យន្ដហោះ​​មួយ​​បង្ហូ​​«លាមក» ពី​លើ​បុណ្យ​ខួប​កំណើត ដូច​«ភ្លៀង»

បុណ្យខួបកំណើត របស់យុវតីអាយុ១៦ឆ្នាំមួយរូប ត្រូវបានជួប នឹងភាព«រអាក់រអួល» កាលពីថ្ងៃអាទិត្យកន្លងទៅ ខណៈពេល ដែលក្រុមគ្រួសារនាង បានឲ្យនាងកាត់នំ នៅក្នុងសួនច្បារ ខាងក្រៅផ្ទះ។ មូលហេតុ នៃភាពរអាក់រអួល៖ ព្រោះមានភ្លៀង«លាមក» ធ្លាក់ពីលើមេឃ។
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី២២ ឧសភា ២០១៥
  • កែប្រែចុងក្រោយ: May 22, 2015
  • ប្រធានបទ: ហួសចិត្ត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាសំណាងល្អ ដែលភ្ញៀវពន្លឺ ចូលរួមទាំងអស់ បានទទួលទានអាហាររួច។ ហើយភ្ញៀវទាំងអស់នោះ មានចំនួន៤០នាក់ ដែលបានមកចូលរួម ប្រារព្ធបុណ្យខួបកំណើត យុវតី ចាស៊ីនដា ខមប្រៃ (Jacinda Cambray) ក្នុងគម្រប់អាយុ១៦ឆ្នាំ​របស់​នាង។ ក្នុងខណៈពេល ដែលការកាត់នំ បានបញ្ចប់ទៅ នៅក្នុងសួនច្បារ ខាងក្រោយគេហដ្ឋានរបស់នាង ស្ថិតក្នុងក្រុង Pennsylvanie សហរដ្ឋអាមេរិកនោះ នាង ចាស៊ីនដា បានស្រម័យថា ពិធីបុណ្យខួបរបស់នាង នឹងបញ្ចប់ទៅដោយក្ដី​សប្បាយ​រីករាយ និងគួរជាទីមនោរម្យណាស់។

«តែរំពេចនោះ កម្ទេចដុំអាចម៍ជាច្រើន មិនដឹងមកពីទេ តែដូចជាធ្លាក់មកលើយើង ពីលើមេឃ» នេះបើតាមការបញ្ជាក់ របស់​លោក ចូ ខមប្រៃ (Joe Cambray) ឪពុករបស់នាង ចាស៊ីនដា ធ្វើទៅកាន់ស្ថានីយទូរទស្សន៍ Fox 29 របស់អាមេរិក។ សំណាង​ល្អ ព្រោះ​លោក ចូ ខមប្រៃ ទំនងជាបានដឹងមុន ថារន្ទះផ្គរ«លាមក» អាចនឹងធ្លាក់មក អញ្ចឹងហើយបានជាលោក បាន​ត្រៀម​​កំណាត់​​តង់មួយ នៅក្នុងសួនច្បារនោះ ដើម្បីជាជម្រក ឲ្យភ្ញៀវរបស់លោក អាចជ្រកគេច ពីភ្លៀង​«លាមក»​បាន។

អ្នកស្រី គ្រីស្ទី រ៉ូហ្សី (Kristie Rogy) ប្អូនស្រីរបស់លោក ចូ បានថ្លែងបន្ទរថា៖ «នេះល្អហើយ ដែលយើងបានបញ្ចប់ពិធីកាត់នំ និងបានយកចំណីអាហារទាំងអស់ ដាក់ចូលទៅក្នុងផ្ទះវិញ នៅ២នាទី មុនភ្លៀងលាមក ធ្លាក់ពីលើមេឃ។ គួរឲ្យអស់​សំណើច​ណាស់ តែក៏គួរឲ្យខ្ពើមណាស់ដែរ ព្រោះវាមានជាប់ គ្រប់កន្លែងទាំងអស់។»

លោក ចូ បាននិយាយបន្តថា៖ «ខ្ញុំបានយកទុយោបាញ់ទឹក មកបាញ់ស្រោចភ្លាមៗ ដើម្បីលាងសំអាតចេញ»។

បន្ទាប់ពីបាន​ចូលទៅមើលនៅប្រព័ន្ធអ៊ិនធើណែត អ្នកស្រី គ្រីស្ទី បានរកឃើញថា មានយន្ដហោះចំនួន៥ បានហោះកាត់ ពីលើគេហដ្ឋាន​របស់ពួកគេ នៅថ្ងៃនោះ នៅក្នុងពេលតែមួយ ដែលមានភ្លៀង«លាមក» កើតឡើង។ ក្រុមគ្រួសារបានគិតថា ទំនងជាមាន​យន្ដហោះមួយ បានបង្ហូលាមក ចេញពីបង្គន់របស់យន្ដហោះ ហើយចៃដន្យបានធ្លាក់ស្រោច មកលើពិធី​បុណ្យឯកជន របស់ពួកគេ។

អ្នកស្រី គ្រីស្ទី បានថ្លែងឡើងថា៖ «វាខុសច្បាប់ទាំងស្រុង» ព្រោះយន្ដហោះ មានកាតព្វកិច្ច ត្រូវលាងសំអាតបង្គន់ ឬធ្វើ​អនាម័យ នៅក្នុងបន្ទប់ទឹក តែនៅព្រលានយន្ដហោះប៉ុណ្ណោះ។

ក្រុមគ្រួសារនាង ចាស៊ីនដា បានដាក់ពាក្យបណ្ដឹងមួយ ទៅ​កាន់សហព័ន្ធរដ្ឋបាលអាកាសចរណ៍ របស់ប្រទេសអាមេរិក ដើម្បីប្ដឹងពីករណីនេះ។ ស្ថាប័នមួយនេះ បាឆ្លើយមកវិញថា ការ​ស៊ើបអង្កេតមួយ កំពុងបើកធ្វើ ទៅលើហេតុការណ៍នេះ​ហើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...