Posts in ‘សម្រាំងជាខេមរភាសា’ Category

ស្ត្រី​ប្រធានាធិបតី​ប្រេស៊ីល ត្រូវ​បាន​ទម្លាក់​ពី​តំណែង​ជា​ផ្លូវការ

ស្ត្រី​ប្រធានាធិបតី​ប្រេស៊ីល ត្រូវ​បាន​ទម្លាក់​ពី​តំណែង​ជា​ផ្លូវការ

អ្នកស្រី ឌីលម៉ា រ៉ូសែហ្វ (Dilma Rousseff) អាយុ៦៨ឆ្នាំ ត្រូវបានទម្លាក់ពីតំណែង ជាប្រធានាធិបតីនៃ​ប្រទេស​ប្រេស៊ីល ជាស្ថាពរហើយ នៅថ្ងៃពុធម្សិលម៉ិញ ដោយសម្លេងច្រើនជាង២ភាគ៣ នៃព្រឹទ្ធសភាជាតិ ដែលជា​ស្ថាប័ន​ចុងក្រោយ សម្រាប់នីតិវិធីទម្លាក់ប្រធានាធិបតី ដ៏ចម្រូងចម្រាស់ របស់ប្រទេស ​ដែលស្ថិតក្នុង​ទ្វីប​អាមេរិក​​ខាង​​ត្បូង​មួយនេះ។ ការទម្លាក់អ្នកស្រី ចេញពីតំណែងនេះ បានធ្វើឡើងក្រោយបទចោទប្រកាន់ ថា​អ្នកស្រី​បាន​បន្លំ ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ។

មុននឺងមកដល់​ដំណាក់​​កាល​​បោះឆ្នោត​ចុងបញ្ចប់នេះ អ្នកស្រី រ៉ូសែហ្វ បានព្យាយាមការពារខ្លួន នៅចំពោះ​សមាជិក​ព្រឹទ្ធសភា អស់រយៈពេល៦ថ្ងៃមកហើយ។ ប៉ុន្តែនៅទីបញ្ចប់ ព្រឹទ្ធសភាដែលមានសមាជិក ៨១នាក់ បានសម្រេចទម្លាក់អ្នកស្រី ដោយសម្លេង៦១ ទល់នឹង២០ នៅវេលាម៉ោងប្រមាណជាង ១១ព្រឹក ម៉ោងក្នុង​ស្រុក។ អ្នកស្រី រ៉ូសែហ្វ ដែលជាឥស្សរជននយោបាយ ចេញពីគណបក្សឆ្វេងនិយមនេះ [...]

មេធាវី​ការពារ​ក្ដី កឹម សុខា ថ្លែង​ពី​នីតិវិធី​«កាត់​ក្បាល​តម្រូវ​មួក»​របស់​តុលាការ

មេធាវី​ការពារ​ក្ដី កឹម សុខា ថ្លែង​ពី​នីតិវិធី​«កាត់​ក្បាល​តម្រូវ​មួក»​របស់​តុលាការ

«តើនេះជានីតិវិធី កាត់ក្បាលតម្រូវមួក ឬយ៉ាងណា?» នេះជាចំងល់របស់អ្នកស្រី ម៉េង សុភាវី មេធាវីការពារក្ដី​ឲ្យ​លោក កឹម សុខា ដែលកំពុងឃុំខ្លួនឯង នៅក្នុងទីស្នាក់ការ​គណបក្សរបស់ខ្លួន ទាក់ទងនឹងចំណាត់ការ របស់​តុលាការ​កម្ពុជា​គ្រប់ជាន់ថ្នាក់។

លោក កឹម សុខា អនុប្រធាន (សព្វថ្ងៃជាប្រធានស្ដីទី) គណបក្សសង្គ្រោះជាតិ តាមរយៈមេធាវីរបស់លោក បាន​ប្ដឹង​សាទុក្ខ ទៅដល់តុលាការកំពូល ដើម្បីសុំឲ្យស្ថាប័នយុត្តិធម៌​ចុងក្រោយ និងធំជាងគេរបស់ប្រទេសកម្ពុជា ពិនិត្យ​មើលនីតិវិធី​របស់សាលាឧទ្ធរណ៍ ទាក់ទងនឹងការចោទប្រកាន់ ដែលមេដឹកនាំគណបក្សប្រឆាំងរូបនេះ មិន​បាន​​មក​បង្ហាញខ្លួន តាមការកោះហៅរបស់ចៅក្រមស៊ើបអង្កេត នៅ​តុលាការ​សាលាដំបូងរាជធានី។

នៅក្នុងដីកាកោះមួយ ចុះថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០១៦ លោក អ៊ុក គីមសិទ្ធិ អគ្គព្រះរាជអាជ្ញារង នៃ​មហា​អយ្យការ​អមតុលាការកំពូល បានសម្រេចកោះហៅលោក កឹម សុខា ក្នុងនាមជាដើមបណ្ដឹងសាទុក្ខ [...]

អាជ្ញាធរ​រង​ការ​រិះគន់​ថា ដឹក​សព​មនុស្ស​ដូច​ដឹក​ខ្មោច​សត្វ

អាជ្ញាធរ​រង​ការ​រិះគន់​ថា ដឹក​សព​មនុស្ស​ដូច​ដឹក​ខ្មោច​សត្វ

គួរឲ្យរន្ធត់ពេកក្រៃ ដែលបច្ចុប្បន្នេះ គេត្រូវទទួលយកទម្លាប់ ក្នុងការទស្សនា ឬយល់ពីទិដ្ឋភាពដ៏អាក្រក់ៗ  នៅ​ក្នុងប្រទេសកម្ពុជា បណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៍ ការឆក់ប្លន់ ឬជម្លោះកាប់សម្លាប់គ្នា ដែលកើតមាន​ឡើង សឹងជារៀងរាល់«ម៉ោង»។ ប្រសិនបើពលរដ្ឋកម្ពុជា មិនដឹងត្រូវបង្ខំចិត្ត ទទួលយកទិដ្ឋភាពទាំងនេះ ដោយ​របៀប​ណា​នោះ តែសម្រាប់អាជ្ញាធរកម្ពុជា ក៏ពិបាកនឹងធ្វើឲ្យគេឯងយល់ទៅទៀតថា តើវិជ្ជាជីវៈ ក្នុងការ​គ្រប់​គ្រង​​ស្ថានការណ៍​​ទាំង​អស់ មានដល់កម្រិតណានោះដែរ។

ដូចជានៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនេះ ដែលបានកើតឡើង នៅភូមិកូនខ្លុង ឃុំ​ព្រៃ​តូច ​ស្រុក​មោងឫស្សី ខេត្តបាត់ដំបង កាលពីរសៀល​ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ បង្កឲ្យមានជនរងគ្រោះ​ដល់​ជីវិត រហូតដល់ទៅ១០នាក់។ ប៉ុន្តែកូនគេ ចៅយើង ស្លាប់ទៅហើយ បែរទៅត្រូវកម្លាំងអាជ្ញាធរនៅនឹងកន្លែង លើក (ឬ​ចាប់​បោះ) យកមកដាក់ត្រួតលាយឡំគ្នា ក្រឡាប់ផ្កាប់ផ្ញារ [...]

គន់ គីម៖ ជាតិ គឺ​រដ្ឋាភិបាល ហើយ​រដ្ឋាភិបាល​គឺ ហ៊ុន សែន!

គន់ គីម៖ ជាតិ គឺ​រដ្ឋាភិបាល ហើយ​រដ្ឋាភិបាល​គឺ ហ៊ុន សែន!

អគ្គមេបញ្ជាការរង នៃកងយោធពល​ខេមរភូមិន្ទកម្ពុជា លោក គន់ គីម ដែលមានពាក់ផ្កាយមាស ចំនួន​បួន​គ្រាប់​នៅ​លើ​ស្មារ បានថ្លែង​តាមរយៈ​សារព័ត៌មាន​ក្នុងស្រុក ពីការពន្យល់ដ៏ខ្លីមួយ​​​របស់​​លោក​ដូច្នេះថា «ជាតិ គឺរដ្ឋាភិបាល ហើយរដ្ឋាភិបាល គឺលោក ហ៊ុន សែន»។

ការថ្លែងរបស់លោក គន់ គីម ជាប្រតិកម្មមួយ តបទៅនឹងខ្សែរាជវង្សកម្ពុជាមួយអង្គ ដែលបានរិះគន់ថា កងទ័ព​កម្ពុជា មិនបានគោរពព្រះមហាក្សត្រ តាមរយៈការតាំងរូបព្រះឆាយាល័ក្ខ នៅក្នុងបន្ទាយ​ធ្វើការ​របស់​ពួក​គេ​ទេ។ ផ្ទុយទៅវិញ កងទ័ពកម្ពុជា ដែលជាស្ថាប័នជាតិមួយ ត្រូវនៅជាឯករាជ្យអព្យាក្រិត្យ ទទួលការ​តែងតាំង​ពី​ព្រះ​​មហាក្សត្រ និងទទួលប្រាក់ខែពីពលរដ្ឋ (ដែលបង់ពន្ធជូនរដ្ឋ) បែរជាទៅតាំងរូបថត របស់​លោក ហ៊ុន សែន ឬ​លោក ហ៊ុន សែន និងភរិយា ឬរូបភាពបង្ហាញ ពីថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ ទៅវិញ។

លោក គន់ គីម បានពន្យល់តប​ទៅខ្សែរាជវង្សអង្គនោះថា កងទ័ពកម្ពុជាបានគោរព និងអនុវត្ត [...]

ប្រពន្ធ​កូន​បណ្ឌិត កែម ឡី ទៅ​«លា»​អង្គរ​មុន​ចាក​ចេញ​ពី​កម្ពុជា

ប្រពន្ធ​កូន​បណ្ឌិត កែម ឡី ទៅ​«លា»​អង្គរ​មុន​ចាក​ចេញ​ពី​កម្ពុជា

«ភរិយានិងកូនៗទាំងអស់ (របស់លោក កែម ឡី) មុននឹងចាកចេញទៅប្រទេសផ្សេង ពួកគាត់បានទៅថត នៅ​ឯ​សៀមរាប គាត់បានចេញទៅមើលអង្គរវត្ត មុននឹងចាកចេញពីទឹកដីរបស់គាត់» នេះជាសង្ឃដីកា របស់​ព្រះសង្ឃ ប៊ុត ប៊ុនតិញ ដែលជាអ្នកបានដឹង ពីដំណើរចុងក្រោយរបស់ក្រុមគ្រួសាររបស់លោក កែម ឡី ដែល​បាន​​ចាកចេញ ពីប្រទេសកម្ពុជា ឆ្ពោះទៅកាន់ប្រទេសផ្សេងហើយ។

មានថេរដីកា នៅក្នុងកិច្ចសម្ភាសមួយ ជាមួយវិទ្យុអាស៊ីសេរី ព្រះសង្ឃ ប៊ុត ប៊ុនតិញ ដែលជាអ្នកជិតដិតមួយអង្គ ជាមួយលោក កែម ឡី កាលពីលោក​នៅមានជីវិតនោះ បានចាត់ទុកការចេញទៅទស្សនាអង្គរវត្ត ជាលើក​ចុង​ក្រោយ​របស់​ភរិយា និងកូនៗទាំងអស់ របស់លោក កែម ឡី ថាពោរពេញដោយមនសិការស្នេហាជាតិ។

ព្រះអង្គបានមានថេរដីកាថា៖ «លោកឧត្ដមបណ្ឌិត កែម ឡី ហើយនិងភរិយា កូនៗរបស់គាត់ទាំងអស់ គឺថា​គាត់​បានបណ្ដុះ​មនសិការ​ស្នេហាជាតិ​មែនទែន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...