
កូនស្រីពៅ អូបាម៉ា ចេញរត់តុរកលុយ ក្រោមការឃ្លាំមើលពីភ្នាក់ងារសម្ងាត់
បើឃើញនាងតូចតែម្នាក់ឯង មករត់តុ ហើយគិតលុយ នៅក្នុងហាង «Nancy’s» ដែលស្ថិតនៅលើកោះ «Martha’s Vineyard» ហើយចង់ប៉ះពាល់នាងនោះ ជនដៃដល់ច្បាស់ជាជួបអាសន្នធំហើយ។ តាមបញ្ជាឪពុករបស់នាង លោក បារ៉ាក់ អូបាម៉ា (Barack Obama) ប្រធានាធិបតីអាមេរិក កងភ្នាក់ងារសម្ងាត់យ៉ាងហោច ចំនួន៦នាក់ បានរាយគ្នាយ៉ាងស្ងាត់ស្ងៀម នៅនឹងកន្លែង និងនៅជុំវិញហាងនោះ ដើម្បីឃ្លាំមើលជាប្រចាំ ថាបើមានអ្នកទិញណាម្នាក់ បង្ហាញកាយវិការមិនសូវស្រួល ពួកគេនឹងធ្វើអន្តរាគមន៍ភ្លាម។
ប៉ុន្តែការងារក្នុងខែក្ដៅ (ឬហៅម្យ៉ាងទៀត ការងារពេលវិសមកាល) របស់នាងតូច សារ៉ា អូបាម៉ា (Sasha Obama) ក៏ជាការសម្រេចចិត្ត របស់ឪពុកម្ដាយរបស់នាងដែរ បើទោះជាអ្នកទាំងពីរ មានឥទ្ធិពល និងអំណាចពេញមួយផែនដីក៏ដោយ។ មូលហេតុសំខាន់នោះ គឺប្ដីប្រពន្ធ អូបាម៉ា ចង់ប្រាប់កូនស្រីរបស់ខ្លួនថា ពួកគេនៅតែជាមនុស្សធម្មតា បន្ទាប់ពីពួកគេបានចម្រើនវ័យធំធាត់ អស់រយៈពេល៨ឆ្នាំ [...]