
អ.ស.ប. បរិហារពីការបំបិតសិទ្ធិ លើក្រុមប្រឆាំងនៅកម្ពុជា
«នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានការចល័ត បង្ហាញកម្លាំងរបស់កងទ័ពកម្ពុជា នៅក្បែរទីស្នាក់ការធំ របស់គណបក្សសង្គ្រោះជាតិ។ កិច្ចអន្តរាគមន៍នេះ ក៏ដូចជាការលើកឡើង ក្នុងពេលថ្មីៗនេះ ដោយមេដឹកនាំជាន់ខ្ពស់ របស់កងទ័ព ដែលបានធ្វើការស្បថស្បែ ថានឹងការពារគណបក្សកាន់អំណាច ទល់នឹងចលនាប្រឆាំងបែបនយោបាយនោះ មានលក្ខណៈគួរឲ្យបារម្ភជាទីបំផុត។» នេះជាការថ្លែង របស់អ្នកស្រី រ៉ាវីណា សាមដាសានី (Ravina Shamdasani) អ្នកនាំពាក្យរបស់ស្នងការជាន់ខ្ពស់ របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកខាងសិទ្ធិមនុស្ស ចេញពីទីក្រុង ហ្សឺណែវ ប្រទេសស្វីល នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃអង្គារម្សិលម៉ិញ។
ផ្ដើមចេញពីការព្រួយបារម្ភ ដែលត្រូវបានបង្ហោះផ្សាយជាផ្លូវការ នៅលើគេហទំព័រ [...]