Posts in ‘សម្រាំងជាខេមរភាសា’ Category

បាញ់​ស្លាប់​កណ្ដាល​រាជធានី៖ ជំពាក់​ប្រាក់ សង​ជីវិត? (vdo)

បាញ់​ស្លាប់​កណ្ដាល​រាជធានី៖ ជំពាក់​ប្រាក់ សង​ជីវិត? (vdo)

សម្រាប់ស្ត្រីជាភរិយា របស់ជនរងគ្រោះវិញ អ្នកស្រី ឃ្លាំង ស្រីមុំ ដែលធ្វើដំណើរ មកដល់ទីកើតហេតុ ហើយ​ឃើញ​ស្វាមីដេកស្លាប់ ក្នុងថ្លុកឈាម យ៉ាងអាណោចអធ័មនោះ បានបដិសេធថា ប្ដីអ្នកស្រីគ្មានរឿង ជាមួយ​អ្នកណាទេ ហើយអ្នកស្រីក៏ទើបនិយាយ តាមទូរស័ព្ទជាមួយប្តីមុននេះដែរ។

ករណីបាញ់សម្លាប់ដ៍សាហាវ ទៅលើបុរស់ម្នាក់ខាងលើ បានកើតឡើង កាលពីវេលាម៉ោង៧ និង៤៥នាទី យប់​ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៥ បណ្តាលឲ្យបុរសរូបនេះ ស្លាប់ភ្លាមៗក្នុងហាងមួយ ឈ្មោះ«គុយទាវឆ្នាំងភ្លើង សឹងហ៊ី​ភ្នំពេញ» ដែលស្ថិតក្នុងសង្កាត់ បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រងចំណុចក្បែរ​វិទ្យាល័យ បឹងកេងកង។ ជនរងគ្រោះ ដែលមានឈ្មោះ ឡោ សុភាព អាយុ៣២ ឆ្នាំ ត្រូវបានភរិយាបញ្ជាក់ថា ជា​ប្រធានរដ្ឋបាល នៅរោងចក្រសីនម៉ា ស្ថិតក្នុងម្តុំផ្លូវវេងស្រេង និងជាពលរដ្ឋរស់នៅ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ហេតុការណ៍នេះ បានបង្កភាពភ្ញាក់ផ្អើល [...]

ជំហាន​ទី១​នៃ​មនុស្ស​យន្ដ​ប្ដូរ​រូប «Transformer» របស់​​ជប៉ុន

មនុស្សយន្ដពិតប្រាកដ ដែលមានឈ្មោះ «J-deite RIDE» ដែលមានច្បាប់អនុញ្ញាតឲ្យផលិត ពីផលិតកម្ម​ម្ចាស់​ភាពយន្ដ «Transformer»នោះ នឹងអាចឃើញពន្លឺថ្ងៃ នៅពីរឆ្នាំខាងមុខ ហើយវានឹងត្រូវផលិតឡើង ដោយ​សហគ្រាសជប៉ុនចំនួនពីរ «Brave Robotics» និង«Asratec»។ មនុស្សយន្ដក្នុងពេលនេះ ស្ថិត​ក្នុង​លក្ខណៈ​​ជា​គំរូ ដែលមានទំហំតូចនៅឡើយ។ ប៉ុន្តែនៅដំណាក់កាលជាបន្តបន្ទាប់ មនុស្សយន្ដមួយទៀត នឹង​ត្រូវ​ផលិត​ចេញ មុន​នឹងមនុស្សយន្ដចុងក្រោយ ដែលមានកំពស់ ៣,៥ម៉ែត្រ ត្រូវបានសម្រេចយក មក​ដំណើរ​ការ​ជា​ចុង​ក្រោយ។

លោក កេនជី អ៊ីស៊ីដា (Kenji Ishida) អ្នកស្រាវជ្រាវ ផលិតមនុស្សយន្ដនេះ បានថ្លែងឡើងក្នុង​ពេល​នេះ៖ «វាត្រូវ​ការរយៈពេលយ៉ាងហោច ១០វិនាទី ដើម្បីមនុស្សយន្ដនេះ អាចធ្វើការប្ដូររូប ពីមនុស្សយន្ដ ទៅ​ជា​រថយន្ដ ឬពី​រថយន្ដ ទៅជាមនុស្សយន្ដ»។ មនុស្សយន្ដ «J-deite RIDE» មានលទ្ធភាពដើរ ក្នុង​ល្បឿន​១០គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង និងរត់ដោយកង់ [...]

ប្រមូល​ជន​អនាថា​តាម​សួន​សារធារណៈ ទៅ​មន្ទីរ​សង្គម​កិច្ច

ប្រមូល​ជន​អនាថា​តាម​សួន​សារធារណៈ ទៅ​មន្ទីរ​សង្គម​កិច្ច

ឲ្យតែពេលយប់ស្ងាត់ ដែលជិះម៉ូតូ ឬធ្វើដំណើរតាមផ្លូវ គេឃើញមានអ្នករស់នៅ តាមបែបរាត្រីចរមួយចំនួន បាន​នាំគ្នាអង្គុយពពាក់ពពួនគ្នា នៅតាមសួននានា ជាពិសេសអ្នកខ្លះ ឈានដល់ការប្រព្រឹត្ត អំពើឆក់ប្លន់ពេល​យប់​ក៏​មាន។ តើរូបភាព និងសកម្មភាព ដែលអាចរំខាន ដល់សន្តិសុខសង្គមទាំងអស់នេះ ត្រូវបានផ្នែកសមត្ថកិច្ច​ណា​មួយ ខ្វល់ខ្វាយឬទេ?

យ៉ាងហោចណាស់ លោកអភិបាលរងខណ្ឌដូនពេញ បានខ្វល់ខ្វាយពីបញ្ហានេះ ដោយបានដឹកនាំកម្លាំងចម្រុះ ប្រមាណ ១០៣នាក់ ចុះប្រមូលយកជនដែលរស់នៅ តាមសួនសាធារណៈទាំងនោះ រួមមាន៖ ស្រ្តីរកស៊ីផ្លូវភេទ អ្នកញៀនថ្នាំ និងក្រុមក្មេង គ្មានផ្ទះសំបែងជាដើម។ គេតែងប្រទះឃើញ អ្នកទាំងនោះដេកតាមសួននានា ក្នុង​ទីក្រុង​ភ្នំពេញ ដោយសារតែគ្មានចំណេះដឹង គ្មានមុខរបររកស៊ីច្បាស់លាស់ ឬគ្មានអ្នកផ្គត់ផ្គង់ជាដើម។

ករណីចុះប្រមូលអ្នកទាំងនោះ បានធ្វើឡើង កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥ នៅ​ចំណុច​តាមសួនមួយចំនួន ដូចជា៖ [...]

សម្រាប់​កម្មករ តើ​សហជីព​សំខាន់​យ៉ាង​ណា?

សម្រាប់​កម្មករ តើ​សហជីព​សំខាន់​យ៉ាង​ណា?

ស្រីពៅ សព្វថ្ងៃជានារីបម្រើការងារ ក្នុងក្លិបរាត្រីម្នាក់ បានលើកឡើង ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា មិន​មែនតែកម្មកររោងចក្រ ឬ បុគ្គលិកក្រុមហ៊ុននោះទេ ដែលត្រូវការសហជិព រូបនាងផ្ទាល់ ក៏ត្រូវការបែបនេះដែរ។ ស្រ្តីរូបនេះ បន្តពីទុក្ខលំបាករបស់នាងថា ពាក្យថាស្រ្តីធ្វើការពេលយប់ ត្រូវបានមនុស្សជាច្រើន គិតថា ជាស្រីមិន​ល្អ ហើយមើលងាយមើលថោក ជាដើម។ ទោះជាយ៉ាងនេះក្តី នាងមិនបានខឹងសម្បារ នឹងពាក្យសម្តីឥត​ប្រយោជន៍​ទាំងនោះទេ ព្រោះយ៉ាងហោចណាស់ វាប្រសើរជាងការសុំទានគេ នៅតាមផ្លូវ។

នាងបន្តថា ជារៀងរាល់ថ្ងៃ ការងារនេះអាចជួយនាង និងគ្រួសារនាងមួយជ្រុង តែវាមិនបានទាំងស្រុងនោះទេ ព្រោះ​ថា បញ្ហាកើតឡើងរហូត ជាពិសេសគឺរឿងសុខភាព ព្រោះមិនបានគេងគ្រប់គ្រាន់ ហើយត្រូវបង្ខំចិត្ត​ឲ្យញ៉ាំ​ស្រា រាល់ពេលធ្វើការទៀតផង។ នាងបាននិយាយថា នាងត្រូវការសហជីព ដូចក្រុមអ្នកធ្វើការដ៏ទៃដែរ ដើម្បី​មាន​ឱកាសតវ៉ា [...]

កែម ឡី៖ ការ​ឲ្យ​គោរមងារ​ជា​«សម្តេច» ជា​ការ​«ទំរើស​បុគ្គល»

កែម ឡី៖ ការ​ឲ្យ​គោរមងារ​ជា​«សម្តេច» ជា​ការ​«ទំរើស​បុគ្គល»

ខុសប្លែងពីការតែងតាំង គោរមងារជា«សម្តេច» ឬ«ឧកញ្ញា» សម្រាប់ប្រទេសកម្ពុជា ដែលកើតមាន តាំងតែពី​សង្គមចាស់ ទៅលើជនណាម្នាក់ លុះណាតែជននេះ មាន«ស្នាដៃពិតប្រាកដ»នោះ ក្នុងសម័យបច្ចុប្បន្ន ការតែង​តាំងគោរមងារទាំងពីរនេះ មិនបានឆ្លុះបញ្ជាំង តាមរយៈស្នាដៃនៃបុគ្គលនោះឡើយ។ តែការតែងតាំងគោរមងារ​ផ្សេងៗ ដល់បុគ្គលណាម្នាក់ ព្រោះការតែងតាំងនោះ ត្រូវបានធ្វើឡើង ក្នុងលក្ខណៈ«ទំរើសបុគ្គល ឬបែប​នយោបាយ»​ ប៉ុណ្ណោះ។ នេះជាការអះអាងឡើង របស់អ្នកស្រាវជ្រាវបញ្ហាសង្គម ដ៏ល្បីឈ្មោះ លោក កែម ឡី។

កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៥នេះ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បាន​ប្រោស​ព្រះរាជទាន គោរមងារ«សម្ដេច» ដល់ថ្នាក់ដឹកនាំកំពូលពីររូប មកពីគណបក្សប្រជាជនកម្ពុជា គឺលោក សាយ ឈុំ ប្រធានព្រឹទ្ធិសភាថ្មី និងលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ តាមព្រះរាជក្រិត្យ របស់​ព្រះមហា​ក្សត្រ​កម្ពុជា ចេញដោយឡែកពីគ្នា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...