Posts in ‘សម្រាំងជាខេមរភាសា’ Category

ជំនួយការ​តំណាង​រាស្ត្រ​មួយ​រូប បរិហា​ពី​ចំណាត់​ការ​របស់​តុលាការ

ជំនួយការ​តំណាង​រាស្ត្រ​មួយ​រូប បរិហា​ពី​ចំណាត់​ការ​របស់​តុលាការ

ភាពរកាំរកូស នៅក្នុងវប្បម៌សន្ទនា នៃមេដឹកនាំ គណបក្សធំៗទាំងពីរ នៅតែមានសភាពស្រួចស្រាវ។ រីឯឲ្យសកម្មជនមួយ​ចំនួន រួមទាំងតំណាងរាស្រ្តផង របស់គណបក្សសង្គ្រោះជាតិនោះ ក៏កំពុងស្ថិតនៅក្នុង ភាព«គ្មានលំនឹង» ដោយសារនិតិវិធី របស់ប្រព័ន្ធតុលាការកម្ពុជា កំពុងដំណើរការទៅមុខ។

លោក អឿ ណារិទ្ធិ ជាជំនួយការផ្ទាល់របស់អ្នកស្រី មួរ សុខហួរ បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅមុខសាលាដំបូង​រាជធានី​ភ្នំពេញ ក្រោយពីការសាកសួរ ដោយចៅក្រម និងព្រះរាជអាជ្ញា ស្ទើរពេញមួយថ្ងៃ នារសៀលថ្ងៃទី១៩ ខែឧសភាថា ក្នុងការសាកសួរនាពេលនេះ ទាំងចៅក្រម និងព្រះរាជអាជ្ញា បានធ្វើការចោទសួរជាច្រើន។ លោកថា រាល់សំនួនទាំងនោះ ភាគច្រើនជាសំនួរដាក់បន្ទុក ហើយការចោទសួរម្តងៗ មានសំលេងកំហែងធ្ងន់ៗ (ខ្លាំងៗ) មួយចំនួន។ លោកបង្ហាញ ការ​សោកស្តាយថា ព្រះរាជអាជ្ញា មិនគួរប្រើប្រាស់ នូវសំលេងបែបនេះឡើយ។

យ៉ាងណា សមាជិកនៃអគ្គនាយកដ្ឋាន កិច្ចការសាធារណៈ [...]

យន្ដហោះ​​មួយ​​បង្ហូ​​«លាមក» ពី​លើ​បុណ្យ​ខួប​កំណើត ដូច​«ភ្លៀង»

យន្ដហោះ​​មួយ​​បង្ហូ​​«លាមក» ពី​លើ​បុណ្យ​ខួប​កំណើត ដូច​«ភ្លៀង»

ជាសំណាងល្អ ដែលភ្ញៀវពន្លឺ ចូលរួមទាំងអស់ បានទទួលទានអាហាររួច។ ហើយភ្ញៀវទាំងអស់នោះ មានចំនួន៤០នាក់ ដែលបានមកចូលរួម ប្រារព្ធបុណ្យខួបកំណើត យុវតី ចាស៊ីនដា ខមប្រៃ (Jacinda Cambray) ក្នុងគម្រប់អាយុ១៦ឆ្នាំ​របស់​នាង។ ក្នុងខណៈពេល ដែលការកាត់នំ បានបញ្ចប់ទៅ នៅក្នុងសួនច្បារ ខាងក្រោយគេហដ្ឋានរបស់នាង ស្ថិតក្នុងក្រុង Pennsylvanie សហរដ្ឋអាមេរិកនោះ នាង ចាស៊ីនដា បានស្រម័យថា ពិធីបុណ្យខួបរបស់នាង នឹងបញ្ចប់ទៅដោយក្ដី​សប្បាយ​រីករាយ និងគួរជាទីមនោរម្យណាស់។

«តែរំពេចនោះ កម្ទេចដុំអាចម៍ជាច្រើន មិនដឹងមកពីទេ តែដូចជាធ្លាក់មកលើយើង ពីលើមេឃ» នេះបើតាមការបញ្ជាក់ របស់​លោក ចូ ខមប្រៃ (Joe Cambray) ឪពុករបស់នាង ចាស៊ីនដា ធ្វើទៅកាន់ស្ថានីយទូរទស្សន៍ Fox 29 របស់អាមេរិក។ សំណាង​ល្អ ព្រោះ​លោក ចូ ខមប្រៃ ទំនងជាបានដឹងមុន ថារន្ទះផ្គរ«លាមក» អាចនឹងធ្លាក់មក អញ្ចឹងហើយបានជាលោក បាន​ត្រៀម​​កំណាត់​​តង់មួយ នៅក្នុងសួនច្បារនោះ [...]

អាជ្ញា​កណ្ដាល​ទទួល​១ជើង​ចំ​កណ្ដាល​ខ្នង ព្រោះ​ឲ្យ​កាត់​លឿង

បើអ្នកតែងតែឃើញ អាជ្ញាកណ្ដាលបាល់ទាត់ តែងរងគ្រោះ ដោយការស្រែកគំហក ឬបន្លំបុក ពីសំណាក់កីឡាករនោះ អ្នក​អាចទៅរកមើល នៅប្រទេសប៉េរូ (ក្នុងទ្វីបអាមេរិកខាងត្បូង) ពីករណីជាច្រើន របស់អាជ្ញាកណ្ដាលបាល់ទាត់ ដែលតែង​រង​នូវ​កណ្ដាប់ដៃ ឬការធាក់ទាត់ ដោយចំហរពីសំណាក់កីឡាករ។

នេះ ជាការប្រកួតដណ្ដើម ពានរង្វាន់បាល់ទាត់ថ្នាក់ជាតិ របស់ប្រទេស ក្នុងទ្វីបអាមេរិកខាងត្បូងមួយនេះ រវាង​ក្រុម​បាល់​ទាត់ Union Perené និង Union Pichanaki។ ប៉ុន្តែគេមិននឹកស្មានថា បន្ទាប់ពីឲ្យកាតលឿង ទៅឲ្យកីឡាករមួយរូបរួច ស្រាប់​តែអាជ្ញាកណ្ដាល បានទទួលមកវិញ ទាំងមិនដឹងខ្លួន នូវរន្ទះជើង ធាក់ចំកណ្ដាលខ្នងពីក្រោយ ដួលទាំងជំហរ ពីសំណាក់​កីឡាករចាំទី ដែលមានឈ្មោះថា Pablo Insua។

ទង្វើរបៀបនេះ នៅក្នុងបាល់ទាត់ អាចនឹងត្រូវគេធ្វើការហាមឃាត់ លែងឲ្យត្រឡប់ចូល មកប្រកួតវិញជារៀងរហូត។ ប៉ុន្តែ​សម្រាប់ប្រទេសប៉េរូវិញ ចំណាត់ការ ប្រឆាំងនឹងអំពើហិង្សា [...]

នៅ​ពេល​ដែល បារ៉ាក់ អូបាម៉ា កាន់​ឆ័ត្រ​បាំង​ឲ្យ​ស្ត្រី​ពីរ​នាក់...

ឈុតឆាកនេះ តែងកើតឡើងជាធម្មតា សម្រាប់បុរសទូទៅ ដែលមានបុគ្គលលក្ខណៈ ជា«សុភាពបុរស»... គ្រាន់តែលើក​នេះ បុរសម្នាក់នោះ គឺលោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីនៃសហរដ្ឋអាមេរិក។ បុរសដែលមានអំណាចជាងគេ នៅក្នុង​ពិភពលោក ត្រូវបានថតជាប់ដោយ ម៉ាស៊ីនថតរ​បស់ស្ថានីយ ទូរទស្សន៍ ABC News នៅពេលដែលលោកបានចុះចេញ ពីឧទ្ធម្ភាគចក្រ ចុះចតនៅលើទីលានមួយ ក្បែរសេតវិមាន បង្ហាញពីសកម្មភាព របស់លោកបានយកឆ័ត្រ ទៅបាំងអម​ការពារ​ទឹកភ្លៀង ឲ្យស្ត្រីពីរនាក់ ។

នាំនួនល្អង រត់កាត់ភ្លៀង?

វីដេអូនេះ ដែលត្រូវបាន យកទៅដាក់ផ្សាយ នៅលើបណ្ដាញសង្គម ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គម ចែករំលែក​បន្ត​គ្នារហូតដល់ជិត២០០ ០០០ដង និងមានមនុស្សចុច ចូលមើល ជាង១៤លាននាក់ គ្រាន់តែក្នុងរយៈពេល២ថ្ងៃប៉ុណ្ណោះ។

ត្រឡប់ពីដំណើរទស្សនកិច្ច នៅក្នុងរដ្ឋ ញ៉ូ ចេស៊ី (New Jersey) វិញ លោកប្រធានាធិបតី បានវិលមកសេតវិមានវិញ ខណៈ​ស្ថានភាពឧត្តុនិយម [...]

សេចក្តី​ព្រាង​ច្បាប់​​សមាគម និង​អង្គការ នឹង​ដាក់​ឲ្យ​សភា​អនុម័ត នា​ចុង​ខែ​ឧសភា

សេចក្តី​ព្រាង​ច្បាប់​​សមាគម និង​អង្គការ នឹង​ដាក់​ឲ្យ​សភា​អនុម័ត នា​ចុង​ខែ​ឧសភា

នាព្រឹកថ្ងៃទី២១ ខែឧសភានេះ ក្រុមអង្គការសមាគម ជាតិ និងអន្តរជាតិ ប្រមាណជាង២០០ បានជួបជុំគ្នា ក្នុងសិក្ខាសាលា​មួយ ដើម្បីដាក់ចេញ នូវសេចក្តីថ្លែងការណ៍រួម ពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់នេះថា រដ្ឋាភិបាលបានធ្វើការ លាក់លៀម នូវ​ព័ត៌មានជាច្រើន ជាមួយនឹងការមិនផ្តល់ឱកាស ឬបើកទូលាយ ឲ្យមានការពិគ្រោះយោបល់ ដោយមានតម្លាភាព ពីភាគី​ពាក់​ព័ន្ធ​ឡើយ។

សូមរំលឹកថា ពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះ លោក វីល្លៀម អ៊ី ថត (William E. Todd) ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា កាលពីថ្មីៗនេះ បានលើកឡើងថា លោកនិងចូលរួម និង​ជម្រុញឲ្យរដ្ឋាភិបាលកម្ពុជា រៀបចំការពិគ្រោះយោបល់ ដោយតម្លាភាព ជាមួយនឹងការចេញផ្សាយ នូវសេចក្ដី​ព្រាង​ច្បាប់ ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល ជាសាធារណៈ។

ឆ្លើយតប នឹងការលើកឡើង របស់ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជាខាងលើនេះ ក្រសួងការបរទេស [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...