Posts in ‘សម្រាំងជាខេមរភាសា’ Category

តុលាការ​​អាច​​ចោទ​​ប្រកាន់ កឹម សុខា?

តុលាការ​​អាច​​ចោទ​​ប្រកាន់ កឹម សុខា?

អនុប្រធានទីមួយនៃរដ្ឋសភា និងជាអនុប្រធាន គណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលជាតំណាងរាស្ត្រ​មួយ​រូប​នោះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កោះអញ្ជើញ ឲ្យចូលបំភ្លឺ នៅចំពោះមុខតំណាងអយ្យការ អមសាលាដំបូង​រាជធានី​ភ្នំពេញ នៅថ្ងៃទី៨ ខែមេសាខាងមុខ ពាក់ព័ន្ធនឹងករណីហិង្សា នៅផ្លូវវ៉េងស្រេង ដែលបង្កឲ្យមាន​មនុស្ស​ស្លាប់ និង​របួស​ជា​ច្រើន​នាក់ កាលពីដើមឆ្នាំ២០១៤កន្លងមក។

សំនួរសួរថា តើការកោះហៅរបស់តុលាការ ដែលបានធ្វើទៅលើ តំណាងរាស្ត្រ នៅ​ក្នុង​អភ័យ​ឯក​សិទ្ធ​សភា ការពារ​ដោយ​រដ្ឋធម្មនុញ្ញជាតិ បែបនេះ តើអាចទៅរួចឬទេ?

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បានសុំអញ្ជើញលោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការ​ការពារ​សិទ្ធិមនុស្ស លីកាដូ មកធ្វើការបកស្រាយ ទៅតាមផ្លូវច្បាប់ថា លោក កឹម សុខា អាចចូលទៅតាមការកោះ របស់​តុលាការ​​បាន។ តែក្រោយការសាកសួរ តុលាការពុំមានសិទ្ធិ ក្នុងការចោទប្រកាន់ [...]

ស្រាត​ទាំង​អស់ ដើម្បី​ចូល​មើល​ពិព័រណ៍​អាមេរិក នៅ​អូស្ត្រាលី

ស្រាត​ទាំង​អស់ ដើម្បី​ចូល​មើល​ពិព័រណ៍​អាមេរិក នៅ​អូស្ត្រាលី

អ្នកដែលចង់ឃើញស្នាដៃ របស់វិចិត្រករអាមេរិកាំង ជេម ថួរ៉ែល (James Turrell) ដែលមកតាំងពិព័រណ៍របស់ខ្លួន នៅ​សារមន្ទីរជាតិអូស្ត្រាលី នៅរដ្ឋធានី កង់បេរ៉ា ត្រូវដោះសម្លៀកបំពាក់ចេញ សូម្បីខោអាវក្នុងក៏ដោយ។ នេះជា​គម្រោង​មួយ ដែលអ្នករៀបចំបង្កើតឡើង ដើម្បីបញ្ជៀសពីគម្លាតខណ្ឌ រវាងវិចិត្រករ និងអ្នកគាំទ្ររបស់ខ្លួន ដែលអាច​ប្រទាំង​ប្រទើស​គ្នា ពីបញ្ហាសម្លៀកបំពាក់។

ពិព័រណ៍ បានបើកទ្វាដំបូងនៅយប់ថ្ងៃពុធ ទី០១ ខែមេសា នេះ ដោយអនុញ្ញាត ឲ្យតែទស្សនិកជនពេញវ័យ ប្រមាណ​ជាង​៥០នាក់ប៉ុណ្ណោះ ឲ្យចូលទៅសម្ភោធមើលមុនគេ។ នៅស្អែកឡើង បញ្ជរលក់សំបុត្រ ក៏ត្រូវបិទទ្វាបាត់ទាំងព្រឹកទៀត ដោយ​ហេតុទស្សនិកជន បានមកដណ្ដើមគ្នា យកសំបុត្រដ៏ពិសេសនេះ ដើម្បីអាចចូលមើល ក្នុងពេលបន្ទាប់មក។

ពិព័រណ៍របស់លោក ជេម ថូរ៉ែល បានគោលគំនិតជាសំខាន់ នូវលំហ និងពន្លឺភ្លើង ដើម្បីបង្ហាញពីអារម្មណ៍ និងភាព​ត្រេក​ត្រអាល។ ពិព័រណ៍នៅលើកនេះ មានចំណងជើងថា «ចំណាំងផ្លាត [...]

គីម ជុងអ៊ុន ចង់​បាន​ស្ត្រី ដែល​«ស្អាតៗ​បំផុត» មក​នៅ​ក្បែរ​ខ្លួន

គីម ជុងអ៊ុន ចង់​បាន​ស្ត្រី ដែល​«ស្អាតៗ​បំផុត» មក​នៅ​ក្បែរ​ខ្លួន

ទម្លាប់ជា«ប្រពៃណី» របស់អគ្គមគ្គទេសក៍ជាន់ខ្ពស់ របស់ប្រទេសកុម្មុយនីស កូរ៉េខាងជើង ដែលត្រូវបានបញ្ឈប់ លែង​ឲ្យ​ប្រារព្ធ នៅខែធ្នូឆ្នាំ២០១១ បន្ទាប់ពីមរណភាព របស់«កូនបីតាជាតិ» លោក គីម ជុងអ៊ីល (Kim Jong-il) នោះមក ទើប​តែ​ត្រូវបានបើក ឲ្យមានឡើងវិញ ដោយ«ចៅបីតាជាតិ»ដ៏មហិមា លោក គីម ជុងអ៊ុន (Kim Jong-un) នៅពេលនេះ។ អគ្គមគ្គទេសក៍​​វ័យក្មេង ទើបនឹងបញ្ជាឲ្យបង្កើតឡើងវិញ នូវ«ក្រុមកំសាន្ដ» ដាក់ក្បែរខ្លួនលោក ដោយប្រមូល ជ្រើស​យក​ស្ត្រីៗ មកពីគ្រប់ទិសទីទាំងអស ក្នុងប្រទេស មកដាក់ចូលជាសមាជិក។ នេះបើតាម សារព័ត៌មាន​អង់គ្លេស «The Telegraph» ដែលបានស្រង់ប្រភពព័ត៌មាន ពី​ប្រទេស​កូរ៉េ​ខាងត្បូង បានធ្វើរបាយការណ៍លំអិត ពីអាថ៌កំបាំងដ៏រសើប។

«ក្រុមកំសាន្ដ» ដែលមានសមាសភាព ពោរពេញដោយ ស្ត្រីក្មេងៗស្អាតៗ រាប់បញ្ចូលទាំងអ្នកចំរៀង អ្នកភ្លេង ទាំងអ្នក​របាំនោះ ត្រូវទទួលបន្ទុក កំដរនូវការហត់នឿយ ទាំងឡាយ របស់មេដឹកនាំជាន់ខ្ពស់ [...]

គោ​៣​ក្បាល​ត្រូវ​បានលួច​កាប់​ពន្លះ​សាច់​ យ៉ាង​សោក​សៅ​នៅ​ក្រចេះ

គោ​៣​ក្បាល​ត្រូវ​បានលួច​កាប់​ពន្លះ​សាច់​ យ៉ាង​សោក​សៅ​នៅ​ក្រចេះ

ករណីដ៏អាណោចអាធម នៃសត្វគោទាំងបីក្បាលនេះ បានកើតឡើង កាលពីវេលាម៉ោង៣ រសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៥ នៅភូមិសេរីភាព ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។ សត្វគោទាំងនោះ ត្រូវបានជនមិនស្គាល់មុខ ពន្លះ​សាច់​ចេញ សល់តែក្បាលនៅជាប់ឆ្អឹង ច្រកចូលក្នុងការ៉ុង ប្រមាណជា១០ការ៉ុង។ ករណីនេះ បានបង្ករការភ្ញាក់ផ្អើល នៅ​ពេល​ដែល​ម្ចាស់​គោ បានបាត់គោរបស់ខ្លួន ហើយបានពឹងអ្នកជិតខាង ឲ្យជួយរក។

បន្ទាប់ពីកាឆោឡោរុករករបស់អ្នកភូមិរួចមក នគរបាលបានប្រទះឃើញ ការ៉ុងប្រមាណ១០ នៅក្នុងព្រៃ ចំងាយ​ជាង​៥០០ ម៉ែត្រ ពីភូមិ រួមទាំងក្បាលគោ ដែលទើបតែសម្លាប់ថ្មីៗ នៅមិនទាន់ស្ងួតឈាមផងនោះ។ សាច់គោ ដែលត្រូវ​បាន​ជន​មិន​ស្គាល់​មុខ លួចកាប់ បានដាក់ចូលក្នុងការ៉ុង ពណ៍ខៀវចងមាត់ជិត។ ចំនែកឯក្បាលទាំងបី នៅខាងក្រៅជិត​ម្ពោត​ព្រៃ។

តាមការបញ្ជាក់ ពីនគរបាល ស្រុកចិត្របុរី បានឲ្យដឹងថា ក្រុមជនដៃដល់ ដែលបានលួចគោអ្នកស្រុកចំនួន ៣ក្បាល យក​ទៅកាប់ពន្លះសាច់ [...]

«ក្បាល​មួយ ដែល​អើត​ពី​ទឹក​នៅ​ក្បែរ​ខ្ញុំ មិន​មែន​ជា​មនុស្ស​ទេ»

«ក្បាល​មួយ ដែល​អើត​ពី​ទឹក​នៅ​ក្បែរ​ខ្ញុំ មិន​មែន​ជា​មនុស្ស​ទេ»

រូបថតមួយសន្លឹក ដែលបង្ហោះផ្សាយ កាលពីដើមខែមុន នៅលើហ្វេសប៊ុក បានបង្កឲ្យមនុស្សជាច្រើននាក់ ព្រឺសម្បុរ។ រូប​ភាព​នេះ មិនមែនទើបនឹងថតទេ តែត្រូវបានក្រុមគ្រួសារ របស់អ្នកស្រី គីម ដេវិដសុន (Kim Davison) និងអ្នកស្រី ចេស៊ី លូ (Jessie Lu) ថតកាលពីឆ្នាំកន្លងទៅ ខណៈពេលដែលពួកអ្នកស្រី បាននាំកូនចៅចំនួន៣នាក់ ទៅងូតទឹក ក្នុង​ស្ទឹង ឡូឃើរ ក្រេច (Lockyer Creek) នៃរដ្ឋ គ្វីនឡេន (Queensland ភាគខាងកើត នៃកោះអូស្ត្រាលី)។ បញ្ហាដែល​កើត​ឡើង នៅ​ក្នុង​រូបថតនេះ គឺគេបានឃើញ ក្បាលមនុស្សម្នាក់ទៀត ងើបចេញពីទឹក មកថតជាមួយនឹង​ក្រុមគ្រួសារ​អ្នកស្រី​ដែរ ដែល​ធ្វើ​ឲ្យ​គេ​យល់​ថា ក្មេងៗ ដែលនៅទីនោះ មានចំនួន៤នាក់។

សារព័ត៌មាន «Daily Mail» បានរាយការណ៍ថា នៅពេលឃើញរូបថតដំបូង អ្នកស្រីបានញ័រួញខ្លួន ដែលបានឃើញ ក្បាល​​កុមារទីបួនម្នាក់នេះ ចូលមកថតនៅក្បែរអ្នកស្រី។ អ្នកស្រីនិយាយថា៖ «នៅពេលយើងថតរូបនោះ យើងដឹង​ច្បាស់​​ណាស់​ថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...