Posts in ‘សម្រាំងជាខេមរភាសា’ Category

មើលដំរីទឹក បង្រៀនកូនវា ឲ្យចេះហែលទឹក (vdo)

បន្ទាប់ពីបានកើតចេញ ពីពោះម្ដាយបានប្រមាណ ជា២៤ម៉ោង នៅពេលនេះ គឺជាពេលដែលត្រូវងូតទឹក ដុស​សំអាត​ខ្លួន។ កូនដំរីទឹកមួយក្បាលនេះ បានកើតនៅថ្ងៃច័ន្ទសប្ដាហ៍មុន នៅក្នុងសួនសត្វ នៃទីក្រុង សាន ឌីជេហ្គោ (San Diego) ក្នុងរដ្ឋកាលីហ្វ័នី សហរដ្ឋអាមេរិក នាវេលាម៉ោងប្រមាណ ជា៦ និង៣០នាទីព្រឹក។

នៅក្នុងអាងទឹក គេឃើញ ដំរីទឹកញី ដែលមានឈ្មោះ ហ្វូណានី (Funani) អាយុ៣០ឆ្នាំ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការបង្រៀនកូនខ្លួន ដែលទើបនឹងកើត ហើយមិនទាន់ស្គាល់ថា អ្វីជាទឹក ឬជាការហែលទឹកនោះ ឲ្យចេះធ្វើកាយវិការ នៅក្នុងទឹក ដើម្បីអាចយកមកប្រើប្រាស់ នៅក្នុងជីវិតតទៅមុខ។

វីដេអូនេះ ត្រូវបានបង្ហោះដាក់លើ យូធូប ដោយសួនសត្វខ្លួនឯង ដើម្បីប្រាប់ទៅអ្នកគាំទ្រ និងជាពិសេសអ្នកដែល​តាម​ដាន ការឆ្លងទន្លេរបស់ដំរីទឹកញី ឲ្យដឹងថា ទាំងម្ដាយទាំងកូន មានសុខភាពប្រសើរ ជាធម្មតាទេ។

រឿង ដែលគេចង់ដឹង តែមិនទាន់អាចដឹងបាននោះ គឺកូនដំរីទឹកមួយក្បាលនេះ [...]

អ្នក​ភូមិ​បឹង​ឈូក នៅ​ឫស្សីកែវ បារម្ភ​ពីការ​ចាប់ខ្លូន

អ្នក​ភូមិ​បឹង​ឈូក នៅ​ឫស្សីកែវ បារម្ភ​ពីការ​ចាប់ខ្លូន

នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៥ អ្នកភូមិបឹងឈូក ៤៣គ្រួសារ ព្រមទាំងតំណាង អ្នកតវ៉ាដីធ្លី នៅផ្លូវលេខ ១៨០០ ក្រុមទីបី ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានចូលខ្លួនបំភ្លឺ ជាលើកទី៤របស់ខ្លួន តាមដីកាកោះ របស់តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ។ ប៉ុន្តែការចូលបំភ្លឺលើកនេះ ត្រូវបានលើកថ្ងៃ​ទៅ​វិញ ដោយសារព្រះរាអាជ្ញា មានការវល់ទៅខេត្ត នេះ បើតាមការឲ្យដឹង របស់មេធាវីរបស់អ្នកភូមិ លោក ច័ន្ទ សុជាតិ មក​ពី​មជ្ឈមណ្ឌលអប់រំច្បាប់ សម្រាប់សហគមន៍។

តំណាងអ្នកភូមិបឹងឈូក ទាំង៤៣គ្រួសារ អ្នកស្រី ខៀវ ចិន្តា បានឲ្យអ្នកសារព័ត៌មានដឹងថា តុលាកាបានចោទប្រកាន់​អ្នកភូមិ៤រូប ទីមួយលោក ប៊ូ ម៉េង អាយុ៣៨ឆ្នាំ ទី២លោក កាង ណារ៉េន អាយុ៤៥ឆ្នាំ ទី៣លោក កុល សោភា អាយុ​៣២ឆ្នាំ ទី៤អ្នកស្រីផ្ទាល់ តាមពាក្យបណ្តឹង របស់ឈ្មោះ ទា ធឿន និងឈ្មោះ ឡៅ តុងងី បានប្តឹងអ្នកស្រី ពីបទប្រើ​អំពើ​ហិង្សា លើអ្នកកាន់កាប់អចលនវត្ថុ [...]

ម៉ូតូ​ជាប់​ហ្គែរ​ជ្រុល​ទៅ​បុក​អ្នក​ទិញ​ឥវ៉ាន់ ឈ្លោះ​ទារ​សំណង

ម៉ូតូ​ជាប់​ហ្គែរ​ជ្រុល​ទៅ​បុក​អ្នក​ទិញ​ឥវ៉ាន់ ឈ្លោះ​ទារ​សំណង

ករណីតូច ដែលប្រកែកយកឈ្នះ ឲ្យក្លាយទៅជាធំ នេះបានកើតឡើង កាលពីវេលាម៉ោង ៤ រសៀលថ្ងៃទី៣០ ខែមិនាឆ្នាំ ២០១៥ នៅក្នុងផ្សារដើមគ ស្ថិតក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រង់ចំណុចខាងមុខ កន្លែងលក់​ត្រី តាមបណ្តោយផ្លូវ៣៣៦។ ប្រភពព័ត៌មានបានឲ្យដឹងថា មូលហេតុដែលម៉ូតូ បានប៉ះស្រ្តីចំណាស់ម្នាក់ ព្រោះតែម៉ូតូ​ជាប់ហ្គែរ នៅពេលកំពុងជិះ។ ពេលភ្លាមៗ បន្ទាប់ពីមានបញ្ហា បុរសបង្ក បានសុំទោសស្រ្តីចំណាស់ រងគ្រោះ តែស្រ្តីរង​គ្រោះ មិនបានលើកលែងទោសទេ ហើយថែមទាំងហៅកូនរបស់ខ្លូន មកចាប់ទាំងម្ចាស់ និងម៉ូតូទៅខណ្ឌ។

សាក្សីនៅកន្លែងកើតហេតុ ជាអជីវករលក់ត្រី អ្នកស្រី ច្រិប បានប្រាប់ថា គាត់បានឃើញផ្ទាល់ថា បុរសបង្កឈ្មោះ មករា ជិះ ម៉ូតូសង់កូរ៉េ ពណ៍ក្រហមស្លាកលេខ ភ្នំពេញ ១P-៣៧៨០ ពិតជាបានបើកម៉ូតូប៉ះ លោកយាយមែន បណ្តាលឲ្យ​គាត់​ដួល និងមានរបួសត្រង់ដៃ និងជង្គង់ តែភ្លាមៗនោះ ជនបង្ករបានក្រោកឡើង ហើយនិយាយសំពះសុំទោស ទៅលោក​យាយ [...]

«បើ CPP ចាញ់​ឆ្នោត ​រដ្ឋាភិបាល​យោធា​ផ្ដាច់​ការ នឹង​ឡើង​កាន់​អំណាច»

«បើ CPP ចាញ់​ឆ្នោត ​រដ្ឋាភិបាល​យោធា​ផ្ដាច់​ការ នឹង​ឡើង​កាន់​អំណាច»

ឆ្លើយតបនឹងសំនួរ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ថាតើកម្ពុជា នឹងមានសង្គ្រាមឬទេ បើគណបក្សប្រជាជនកម្ពុជា ឬលោក ហ៊ុន សែន ចាញ់ឆ្នោត នៅអាណត្តិក្រោយ? លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និងសន្តិភាព បានឆ្លើយយ៉ាងខ្លីថា «សង្គ្រាម» នឹងមិនអាចកើតមានបានឡើយ ក្នុងបរិបទបច្ចុប្បន្ននេះ។ តែលោកបាន​បង្ហាញ​ការយល់ឃើញថា៖ «ប៉ុន្តែអាចនឹងកើតមាន ដូចករណីនៅភូមា គណបក្សដែលឈ្នះឆ្នោត ហើយ​រដ្ឋាភិបាល​យោធា មិនប្រគល់អំណាចឲ្យ»។

ការថ្លែងរបស់លោក យ៉ង់ គឹមអេង បានធ្វើឡើង បន្ទាប់ពីការព្រមានរបស់លោក ហ៊ុន សែន ដែលធ្វើទៅកាន់ពលរដ្ឋ​ម្ចាស់ឆ្នោត ថាបើគណបក្សប្រជាជនកម្ពុជា ចាញ់ការបោះឆ្នោត (លើកក្រោយ) នោះកម្ពុជា អាចនឹងកើតមានសង្គ្រាម។ ថ្លែងក្នុងពិធីដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវស្ពាន និងផ្លូវជាតិលេខ៩ មិត្តភាពកម្ពុជា-ចិន ខេត្តស្ទឹងត្រែង និងខេត្ត​ព្រះវិហារ កាលពីថ្ងៃទី០១ ខែមេសា ម្សិលម៉ិញនេះ [...]

ចង់​ចាប់​នាង​រំលោភ តែ​ត្រូវ​នាង​ចាប់​បោច​សក់ ​ឲ្យ​ទៅ​អាជ្ញាធរ

ចង់​ចាប់​នាង​រំលោភ តែ​ត្រូវ​នាង​ចាប់​បោច​សក់ ​ឲ្យ​ទៅ​អាជ្ញាធរ

ជារឿងមួយកម្រណាស់ នៅក្នុងប្រទេសឥណ្ឌា ព្រោះបើសូម្បី នៅក្នុងពេលកើតហេតុ ក៏គ្មាននរណាម្នាក់ មកជួយ​នាង​ឡើយ។ ហេតុការណ៍ បានកើតឡើង កាលពីថ្ងៃសុក្រសប្ដាហ៍មុន វេលាម៉ោង២និង៣០នាទីរសៀល នៅក្បែរស្ថានីយ៍​អាយស្ម័យាន Vile Parle ស្ថិតនៅជាយក្រុង ប៊ុមបៃ យុវតី ប្រាដនីយ៉ា ម៉ាន់ដារ (Pradnya Mandhare) អាយុ ២០ឆ្នាំ កំពុង​រង់ចាំរថភ្លើងរបស់នាង ដើម្បីជិះត្រឡប់ទៅផ្ទះ បន្ទាប់ពីបានត្រឡប់ពីសាកលវិទ្យាល័យ ដែលនាងបានរៀន អស់​ពេញ​មួយព្រឹក។

រំពេចនោះ បុរសម្នាក់ ដែលទំនងជាស្រវឹង បានព្យាយាមមកកេះកៀវ រាវស្ទាប និងធ្វើសកម្មភាពមួយចំនួនទៀត ទៅ​លើ​យុវតីជានិស្សិត។ នាង ម៉ាន់ដារ បានថ្លែងឡើង ប្រាប់សារព័ត៌មាន «Emirates24.7» ថា៖ «មើលទៅគាត់ណ្នឹង ទំនងជា​ស្រវឹងពិតហើយ។ គាត់បានមកជិតខ្ញុំ រួចបានរាវស្ទាបខ្ញុំ។»

ដំបូងឡើយ យុវតីគ្រាន់តែចង់រើបម្រះ ខ្លួននាងចេញពីក្រញ៉ាំ ជនល្មោភកាមប៉ុណ្ណោះ។ ប៉ុន្តែបុរសនោះ នៅតែព្យាយាម​ចាប់​នាងទៀត។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...