រដ្ឋអ៊ីស្លាមទទួលស្គាល់ភេវរកម្មនៅទូនេស៊ី ថាជាការវាយប្រហារ«ពរជ័យ»
នៅរសៀលថ្ងៃព្រហស្បត្តិ៍ ទី១៩ ខែមីនានេះ ក្រុមស្ម័គ្រប្រយុទ្ធ របស់អង្គការ រដ្ឋអ៊ីស្លាម (EI ឬ ISIS) បានប្រកាសទទួលស្គាល់ ភេវរកម្មបាញ់ប្រហារ នៅក្នុងសារមន្ទីរជាតិ បារដូ កណ្ដាលរដ្ឋធានី ទូនីស នៃប្រទេសទួនេស៊ី ដែលបានកើតឡើង កាលពីថ្ងៃទី១៨ ខែមីនា ម្សិលម៉ិញ ដែលធ្វើឲ្យមនុស្ស ២១នាក់ស្លាប់។ ការប្រកាសទទួលស្គាល់នេះ ត្រូវបានធ្វើនៅក្នុងសារមួយ ថ្លែងជាលក្ខណៈសម្លេង បង្ហោះនៅលើអ៊ិនធើណែត។ ក្រុមអ៊ីស្លាមនិយមជ្រុល ដែលមានទីតាំងនៅក្នុងប្រទេ សទូនេស៊ី ស្រាប់ និងមានកងស្ម័គ្រប្រយុទ្ធរបស់ខ្លួន ច្រើនរយនាក់ បានព្រមានថា នឹងមានការវាយប្រហារជាថ្មីទៀត ទៅលើប្រទេសទូនេស៊ី។
ក្រុមអ៊ីស្លាមនិយមជ្រុល បានប្រកាសឲ្យដឹងថា ការវាយប្រហារ កាលពីថ្ងៃពុធ បានដឹកនាំដោយ «វីរៈជនពីរនាក់ ដែលមានឈ្មោះថា Abou Zakaria al-Tounsi និង Abou Anas al-Tounsi បំពាក់ទៅដោយអាវុធស្វ័យប្រវត្តិ និងគ្រាប់បែក» ហើយបាន«ចូលទៅដល់កណ្ដាល [...]