Posts in ‘សម្រាំងជាខេមរភាសា’ Category

វាយបី​ដៃ​ខៀវ​ភ្នែក ព្រោះ​​ឃាត់​​មិន​​ឲ្យ​​រួម​​រ័ក្ស​​ក្នុង​​រថយន្ដ​​សង្គ្រោះ!

វាយបី​ដៃ​ខៀវ​ភ្នែក ព្រោះ​​ឃាត់​​មិន​​ឲ្យ​​រួម​​រ័ក្ស​​ក្នុង​​រថយន្ដ​​សង្គ្រោះ!

កាលពីថ្ងៃទី១៥ ខែកុម្ភៈកន្លងទៅ ក្រុមអ្នកជួយសង្គ្រោះបន្ទាន់មួយ បានចូលទៅក្រុង គ្រីមបាយ (Grimsby ភាគខាងកើត នៃចក្រភពអង់គ្លេស) ដើម្បីជួយទៅពិនិត្យព្យាបាល បុរសចំណាស់ម្នាក់ អាយុ ៩២ ឆ្នាំ ដែលជួបអាការៈ ឈឺចាប់ក្នុងទ្រូង យ៉ាងខ្លាំង។ ក្រុមអ្នកជួយសង្គ្រោះ បានចូលទៅក្នុងគេហដ្ឋាន របស់បុរសចំណាស់ ដោយបានទុកទ្វារថយន្ដ​សង្គ្រោះ​អ្នក​ជំងឺរបស់ពួកគេ នៅចំហរ ដោយពួកគេគិតថា អាចត្រូវការអ្វីៗពីក្នុងរថយន្ដ ដោយមិនចាំបាច់ បើកសោរទ្វារថយន្ដ។ នេះ បើតាមសេចក្ដីរាយការណ៍ របស់សារព័ត៌មានចម្រុះភាសា Huffington Post ចេញផ្សាយ ក្នុងប្រទេសអង់គ្លេស។

ប៉ុន្តែនៅពេលក្រុមអ្នកជួយសង្គ្រោះ បានត្រឡប់មករថយន្ដពួកគេវិញ ស្រាប់តែប្រទះឃើញ រឿងដ៏ហួសចិត្តមួយ បាន​កើត​ឡើង​ក្នុងរថយន្ដ។ យុវជនម្នាក់អាយុ១៨ឆ្នាំ កំពុងធ្វើសកម្មភាពរួមរ័ក្សស្នេហា នៅក្នុងនោះ នៅពីលើរទេះ​សម្រាប់​សែង​អ្នក​ជំងឺ។

ជាប់គុក៣ឆ្នាំ

[...]
1/4 Champions League៖ ក្រុម​បាសឺឡូន មក​ប៉ារីស លត់​ក្រុម​ម្ចាស់​ផ្ទះ ៣-១

1/4 Champions League៖ ក្រុម​បាសឺឡូន មក​ប៉ារីស លត់​ក្រុម​ម្ចាស់​ផ្ទះ ៣-១

ក្រុមប៉ារីស (Paris Saint-Germain) ដែលគេបានចាត់ទុកថា ជាវីរបុរស បន្ទាប់បានឈ្នះក្រុមឆែលស៊ី (Chelsea) របស់​អង់គ្លេស បានឡើងមកប៉ះជាមួយនឹង ក្រុមអ្នកមានបុណ្យ បាសឺឡូន (Barcelone) នៅក្នុងវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ នៃពាន​រង្វាន់ សម្ព័ន្ធជើងឯក អ៊ឺរ៉ុប កាលពីយប់ថ្ងៃទី១៥ ខែមេសា ម្សិលម៉ិញនេះ ប៉ុន្តែបានបាក់មុខយ៉ាងធ្ងន់ធ្ងរ ដោយត្រូវ​ក្រុម​បាសឺឡូន លត់ក្នុងពិន្ទុ ១-៣។

ពិន្ទុទាំងបីគ្រាប់៖ គ្រាប់ទីមួយ ត្រូវបាន ណីម៉ា (Neymar) តារាបាល់ទាត់ប្រេស៊ីល ទទួលបានបាល់ ពី លីយ៉ូនែល ម៉េស៊ី (Lionel Messi) ហើយបណ្ដើរទៅមុខប៉ុន្មានជំហាន ទើបទាត់បញ្ជូនចូលទី របស់ប៉ារីស រកគ្រាប់ទីមួយ នៅនាទីទី១៨ បានយ៉ាងងាយ។ ចំណែក​ឯ​គ្រាប់​ទី២ (នាទី៦៧) និងទី៣ (នាទី៧៩) សុទ្ធតែជាថ្វីជើង របស់កីឡាករ ល្វីស៍ ស្វារ៉េស (Luis Suarez) ដែលត្រូវបាន​ក្រុម​អ្នក​មាន​បុណ្យ ទិញពីក្រុម លីវៀភូល (Liverpool) របស់អង់គ្លេស កាល​ពីចុង​រដូវ​កាល​មុន។

[...]
កើត​មក​គ្មាន​ច្រមុះ ផ្អើល​អស់​អ៊ិនធើណែត

កើត​មក​គ្មាន​ច្រមុះ ផ្អើល​អស់​អ៊ិនធើណែត

អេលី ម៉ាកគ្លាចើរី (Eli McGlathery) ជាទារក ដែលកើតមកខុសប្រក្រតី។ ទារកកំសត់ បានកើតនៅក្នុងរដ្ឋ អាឡាបាម៉ា (Alabama ភាគអាគ្នេយ៍ នៃសហរដ្ឋអាមេរិក) កាលពីថ្ងៃទី៤ ខែមីនា កន្លងទៅ។ មិនត្រឹមតែកើតមិនគ្រប់ខែ និងគ្មានកាយ​សម្បទារគ្រប់គ្រាន់ទេ ហើយ​ថែម​ទាំង ត្រូវក្រុមគ្រូពេទ្យ ដាក់ទារកឲ្យដកដង្ហើម ជាមួយនឹងប្រដាប់ ជួយដកដង្ហើមទៀត។ យ៉ាងណាក៏ដោយ មកទល់នឹង​ពេលនេះ ឪពុកម្ដាយរបស់ទារក និងក្រុមគ្រូពេទ្យ បានទុកចិត្តថា ទារកមាន​សុខភាព​ធម្មតា។ ពួកគេថែមទាំងគិតថា នឹង​ជួយបើកផ្លូវ ដកដង្ហើមធម្មជាតិ ឲ្យទារកនៅពេលដែលទារក ក្លាយជាកុមារ មាន​អាយុ​ច្រើន​បន្ដិច។

ក្នុងពេលនេះ មិត្តភ័ក្ររបស់ក្រុមគ្រួសារទារក បានបង្កើតគេហទំព័រមួយ ដើម្បីប្រមូលថវិកា សម្រាប់ការព្យាបាលនានា ដែលអាចកើតមានសម្រាប់ អេលី។ មកដល់បច្ចុប្បន្ន គេហទំព័រ បានប្រមូលបានជាង ៤ម៉ឺនដុល្លារហើយ ដែលអាចជួយ សម្រាលបន្ទុកយ៉ាងច្រើន ដល់ក្រុមគ្រួសារទារក។

តារា [...]

សាក់​ចុង​សុដន់​ជា​រាង​បេះ​ដូង ពេញ​និយម​ខ្លាំង​ឡើង​នៅ​អ៊ឺរ៉ុប

សាក់​ចុង​សុដន់​ជា​រាង​បេះ​ដូង ពេញ​និយម​ខ្លាំង​ឡើង​នៅ​អ៊ឺរ៉ុប

គំនិតឆ្នៃប្រឌិតនេះ កើតចេញដំបូងគេ នៅក្រុង លីវើភូល (Liverpool) នៃចក្រភពអង់គ្លេស ដែលគេឲ្យឈ្មោះ ជាភាសា​អង់គ្លេសថា «Tittooing»។ Tittooing ជាវិធីសាស្ត្រ នៃការគូរចុងសុដន់ របស់នាងៗទាំងឡាយ ដោយប្រើប្រដាប់សាក់ ធុនមធ្យមមួយប្រភេទ។ វិធីសាស្ត្រនេះ មានស្ថិតនៅចន្លោះការសាក់នៅលើស្បែក និងការកែឆ្នៃសម្ផស្ស។ ប្រដាប់សាក់ ធុនមធ្យម នឹងបាញ់ទឹកពណ៌ពិសេសមួយ តាមរយៈម្ជុល នៅខាងមុខប្រដាប់នោះ ដើម្បីពង្រីកឬបន្ថែមរង្វង់ ដែលព័ទ្ធ​ជុំ​វិញ​ក្បាលសុដន់។

ស្ត្រីជាច្រើនឡើងៗ បានប្រើប្រាស់វិធីសាស្ត្រនេះ ដើម្បីជួយឲ្យសុដន់របស់ពួកនាង កាន់តែមានសម្ផស្សខ្លាំងឡើង ជា​ពិសេស នៅពេលដែលរង្វង់ ព័ទ្ធជុំវិញក្បាលសុដន់ មានពណ៌ស្លេកពេក ឬមានទំហំតូចពេក។ គេអាចដាក់ពណ៌ ទៅតាម​ការ​ចង់បានរបស់ម្ចាស់ខ្លួន ដូចជាពណ៌ក្រហមព្រឿងៗ ស៊ីជំពូ ឬពណ៌សាច់ក្រម៉ៅជាដើម។

ទំរង់​បែប​នេះ​លើ​មេឃ មិន​មែន​ជា​ការ​ផ្ទុះ​គ្រាប់​បែក​នុយក្លេអ៊ែរ​ទេ!

ទំរង់​បែប​នេះ​លើ​មេឃ មិន​មែន​ជា​ការ​ផ្ទុះ​គ្រាប់​បែក​នុយក្លេអ៊ែរ​ទេ!

រូបភាពនេះ ទើបនឹងត្រូវបានថត ក្នុងពេលថ្មីៗនេះ បង្ហាញពីពពក ដែលបានផ្ដុំគ្នាជាទំរង់យ៉ាងចម្លែក នៅលើក្រុង ឡប់បុក (Lubbock) នៃរដ្ឋតិចសាស។ ប៉ុន្តែមិនមែនគ្រាន់តែជាពពកធម្មតាទេ តែជាបន្ដុំពពក នៅមុនព្យុះដ៏កម្រមួយ ក្នុង​ប្រភេទ​ព្យុះ ស៊ុពើសែល (supercell)។ ព្យុះដ៏កម្ររបៀបនេះ អាចនឹងបង្កើតឲ្យទៅជាខ្យល់គូច ដ៏សាហាវៗ ជាច្រើន។

ចំពោះប្រទេសកាណាដាវិញ ព្យុះរបៀបនេះ កម្រកើតមានណាស់។ ដោយឡែក សម្រាប់ដុំពពក នៅរដ្ឋតិចសាស​ខាង​លើ ជនជាតិកាណាដា ក្នុងតំបន់ភាគអាគ្នេយ៍នៃប្រទេស អាចមើលឃើញបានខ្លះ ជាពិសេសអ្នករស់នៅ ក្នុងក្រុង អុងតារីយ៉ូ (Ontario)៕



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...