Posts in ‘សម្រាំងជាខេមរភាសា’ Category

ចម្រៀង​ជប៉ុន​មួយ​បទ​នេះ ថត​នៅ​ក្នុង​តំបន់​អង្គរ (vdo)

ចម្រៀង​ជប៉ុន​មួយ​បទ​នេះ ថត​នៅ​ក្នុង​តំបន់​អង្គរ (vdo)

នាង មីយ៉ាវ៉ាគី ស៊ូន តារាចម្រៀងជប៉ុន បានជ្រើសរើសតំបន់ប្រាង្គប្រាសាទដ៏ល្បីរបស់ខ្មែរ ដើម្បីថតចម្រៀង​កាយ​វិការរបស់នាង ជាពិសេសសម្រាប់ចម្រៀង មនោរសញ្ចេតនាមួយ ដែលមានចំណងជើងថា «បងតែ​ម្នាក់​ប៉ុណ្ណោះ ដែលអូនស្រមៃនឹក នៅក្នុងលោកនេះ» ដែលផលិតដោយក្រុម «Avex Group» ដ៏ធំរបស់ជប៉ុន ដែល​មានជំនាញខាងការកំសាន្ដ។

តារាចម្រៀងភ័ក្រស្រទន់ នាង មីយ៉ាវ៉ាគី អាយុ២៥ បានចេញមកប្រឡូក ក្នុងវិស័យចម្រៀង នៅអាយុ១២ឆ្នាំ ដោយបានយកប្រភេទចម្រៀង បែប«Pop» ដែលជាប្រភេទចម្រៀង ដ៏ពេញនិយមនៅជប៉ុន មកច្រៀង។ ថាស​ចម្រៀងចេញថ្មី របស់នាង ដែលមានចំណងជើង «ស្ត្រី (Girl)» ជាថាសចម្រៀងដំបូង ដែលច្រៀងដោយនាង តែម្នាក់ឯង ហើយត្រូវ​បាន​រៀបចំធ្វើ តាំងពី២ឆ្នាំមកហើយ។ នៅក្នុងថាសចម្រៀងនោះ មានបទ «បងតែម្នាក់​ប៉ុណ្ណោះ ដែលអូនស្រមៃនឹក នៅក្នុង​លោក​នេះ» ដែលជាបទទីពីរ។

ដំណើរការថតចម្រៀងនេះ នៅក្នុងប្រទេសកម្ពុជា នាង មីយ៉ាវ៉ាគី និងក្រុមការងារ [...]

បញ្ជូន​សកម្មជន​បក្ស​ប្រឆាំង​ទាំង​បី ទៅ​ឃុំ​នៅ​ព្រៃសរ បន្ទាប់​ពី​​សម្ដី ហ៊ុន សែន

បញ្ជូន​សកម្មជន​បក្ស​ប្រឆាំង​ទាំង​បី ទៅ​ឃុំ​នៅ​ព្រៃសរ បន្ទាប់​ពី​​សម្ដី ហ៊ុន សែន

បន្ទាប់ពីដាក់ឃុំសកម្មជនប្រឆាំង ទាំង១១នាក់ឡើងវិញ និងនៅក្រោយពេលមិន​ដល់ ២៤​ម៉ោង នៃការថ្លែងជា​សាធារណៈ របស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ឲ្យប្រកាស​តាម​ចាប់​ខ្លួន ​អ្នក​ជាប់ពាក់ព័ន្ធបន្ថែម ​ក្នុង​អំពើ​ហិង្សា​នៅ​ស្ពាន​នាគ ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤នោះ​ សកម្មជនបី​នាក់ ពីក្នុងចំណោម៥នាក់ផ្សេងទៀត របស់គណបក្សសង្គ្រោះជាតិ ត្រូវបានអាជ្ញាធរចាប់ខ្លួន ជាបន្តបន្ទាប់ និងត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​ នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេចឲ្យឃុំខ្លួន ជាបណ្ដោះអាសន្ន ក្រោម​បទ​ចោទ​ចូលរួម​អំពើ​កុបកម្ម នៅថ្ងៃទី៥ ខែសីហានេះ។ សកម្មជនទាំងបីនាក់នោះ មានលោក គឹម ហួរ អាយុ២៨ឆ្នាំ លោក រឿន ចិត្រា អាយុ៣៣ឆ្នាំ និងលោក យា ថុង អាយុ២៧ឆ្នាំ។

កាលពីថ្ងៃចន្ទ ​លោក​ ហ៊ុន សែន​ បាន​បញ្ជាឲ្យ​អាជ្ញាធរ​ តាម​ចាប់​ខ្លួនជន ​ដែលពាក់ព័ន្ធនឹង​អំពើ​ហិង្សា​ ដើម្បីយក​មកផ្ដន្ទាទោស។ លោកនាយករដ្ឋមន្ត្រី [...]

ចំនួន​កុមារ​ឈឺកើន​ឡើង​នៅ​ពេទ្យ​គន្ធបុប្ផា បើ​គិត​មក​ទល់​ខែ​កក្កដា

ចំនួន​កុមារ​ឈឺកើន​ឡើង​នៅ​ពេទ្យ​គន្ធបុប្ផា បើ​គិត​មក​ទល់​ខែ​កក្កដា

មកទល់ខែកក្កដា ឆ្នំា២០១៥ មានកុមារឈឺធ្ងន់ចំនួន ១៣៦៧០នាក់ បានចូលមកព្យាបាល នៅក្នុងមន្ទីពេទ្យ​គន្ធបុប្ផា។ តួលេខនេះ បានកើនឡើង ៣០% បើធៀបទៅនឹងខែកក្កដា ឆ្នាំ២០១៤ ដែលមានចំនួន ១០២៣១​នាក់។ នេះបើតាមលិខិតមួយ របស់លោកវេជ្ជបណ្ឌិត បេអាត រីចឆ្នឺរ ប្រធាន និងជាស្ថាបនិកនៃមន្ទីពេទ្យ ដែល​បំរើព្យាបាលសំរាប់កុមារ ទូរទំាងប្រទេសកម្ពុជា ដោយឥតគិតថ្លៃ។

លិខិតបានសរសេរបន្តថា ក្នុងចំណោម កុមារទំាង ១៣៦៧០នាក់នេះ មានករណីជម្ងឺគ្រុនឈាមធ្ងន់ធ្ងរ ចំនួន ២២៤១នាក់ ខណៈខែកក្កដា ឆ្នាំ២០១៤ មានករណីគ្រុនឈាម ត្រឹមតែ ៣៣៨នាក់។ រីឯមានកុមារឈឺ ដែល​ទទួល​ការពិនិត្យព្យាបាល នៅផ្នែកពិគ្រោះជម្ងឺក្រៅ មានចំនួន ៦៩១៣២នាក់ និងឈានទៅដល់ការវះកាត់​ទូទៅ មានចំនួន ១៩៧២នាក់។

លោក វេជ្ជបណ្ឌិត រីចឆ្នឺរ បានសម្ដែងការព្រួយបារម្ភថា ជាមួយនឹងចំនួនកុមារ ដែលធ្លាក់ខ្លួនឈឺ ដ៏ច្រើន​សន្ធឹក​សន្ធាប់នេះ លោកនឹងពុំអាចរកប្រាក់ សម្រាប់ ៨៥% នៃគម្រោងថវិការទាំងអស់ [...]

អាដហុក៖ ការ​ចាប់​រំលោភ​នៅ​កម្ពុជា មាន​តួ​លេខ​កើន​ឡើង

អាដហុក៖ ការ​ចាប់​រំលោភ​នៅ​កម្ពុជា មាន​តួ​លេខ​កើន​ឡើង

លោក ធន សារ៉ាយ ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក បានលើកឡើងថា ឆមាសទីមួយឆ្នាំ២០១៥ ស្រ្តីនៅកម្ពុជា កំពុងប្រឈមមុខ នឹងការ«រំលោភសេពសន្ថវៈ» មិនថាក្មេង ចាស់នោះឡើយ។ បទល្មើសសេព​សន្ថវៈនោះ រួមមាន១៣១ករណី។ ក្នុងនោះ ជនរងគ្រោះជាកុមារី អាយុក្រោមប្រាំឆ្នាំ មាន៥ករណី, កុមារីអាយុ​ក្រោម១០ឆ្នាំមាន៣២ករណី, និងស្រ្តីអាយុក្រោម១៨ឆ្នាំមាន៦៣ករណី។ ជាមួយគ្នានេះ ស្រ្តីចាប់ពីអាយុ​លើ​១៨​ឆ្នាំឡើង មាន៣១ករណី ហើយករណីរំលោភរួចសម្លាប់ មានចំនួន៣ករណី រំលោភបូកមាន៦ករណី និងរំលោភ​ជនពិការ មាន១៥ករណី។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃទី៥ ខែសីហានេះថា ប្រធានសមាគមសិទ្ធិមនុស្ស អាដហុក បាន​បញ្ជាក់ទៀតថា ករណីទាំងអស់ខាងលើនេះ កើតឡើងបណ្តាលមកពីការធ្លាក់ចុះ នូវក្រមសីលធម៌​របស់នៃអ្នក​ទាំងនោះ ការងប់ងុលនឹងគ្រឿងស្រវឹងថ្នាំញៀន ដែលបណ្តាលឲ្យមានហិង្សាមួយ កើតឡើង ដែលក្នុងនោះ រួម​មានហិង្សាក្នុងគ្រួសារជាដើម។

[...]

យន្ដហោះ​មួយ​នេះ អាច​ហោះ​លឿន​ជាង​កាំជ្រួច​អន្តរទ្វីប!

សហគ្រាសផលិតយន្ដហោះ របស់អ៊ឺរ៉ុប អ៊ែរប៊ូស ដែលមានទីតាំងផលិតធំ នៅក្រុងទូលូស៍ ភាគខាងត្បូងនៃ​ប្រទេសបារាំង មានបំណងចង់បង្កើត នូវគម្រោង​ដ៏សម្បើមអស្ចារ្យមួយ៖ នោះគឺបង្កើតយន្ដហោះ ដែលធ្វើការ​ហោះហើរ ក្នុងល្បឿន៥៥០០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ ប្រសិនជាយន្ដហោះនេះ ត្រូវបានពន្លេច​ចេញ​ជារូប​រាង​មែននោះ វានឹងអាចហោះភ្ជាប់ ពីរាជធានីឡុងដ៍ នៃចក្រភពអង់គ្លេស ទៅកាន់ទីក្រុងញ៉ូយក សហរដ្ឋ​អាមេរិក ដោយ​​ប្រើ​រយៈពេលត្រឹមតែ១ម៉ោងប៉ុណ្ណោះ ខណៈយន្ដហោះសព្វថ្ងៃ​ប្រើពេលដល់ទៅ ជាង៧ម៉ោង។

ឯកត្តកម្មថ្មី នៃផលិតផលយន្ដហោះប្រភេទនេះ នឹងផ្ដល់ទៅឲ្យអ្នកដំណើរទាំងឡាយ ត្រឹមតែជាការជិះ«​រថ​កន្ត្រាក់​អារម្មណ៍ (យាន្ដកំសាន្ដ សម្រាប់ជិះក្រឡាប់ចុះឡើង)» ឲ្យមានអារម្មណ៍រំភើប ត្រឹមតែមួយជុំប៉ុណ្ណោះ នៅពេលធ្វើដំណើរម្ដងៗ។ រូបភាព នៅក្នុងវីដេអូខាងលើ ជាភស្ដុតាងស្រាប់។

កាលពីចុងខែកក្កដានេះ សហគ្រាស អ៊ែរប៊ូស បានដាក់ស្នើសុំសិទ្ធិជាម្ចាស់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...