Posts in ‘សម្រាំងជាខេមរភាសា’ Category

ពិព័រណ៍​«ស្នាដៃ​និង​អនាគត» លើក​ទី​៣ លើក​កម្ពស់​ស្នាដៃ​កូន​ខ្មែរ

ពិព័រណ៍​«ស្នាដៃ​និង​អនាគត» លើក​ទី​៣ លើក​កម្ពស់​ស្នាដៃ​កូន​ខ្មែរ

គោលបំណងចំបង នៃពិព័រណ៍«ស្នាដៃ និងអនាគតលើកទី៣» គឺដើម្បីបង្កើន ការយល់ដឹងរបស់ប្រជាពលរដ្ឋខ្មែរ ជា​ពិសេស​ក្រុមយុវជន យុវជន យុវនារី ក្នុងការចូលរួមថែរក្សា និងលើកតម្កើង សិល្បៈវប្បធម៌ខ្មែរ។

ពិព័រណ៍នេះ ជាវេទិការដ៏ពិសេសមួយ សម្រាប់យុវជន យុវនារីខ្មែរ ដែលមានទេពកោសល្យ និងមានកំនិតច្នៃ​ប្រឌិត​ខាង​ផ្នែកសិល្បៈ មានឱកាសអាចចូលរួមក្នុងការបញ្ចេញនូវស្នាដៃរបស់ខ្លួន។

ក្នុងរយៈពេលពីរថ្ងៃនេះ ពិព័រណ៍សិល្បៈលើកទី៣នេះ នឹងមានការដាក់តាំងពិព័រណ៍ ស្នាដៃនិស្សិត លេងល្បែងប្រជាប្រិយ បញ្ចាំងកុនខ្លី របស់ក្រុម«កូនខ្មែរកូនខ្មែរ» កម្មវិធីពិភាក្សាតទល់ លើប្រធានបទវប្បធម៌ និងការសម្តែងសិល្បៈ ប្រពៃណីខ្មែរ ចម្រុះនៅពេលល្ងាច។ សម្រាប់សម្តែងសិល្បៈ នៅពេលល្ងាច នឹងមានការលក់សំបុត្រ ក្នុងតម្លៃ៣ដុល្លារ។ ថវិកាដែលបាន​មក មួយចំណែក នឹងឧបត្ថម្ភទៅដល់ កុមារទីទ័លក្រ៕

ធ្លាក់យន្ដហោះ អ៊ែរប៊ូស A320 នៅបារាំង ស្លាប់១៥០នាក់

ធ្លាក់យន្ដហោះ អ៊ែរប៊ូស A320 នៅបារាំង ស្លាប់១៥០នាក់

ព្រឹត្តិការណ៍ ធ្លាក់យន្ដហោះមួយទៀត បានចូលមកបន្ថែមហេតុការណ៍ដ៏រន្ធត់ សម្រាប់វិស័យអាកាសចរណ៍ស៊ីវិល ពិភពលោក។ យន្ដហោះប្រភេទ អ៊ែរប៊ូស (Airbu A320) របស់ក្រុមហ៊ុនអាកាសចរណ៍អាល្លឺម៉ង់ ហ្សែមែនវីន (Germanwings) ដែលលក់សំបុត្រថោក បានធ្លាក់នៅក្នុងតំបន់ជួរភ្នំ អាល់ប៍ (Alpes) នៃជ្រលង អេស្ត្រូព (Estrop) នៅ​មិន​ឆ្ងាយ​ប៉ុន្មាន ពីក្រុង ឌីង ឡេបាំង (Digne-les-Bains) នៅព្រឹកថ្ងៃអង្គារទី២៤ ខែមីនា ឆ្នាំ២០១៥នេះ។ បើតាម​ការ​ឲ្យ​ដឹង​របស់​អាជ្ញាធរ បាននិយាយថា អ្នកដំណើរទាំង១៥០នាក់ នៅលើយន្ដហោះ បានស្លាប់ទាំងអស់។

នៅតាមកញ្ចក់ទូរទស្សន៍ ដែលបានផ្សាយផ្ទាល់ ពីហេតុការណ៍នេះ គេបានឃើញក្រុមអ្នកជួយសង្គ្រោះ បារាំង រួមជា​មួយ នឹងកងកម្លាំងនគរបាល បារាំងផង បានធ្វើដំណើរតាមរថយន្ដ និងតាមឧទ្ធម្ភាគចក្រ ឆ្ពោះទៅកាន់តំបន់ ដែល​មាន​គ្រោះថ្នាក់នេះ។ រដ្ឋមន្ត្រីមហាផ្ទៃបារាំង លោក ប៊ែរណា កាស្នើវ (Bernard Cazeneuve) ក៏បានធ្វើដំណើរ [...]

ព្រះសង្ឃ៥អង្គ ត្រូវ​តុលាការ​កោះ​ហៅ តាម​បណ្តឹង​ព្រះ​តេជ​គុណ សុទ្ធ ឆៃយ៉ា

ព្រះសង្ឃ៥អង្គ ត្រូវ​តុលាការ​កោះ​ហៅ តាម​បណ្តឹង​ព្រះ​តេជ​គុណ សុទ្ធ ឆៃយ៉ា

ករណីចំណាត់ការ របស់ប្រព័ន្ធតុលាការ ទៅលើព្រះសង្ឃដែលគង់នៅ ក្នុងវត្តសាមគ្គីរង្សី នៅតែបន្តធ្វើ ទៅមុខ។ នៅ​ក្នុង​​ខែមីនានេះ ព្រះសង្ឃចំនួន៥អង្គ ជាពិេសព្រះតេជគុណ ថាច់ ហាសំអាង ព្រះចៅអធិការ វត្តសាមគ្គីរង្សីស្តីទី នឹង​ត្រូវ​ព្រះ​រាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ និមន្តមកដើម្បីចោទសួរ ទៅតាមពាក្យបណ្តឹង របស់ព្រះភិក្ខុ សុទ្ធ ឆៃយ៉ា។

លោក គី ប៊ុណ្ណារ៉ា តំណាងអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ​២០១៥ ហៅព្រះសង្ឃដើម្បីធ្វើការសាកសួរសួរ និងចោទប្រកាន់។ ក្នុងដីកាកោះនោះ បានសរសេរដូច្នេះថា៖ «យើង គី ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ អញ្ជើញឈ្មោះ ថាច់ ហាសំអាង ជាជនសង្ស័យ មានទីលំនៅ​សព្វថ្ងៃវត្តសាមគ្គីរង្សី។ (…) ឲ្យចូលទៅកាន់អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមីនា ម៉ោង៨ព្រឹក ដើម្បីសាកសួរ។»

តាមដីកាកោះនោះ លោក គី [...]

ផឹកទឹកនោម និងទឹក«កាម»សត្វលា ថតដាក់ទូរទស្សន៍

នៅក្នុងកម្មវិធីទូរទស្សន៍មួយ ឈ្មោះ «កត្តាធ្វើឲ្យភ័យ (Fear Factor)» នៅសហរដ្ឋអាមេរិក យុវជនយុវនារី ជាបេក្ខជន​ បេក្ខនារី ចំនួន៦នាក់នៅក្នុងកម្មវិធីនោះ បានលើកយកមកផឹក នូវទឹកនោម និងទឹក«កាម» របស់សត្វលា។

ពួកគេ ត្រូវបែកចែកជាង៣ក្រុម មួយក្រុមមានពីរនាក់ ហើយត្រូវផឹកទឹកនោម និងទឹកកាម របស់សត្វលា ដើម្បី​ឈាន​ទៅ​ឈ្នះរង្វាន់ ៥ម៉ឺនដុល្លា (ត្រូវជា៤ម៉ឺន៥ពាន់អ៊ឺរ៉ូ)។

ក្នុងឈុតនេះ ដែលមានចំណងជើង ភេសជ្ជៈរបស់សត្វលា (Donkey Juice) ត្រូវបានហាមឃាត់ មិនឲ្យចាក់ផ្សាយ នៅ​លើ​កញ្ចក់ទូរទស្សន៍ទេ កាលពីឆ្នាំ២០១២កន្លងទៅ។ ប៉ុន្តែនៅឆ្នាំនេះ ស្ថានីយទូរទស្សន៍ ដូចជាទទួលបានសេរីភាពជាងមុន!

នរណាខ្លះ ចង់សាកល្បងដែរ?

ពលរដ្ឋ​ចារ៉ាយ​ទទួល​សំណង​៦៣ ០០០​ដុល្លា ពី​ក្រុមហ៊ុន​រ៉ែ​មាស​ឥណ្ឌា

ពលរដ្ឋ​ចារ៉ាយ​ទទួល​សំណង​៦៣ ០០០​ដុល្លា ពី​ក្រុមហ៊ុន​រ៉ែ​មាស​ឥណ្ឌា

ក្រុមហ៊ុនមេសកូហ្គូល (MESCO GOLD)  រុករករ៉ែមាសមកពី​ប្រទេសឥណ្ឌា បាន​ចេញ​សំណង និងការខូចខាត​ទៅដល់​ប្រជាពលរដ្ឋ ក្នុងមួយហិកតាដី ស្មើនឹង១៥០០ដុល្លា សម្រាប់​ដីទទេរ ខណៈដីមានដំណាំដាំដុះ ក្នុងមួយហិកតា ទទួល​បាន២៥០០ដុល្លា។ នេះបើតាមការឲ្យដឹង របស់លោក ឆាយ ធី មន្រ្តីសម្របសម្រួល នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក ប្រចាំ​ខេត្តរតនគីរី នៅលើគណនីហ្វេសប៊ុករបស់លោក។

មន្រ្តីសង្គមស៊ីវិលរូបនេះ បានឲ្យដឹងទៀតថា ចំណែកដីព្រៃសហគមន៍ ដែលរងផងប៉ះពាល់ចំនួន​១២ហិកតា​នោះ ក៏​ត្រូវ​បានទទួលសំណង ក្នុងមួយហិកតា ចំនួន១៥០០ដុល្លាដែរ។ ចំពោះសំណង ដែលត្រូវបាន​ផ្តល់​ជូន ​ប្រជាពលរដ្ឋទាំង​១៨​គ្រួសារ ដោយក្រុមហ៊ុនរ៉ៃមាស របស់ឥណ្ឌាមួយនេះ ធ្វើឡើង ដោយ​ការ​ព្រមព្រៀង ពីប្រជាពលរដ្ឋ ជាមួយនឹង​សាក្សី ដែលរួមមានមេភូមិ និងមេឃុំ បានចុះហត្ថលេខា និងបោះត្រា អ្នកចាស់អ្នកទុំក្នុងភូមិ តំណាងសហគមន៍ និងក៏​មាន​ការ​ចូលរួមយ៉ាងច្រើន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...