ម៉ាដូណា ដួលពីលើឆាក នៅក្នុងការប្រគុំតន្ត្រីដ៏ធំនៅ ឡុងដ៍ (vdo)
ជាហេតុការណ៍ដ៏រន្ធត់ ដោយសារតែតារាចម្រៀង អាយុ៥៦ឆ្នាំរូបនេះ មិនដែលមានកំហុស ដួលធ្លាក់ពីលើឆាក នៅក្នុងការសម្ដែងលើកមុនៗមកនោះទេ។ នាង ម៉ាដូណា ត្រូវបានគេអញ្ជើញឲ្យមកសម្ដែង ដើម្បីបិទបញ្ចប់កម្មវិធី Brit Awards ឆ្នាំ២០១៥ ដែលជាកម្មវិធីប្រចាំឆ្នាំដ៏ធំមួយ សម្រាប់ពិនិត្យមើលចំណាត់ថ្នាក់ នៃចម្រៀងល្បីៗដែលចេញផ្សាយ នៅក្នុងរយៈពេលមួយឆ្នាំកន្លងមក។
ស្ដេចចម្រៀងស្រី នាង ម៉ាដូណា បានដួល នៅក្នុងចំណោមអ្នករាំរបស់នាង ខណៈពេលដែលនាង បានឡើងជណ្ដើរទៅលើឆាកចម្រៀង ដើម្បីច្រៀងចម្រៀងថ្មី មានចំណងជើង ជាភាសាអង់គ្លេស Living For Love។ តែបញ្ហា មិនមែនកើតពីនាងទេ តែមកពីស្បែពណ៌ខ្មៅ ដែលនាងគ្របខ្លួន បានអូសទាញនាងទៅ។ ការដួលនេះ អាចជាបញ្ហា នៃការធ្វើមិនស្របគ្នា រវាងអ្នកចម្រៀង ដែលស្រាយស្បៃមិនទាន់ និងអ្នកទាញស្បៃចេញ។
ប៉ុន្តែមិនមានអ្វី អាចមកឃាត់តារាចម្រៀង អន្តរជាតិម្នាក់នេះ បានឡើយ។ នាង ម៉ាដូណា បានងើបមកវិញ ភ្លាមៗ [...]