Posts in ‘សម្រាំងជាខេមរភាសា’ Category

ISIS ប្រកាស​ទទួល​ស្គាល់​ការ​វាយ​ប្រហារ​នៅ​ឥណ្ឌូនេស៊ី

ISIS ប្រកាស​ទទួល​ស្គាល់​ការ​វាយ​ប្រហារ​នៅ​ឥណ្ឌូនេស៊ី

ការលើកឡើង​ក្នុងពេលកន្លងមក ទាក់ទងនឹងការវាយប្រហារ របស់ក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យ​កាត់​បារាំង​ហៅ EI ពាក្យ​កាត់​អង់គ្លេស​ហៅ ISIS) ទៅលើប្រទេសឥណ្ឌូនេស៊ី មិន​មែន​ជា​ការ​លើក​ឡើង ដោយគ្មានភាពជាក់លាក់ទេ ជាពិសេសនៅពេល ដែលការលើកឡើងនេះ ធ្លាប់ជា​សំដីអះអាង របស់​រដ្ឋ​មន្ត្រី​ក្រសួងយុត្តិធម៌ របស់ប្រទេសអង់គ្លេស លោក ហ្សក ប្រេនឌី (George Brandis) នោះផង។ ប្រទេស​ឥណ្ឌូនេស៊ី​ខ្លួនឯង ក៏ធ្លាប់បានបើកយុទ្ធនាការ វាយបំបែកបណ្ដាញរបស់ក្រុមនេះ កាលពី​ចុង​ឆ្នាំ​២០១៥ នោះ​​ដែរ ដោយ​​ធ្វើការឃាត់​ខ្លួន​ជន​សង្ស័យ យ៉ាងហោច៥នាក់ រួមនឹងវត្ថុតាងជាច្រើន។

ដូចការប្រមើលមើលនោះមែន ព្រោះក្រុមរដ្ឋអ៊ីស្លាម បានបើកការវាយប្រហារ ដាក់បំផ្ទុះគ្រាប់បែកជាច្រើន​គ្រាប់ នៅកណ្ដាលរដ្ឋធានីចាការតា នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី១៤ ខែមករា បណ្ដាលឲ្យមនុស្ស​ស្លាប់យ៉ាង​ហោច ៧នាក់។ ការវាយប្រហារបានចាប់ផ្ដើមកើតឡើង នៅវេលាម៉ោង១១ព្រឹក [...]

ពន្យា​ពេល​ហោះហើរ​របស់​យន្ដហោះ ព្រោះ​... ឃ្មុំ​មួយ​ក្បាល

ពន្យា​ពេល​ហោះហើរ​របស់​យន្ដហោះ ព្រោះ​... ឃ្មុំ​មួយ​ក្បាល

នៅវេលាម៉ោង ១០ និង១០នាទីព្រឹក (ម៉ោងក្នុងស្រុក) កាលពីថ្ងៃអង្គារសប្ដាហ៍មុន យន្ដហោះប្រភេទ ប៊ូអីង (Boeing 737 ) ដែលដឹកអ្នកដំណើរ ចំនួន១៥៦នាក់ ដល់ពេលត្រូវហោះងើបខ្លួន ចេញពីព្រលានយន្ដហោះ នៃ​ក្រុង «Kualanamu» ស្ថិតក្នុងភាគខាងជើង នៃកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ីហើយ។ ប៉ុន្តែ​ជើង​ហោះ​ហើរ ឆ្ពោះ​​ទៅ​​កាន់​​រដ្ឋធានី ចាការតា មួយនេះ ត្រូវបានពន្យាពេល ដល់ទៅ៤ម៉ោង។

អ្នកបើកបរយន្ដហោះ បានសម្រេចមិនឲ្យអ្នកដំណើរ ចូលមកក្នុងយន្ដហោះឡើយ បន្ទាប់ពីបានដឹងពីបញ្ហាមួយ ដែលបានកើតឡើង ទៅលើសម្ភារៈបំពាក់នៅលើតួយន្ដហោះ។ នោះ គឺសត្វឃ្មុំមួយក្បាល បានចូល​ទៅ​ក្នុង​បំពង់ សម្រាប់វាស់ស្ទង់សីតុណ្ហភាព និងល្បឿននៅខាងក្រៅយន្ដហោះ។

លោក ប៊េនី ប៊ូរ៉ារប៊ូតា (Benny Burarbutar) អ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍ «Garuda» ដែល​​ជា​​ម្ចាស់​ធ្វើអាជីវកម្ម ទៅលើយន្ដហោះខាងលើ បានថ្លែងឲ្យដឹង នៅពេលក្រោយមក ក្នុងសេចក្ដីជូនដំណឹង​មួយ​ថា៖ [...]

ប្រធានាធិបតី​​ឥណ្ឌូនេស៊ី៖ ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ចាការតា ជា​«អំពើ​ភេរវកម្ម»

ប្រធានាធិបតី​​ឥណ្ឌូនេស៊ី៖ ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ចាការតា ជា​«អំពើ​ភេរវកម្ម»

«ប្រជាជាតិ និងប្រជាជនរបស់យើង មិនមានភាពតក់ស្លុតទេ។ យើងនឹងមិនចុះចាញ់ នូវទង្វើភេរវកម្ម​ទាំង​នេះ​ឡើយ។» នេះជាការប្រកាសរបស់លោក ចូដូ វីដូដូ (Joko Widodo) នៅតាមកញ្ចក់ទូរទស្សន៍ «Metro TV» ដោយ​បានបន្ថែមថា អាជ្ញាធរឥណ្ឌូនេស៊ី សូមធ្វើការថ្កោលទោស នូវសកម្មភាពបំផ្ទុះគ្រាប់បែក ដែល​បាន​បង្ក​ឲ្យ​ខូច​ដល់​សណ្ដាប់ធ្នាប់ និងការភ័យភិត ដល់ប្រជាពលរដ្ឋ។

របាយការណ៍ចុងក្រោយ បានអះអាងថា យ៉ាងហោចមនុស្ស៧នាក់ ក្នុងនោះ៥នាក់ ជាជនខ្មាន់កាំភ្លើង បាន​ស្លាប់​​នៅក្នុងព្រឹត្តិការណ៍ បំផ្ទុះគ្រាប់បែក ជាច្រើនគ្រាប់ នៅព្រឹកថ្ងៃព្រហស្បត្តិ៍នេះ នៅពីមុខហាងកាហ្វេ «Starbucks» កណ្ដាលរដ្ឋធានីចាការតា។ រីឯជនរងគ្រោះពីរនាក់ទៀត មានម្នាក់ជាជនជាតិកាណាដា។ ក្រសួង​ការបរទេសឥណ្ឌូនេស៊ី បានប្រកាសពីដំណឹងនេះ ទៅកាន់ស្ថានទូតនៃប្រទេសកាណាដា ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី ទាក់ទងនឹងមរណៈភាព របស់ពលរដ្ឋកាណាដា នៅក្នុងការវាយប្រហារ។

[...]
ការ​បំផ្ទុះ​ដ៏​ខ្លាំង​សម្លាប់​មនុស្ស​៤នាក់ កណ្ដាល​រដ្ឋធានី​ចាការតា

ការ​បំផ្ទុះ​ដ៏​ខ្លាំង​សម្លាប់​មនុស្ស​៤នាក់ កណ្ដាល​រដ្ឋធានី​ចាការតា

ការបំផ្ទុះដ៏ខ្លាំង ដែលទំនងជាកើតឡើង ពីគ្រាប់បែកច្រើនគ្រាប់ បានបណ្ដាលឲ្យមានមនុស្សស្លាប់​ នៅកណ្ដាល​រដ្ឋធានីចាការតា នៃប្រទេសឥណ្ឌូនេស៊ី។ នេះបើតាមការអះអាង ដ៏បន្ទាន់មួយ របស់កងកម្លាំងនគរបាល​ឥណ្ឌូនេស៊ី។ ជនស៊ីវិលបួននាក់ ត្រូវបានស្លាប់ភ្លាមៗ នៅលើផ្លូវថ្នល់ ខណៈការបំផ្ទុះនោះ ត្រូវបានទីភ្នាក់ងារ «Reuters» រាយការណ៍ថា បានសំដៅទៅរកហាងកាហ្វេ «Starbucks» ដែលជាយីហោ របស់ក្រុមហ៊ុនដ៏ធំមួយ របស់អាមេរិក។

នគរបាលបានរាយការណ័បន្ថែមថា យ៉ាងហោច ការបំផ្ទុះនោះ ត្រូវបានបង្កឡើង ដោយសកម្មជនធ្វើអត្តឃាត (Kamikaze - EDTN)

ប៉ុស្ដ៍នគរបាលតូចមួយ ដែលស្ថិតនៅកណ្ដាលដងផ្លូវ បានរងការខូចខាត បន្ទាប់ពីការបំផ្ទុះ ដែលចំនួន​ដល់​ទៅ​៦ដង ត្រូវបានគេស្ដាប់ឮ ហើយបន្ទាប់មក មានការបាញ់កាំភ្លើងឆ្លើយឆ្លងគ្នា។ ពីក្នុងចំណោមការបំផ្ទុះនោះ ក៏មានការបំផ្ទុះមួយ បានកើត​ឡើង​​ដែរ នៅ​ចំ​ពីមុខ​មជ្ឈមណ្ឌលពាណិជ្ជកម្ម «The Sarinah»។

[...]
​រំលោភ​រួច​បាញ់​ពីរ​គ្រាប់ មុន​នឹង​គ្រវាត់​ចោល​​​ទៅ​ក្នុង​អណ្ដូង

​រំលោភ​រួច​បាញ់​ពីរ​គ្រាប់ មុន​នឹង​គ្រវាត់​ចោល​​​ទៅ​ក្នុង​អណ្ដូង

ហេតុការណ៍ចាប់រំលោភ ដ៏ឃោឃៅបានកើតជាថ្មីទៀត នៅក្នុងប្រទេសឥណ្ឌា។ យុវតីជំទង់មួយរូប ដែល​រង​នូវការចាប់ពង្រត់ ពីសំណាក់ជនឃោឃៅមួយក្រុម អស់រយៈពេល២សប្ដាហ៍នោះ បានរៀបរាប់ ពីសភាព​រង​គ្រោះ​របស់នាង នៅតាមកញ្ចក់ទូរទស្សន៍ អះអាងថារូបនាង ត្រូវបានចាប់រំលោភ ជាច្រើនដង និងរងនូវការ​បាញ់​ឲ្យរបួស មុននឹងត្រូវបានបោះចូល ទៅក្នុងអណ្ដូងទឹកមួយ នៅក្នុងតំបន់ជាយក្រុង នៃរដ្ឋធានី ញ៉ូដេល្លី (New Delhi)។

យុវតីរងគ្រោះ ដែលមានអាយុទើបតែ១៤ឆ្នាំ បានផ្ដល់កិច្ចសម្ភាស ទៅឲ្យទូរទស្សន៍ «NDTV» ដោយមិន​បញ្ចេញ​អត្តសញ្ញាណ ថានាងតូចត្រូវបានចាប់ពង្រត់ នៅថ្ងៃទី២២ ខែវិច្ឆិកាកន្លងទៅ នៅខណៈនាងដើរ​ទៅ​ផ្សារ ភាគខាងលិចនៃរដ្ឋធានី។ នាងត្រូវបានក្រុមជនទាំនោះ យកទៅដាក់ឃុំ នៅក្នុងបន្ទប់ងងឹតមួយ អស់​រយៈពេល២សប្ដាហ៍ ដើម្បីទុកធ្វើជា«ចំណីតណ្ហា» ជាច្រើនដងរបស់ពួកគេ ដែលមានសមាជិក៣នាក់។

នាងបានថ្លែងឡើងថា៖ «បន្ទាប់ពីពួកគេបានរំលោភខ្ញុំ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...