នៅ​ពេល​ដែល បារ៉ាក់ អូបាម៉ា កាន់​ឆ័ត្រ​បាំង​ឲ្យ​ស្ត្រី​ពីរ​នាក់...

បុរសដែលមានអំណាច ខ្លាំងជាងគេ ក្នុងពិភពលោក មិនបានភ្លេចធ្វើ នូវអ្វីទៅ ដែលគេហៅថា ជាទង្វើរបស់សុភាពបុរសនោះទេ។ នេះជារូបភាពដ៏គំរូមួយ ដែលលោក បារ៉ាក់ អូបាម៉ា បានធ្វើដើម្បីការពារស្ត្រីពីរនាក់ ពីការទទឹកទឹកភ្លៀង ហើយបានបង្ក ឲ្យមានការជញ្ជក់មាត់ សរសើរមិនដាច់ នៅលើបណ្ដាញសង្គម។
រូបភាពថ្មី ពីលោកបារ៉ាក់ អូបាម៉ា បង្ហាញថាប្រធានាធិបតីអាមេរិក ជាសុភាពបុរសមួយរូប។
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី២១ ឧសភា ២០១៥
  • កែប្រែចុងក្រោយ: May 21, 2015
  • ប្រធានបទ: សុភាពបុរស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ឈុតឆាកនេះ តែងកើតឡើងជាធម្មតា សម្រាប់បុរសទូទៅ ដែលមានបុគ្គលលក្ខណៈ ជា«សុភាពបុរស»... គ្រាន់តែលើក​នេះ បុរសម្នាក់នោះ គឺលោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីនៃសហរដ្ឋអាមេរិក។ បុរសដែលមានអំណាចជាងគេ នៅក្នុង​ពិភពលោក ត្រូវបានថតជាប់ដោយ ម៉ាស៊ីនថតរ​បស់ស្ថានីយ ទូរទស្សន៍ ABC News នៅពេលដែលលោកបានចុះចេញ ពីឧទ្ធម្ភាគចក្រ ចុះចតនៅលើទីលានមួយ ក្បែរសេតវិមាន បង្ហាញពីសកម្មភាព របស់លោកបានយកឆ័ត្រ ទៅបាំងអម​ការពារ​ទឹកភ្លៀង ឲ្យស្ត្រីពីរនាក់ ។

នាំនួនល្អង រត់កាត់ភ្លៀង?

វីដេអូនេះ ដែលត្រូវបាន យកទៅដាក់ផ្សាយ នៅលើបណ្ដាញសង្គម ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គម ចែករំលែក​បន្ត​គ្នារហូតដល់ជិត២០០ ០០០ដង និងមានមនុស្សចុច ចូលមើល ជាង១៤លាននាក់ គ្រាន់តែក្នុងរយៈពេល២ថ្ងៃប៉ុណ្ណោះ។

ត្រឡប់ពីដំណើរទស្សនកិច្ច នៅក្នុងរដ្ឋ ញ៉ូ ចេស៊ី (New Jersey) វិញ លោកប្រធានាធិបតី បានវិលមកសេតវិមានវិញ ខណៈ​ស្ថានភាពឧត្តុនិយម មានភាពអាក្រក់ហួសហេតុ។ ដោយសារតែនៅក្នុងឧទ្ធម្ភាគចក្រ មានឆ័ត្រតែមួយ លោក អូបាម៉ា បាន​យកឆ័ត្រនេះ មកបាំងឲ្យខ្លួនចុះចេញ តាមជណ្ដើរ ហើយបានមកឈប់រង់ចាំ ស្ត្រីពីរនាក់គឺអ្នកស្រី Valerie Jarrett និង​ Anita Breckenridge ដែលជាទីប្រឹក្សា និងជារដ្ឋមន្ត្រីរបស់លោក ដើម្បីដើរចេញពីទីនោះ ជាមួយគ្នា។

កាយវិការ ដែលគេនឹកស្មានមិនដល់៖ រដ្ឋបុរស របស់សហរដ្ឋអមេរិករូបនេះ បានយកដៃម្ខាង ដាក់ចូលក្នុងហោប៉ៅខោ យ៉ាង​​សង្ហា និងប្រើដៃម្ខាងទៀត កាន់ឆ័ត្របាំងឲ្យស្ត្រីទាំងពីរ   ដោយមិនភ្លេច អោនបន្ទាបខ្លួនចុះផងទេ ដើម្បីឲ្យឆ័ត្រ​អាច​ទម្លាក់​កំពស់ មកតម្រូវស្ត្រីទាំងពីរ។

រូបភាពនេះ  ត្រូវបានចែករំលែក និងបង្កភាពល្បីល្បាញ ពាសពេញ​ពិភពលោក។ ប្រតិកម្មសរសើរ ពីសំណាក់អ្នកទស្សនា មានច្រើនរាប់មិនអស់។ អ្នកខ្លះបានសម្ដែងសមានចិត្ត ឈឺឆ្អាលជំនួសលោក អូបាម៉ា ថា៖ «តើបុគ្គលិក ដែលនៅជាប់​ប្រធានាធិបតី ទៅណាអស់ហើយ? ហេតុអ្វី ក៏ប្រធានាធិបតីអាមេរិកមួយទាំងមូល មានឆ័ត្រតែមួយ ខណៈស្ថានភាព​ឧត្តុនិយម ត្រូវបានដឹងថា មិនស្រួលតាំងពីមុននោះ?»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...