ជំនួយការតំណាងរាស្ត្រមួយរូប បរិហាពីចំណាត់ការរបស់តុលាការ
- ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី២០ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 22, 2015
- ប្រធានបទ: យុត្តិធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ភាពរកាំរកូស នៅក្នុងវប្បម៌សន្ទនា នៃមេដឹកនាំ គណបក្សធំៗទាំងពីរ នៅតែមានសភាពស្រួចស្រាវ។ រីឯឲ្យសកម្មជនមួយចំនួន រួមទាំងតំណាងរាស្រ្តផង របស់គណបក្សសង្គ្រោះជាតិនោះ ក៏កំពុងស្ថិតនៅក្នុង ភាព«គ្មានលំនឹង» ដោយសារនិតិវិធី របស់ប្រព័ន្ធតុលាការកម្ពុជា កំពុងដំណើរការទៅមុខ។
លោក អឿ ណារិទ្ធិ ជាជំនួយការផ្ទាល់របស់អ្នកស្រី មួរ សុខហួរ បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅមុខសាលាដំបូងរាជធានីភ្នំពេញ ក្រោយពីការសាកសួរ ដោយចៅក្រម និងព្រះរាជអាជ្ញា ស្ទើរពេញមួយថ្ងៃ នារសៀលថ្ងៃទី១៩ ខែឧសភាថា ក្នុងការសាកសួរនាពេលនេះ ទាំងចៅក្រម និងព្រះរាជអាជ្ញា បានធ្វើការចោទសួរជាច្រើន។ លោកថា រាល់សំនួនទាំងនោះ ភាគច្រើនជាសំនួរដាក់បន្ទុក ហើយការចោទសួរម្តងៗ មានសំលេងកំហែងធ្ងន់ៗ (ខ្លាំងៗ) មួយចំនួន។ លោកបង្ហាញ ការសោកស្តាយថា ព្រះរាជអាជ្ញា មិនគួរប្រើប្រាស់ នូវសំលេងបែបនេះឡើយ។
យ៉ាងណា សមាជិកនៃអគ្គនាយកដ្ឋាន កិច្ចការសាធារណៈ នៃគណបក្សសង្គ្រោះជាតិរូបនេះ ក៏មិនបានបន្ថែមអ្វី ឲ្យច្រើនជាងនេះ ឬចោទប្រកាន់ថា យ៉ាងណានោះដែរ ចំពើការចោទសួរទាំងព្រះរាជអាជ្ញា និងចៅក្រមនោះ។ តែលោកសន្និដ្ឋានថា នេះប្រហែលជានីតិវិធី របស់តុលាការ របស់ព្រះរាជអាជ្ញា ដែលត្រូវធ្វើក្នុងសវនាការ។
ត្រឡប់មកកាន់ករណីហិង្សា នាស្ពាននាគ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ កន្លងមកនេះ ដែលបង្កឲ្យភាគីទាំងសងខាង (ទាំងសន្តិសុខ របស់រដ្ឋាភិបាល និងទាំងក្រុមបាតុករ) ធ្វើឲ្យមានរបួស ជាច្រើននាក់នោះ សកម្មជនម្នាក់ ក្នុងចំណោមសកម្មជនបួននាក់ផ្សេងទៀត ដែលបានឆ្លងកាន់ ការសាកសួរ របស់តុលាកា នាពេលកន្លងមក និងមកទល់ពេលនេះ នៅតែចាត់ទុកថា ការចោទប្រកាន់ និងការចាប់ខ្លួនកន្លងមកនេះ ជារឿងនយោបាយសុទ្ធសាធ។
លោក អឿ ណារិទ្ធិ ខ្លួនលោក នៅតែបរិសេធ មិនទទួលយក ការចោទប្រកាន់របស់តុលាការ ដែលថា ក្រុមលោក ជាអ្នកប្រើប្រាស់នូវហិង្សានោះ។ លោកបានសំអាងថា នេះជារឿងនយោបាយ ដែលត្រួវធ្វើការដោះស្រាយ តាមបែបនយោបាយ។ លោកបានថ្លែងបញ្ជាក់ថា៖ «ដំណោះស្រាយ មានតែបញ្ហានយោបាយទេ។ (...) រឿងនេះ ជារឿងនយោបាយពិតប្រាកដ។»
ជំនួយការផ្ទាល់ របស់តំណាងរាស្ត្ររូបនេះ បានបន្ថែមថា បើពិតជា«មិន»មែន ជារឿងនយោបាយទេនោះ ហើយតុលាការស្ថិតនៅឯករាជ្យ នោះលោកប្រាកដ និងជឿថា ខ្លួនលោកផ្ទាល់ នឹងអាចទទួលបាននូវយុត្តិធម៌។ លោក ណារិទ្ធិ បានថ្លែងឲ្យដឹងទៀតថា៖ «យើងនៅតែសង្ឃឹម យើងគ្មានក្តីបារម្មណ៍ទេ ព្រោះយើងមិនបានប្រព្រឹត្តិ អ្វីដូចដែលតុលាការ ធ្វើការចោទប្រកាន់នេះ។ (...) ពួកយើងសុច្ចរិត ពួកយើងមិនបានធ្វើធ្វើ ដែលជាការចោទប្រកាន់ របស់តុលាការ។»
មិនអាចទាក់ទងមន្ត្រី របស់សាលាដំបូង ដើម្បីធ្វើការបកស្រាយ ទាក់ទងនឹងការលើកឡើង ខាងលើនេះ បាននៅឡើយ៕