះតែក្នុងលក្ខន្តិកៈ គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ដែលនៅ​ជាធរមាន ពុំមានរចនាសម្ព័ន្ធ ស្តីពីអគ្គលេខាធិការប្រតិបត្តិគណបក្សទេ»។ ចំណែក​លទ្ធផល នៃសមាជ​វិសាមញ្ញ​គណបក្ស ហ៊្វុនស៊ិនប៉ិច ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥កន្លងទៅ [...]

មាស សុខសោភា គាំទ្រ​ឲ្យ អាឡិច នៅ​កម្ពុជា​រហូត​ទៅ

មាស សុខសោភា គាំទ្រ​ឲ្យ អាឡិច នៅ​កម្ពុជា​រហូត​ទៅ

ប្រសិនបើតារាចម្រៀង ឬតារាសម្ដែង ល្បីឈ្មោះក្នុងប្រទេសជាច្រើន ដូចជាមិនខ្វាយខ្វាល់ ឬមិនហ៊ាន​ចេញ​មុខ ពីបញ្ហាបរិស្ថានជាតិ និងធ្វើមិនដឹងមិនលឺ នៅចំពោះការប៉ងបណ្ដេញ សកម្មជនការពារ​ធន​ធាន​ធម្មជាតិ​តំបន់អារ៉ែង លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) ចេញពី​ប្រទេស​កម្ពុជា ពីសំណាក់រដ្ឋាភិបាលកម្ពុជានោះ ប៉ុន្តែសម្រាប់តារាចម្រៀង កញ្ញា មាស សុខសោភា វិញ បានចេញមុខគាំទ្រលោក អាឡិច និងផ្ដល់ក្ដីសង្ឃឹមថា លោក អាឡិច គួរតែរស់នៅ ក្នុងព្រះរាជាណាចក្រ បាន​ត​ទៅ​ទៀត។

នៅលើទំព័រហ្វេស​ប៊ុកផ្លូវការរបស់នាង តារាចម្រៀងបានចុះផ្សាយ រូបថតមួយសន្លឹករបស់នាង ដោយមានអម​ដោយពាក្យពេជ្រខ្លីៗមួយចំនួន សរសេរជាភាសាអង់គ្លេស ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូម​ធ្វើ​ការ​បក​ប្រែ​ក្រៅ​ផ្លូវការ​ មានន័យថា៖ «អរគុណ អាឡិច»។ តារាចម្រៀង មាស សុខសោភា ដែលជា​សកម្មជន​ការពារ​ព្រៃឈើម្នាក់ដែររូបនេះ បានសរសេរទៀតថា៖ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...