ការបំផ្ទុះដ៏ខ្លាំងសម្លាប់មនុស្ស៤នាក់ កណ្ដាលរដ្ឋធានីចាការតា
- ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី១៤ មករា ២០១៦
- កែប្រែចុងក្រោយ: January 14, 2016
- ប្រធានបទ: ភេរវកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការបំផ្ទុះដ៏ខ្លាំង ដែលទំនងជាកើតឡើង ពីគ្រាប់បែកច្រើនគ្រាប់ បានបណ្ដាលឲ្យមានមនុស្សស្លាប់ នៅកណ្ដាលរដ្ឋធានីចាការតា នៃប្រទេសឥណ្ឌូនេស៊ី។ នេះបើតាមការអះអាង ដ៏បន្ទាន់មួយ របស់កងកម្លាំងនគរបាលឥណ្ឌូនេស៊ី។ ជនស៊ីវិលបួននាក់ ត្រូវបានស្លាប់ភ្លាមៗ នៅលើផ្លូវថ្នល់ ខណៈការបំផ្ទុះនោះ ត្រូវបានទីភ្នាក់ងារ «Reuters» រាយការណ៍ថា បានសំដៅទៅរកហាងកាហ្វេ «Starbucks» ដែលជាយីហោ របស់ក្រុមហ៊ុនដ៏ធំមួយ របស់អាមេរិក។
នគរបាលបានរាយការណ័បន្ថែមថា យ៉ាងហោច ការបំផ្ទុះនោះ ត្រូវបានបង្កឡើង ដោយសកម្មជនធ្វើអត្តឃាត (Kamikaze - EDTN)
ប៉ុស្ដ៍នគរបាលតូចមួយ ដែលស្ថិតនៅកណ្ដាលដងផ្លូវ បានរងការខូចខាត បន្ទាប់ពីការបំផ្ទុះ ដែលចំនួនដល់ទៅ៦ដង ត្រូវបានគេស្ដាប់ឮ ហើយបន្ទាប់មក មានការបាញ់កាំភ្លើងឆ្លើយឆ្លងគ្នា។ ពីក្នុងចំណោមការបំផ្ទុះនោះ ក៏មានការបំផ្ទុះមួយ បានកើតឡើងដែរ នៅចំពីមុខមជ្ឈមណ្ឌលពាណិជ្ជកម្ម «The Sarinah»។
នៅក្នុងប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ប្រទេសឥណ្ឌូនេស៊ី បានក្លាយជាទិសដៅមួយ ដ៏មានអាទិភាពសម្រាប់ក្រុម រដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់បារាំងហៅ EI ពាក្យកាត់អង់គ្លេសហៅ ISIS) ហើយក្រុមអាជ្ញាធររបស់ប្រទេសនេះ បានបើកយុទ្ធនាការជាច្រើន ដែលឈានទៅដល់ការឃាត់ខ្លួន ជនសង្ស័យមួយចំនួន ដែលស្និតនឹងអង្គការភេរវកម្ម៕
» អានអត្ថបទដែលទាក់ទង៖ «ISIS សុបិន្តចង់បង្កើត"ទឹកដីព្រះជាម្ចាស់" នៅឥណ្ឌូនេស៊ី»
---------
» រូបភាពដែលទាក់ទងនឹងការបំផ្ទុះ នាព្រឹកថ្ងៃព្រហស្បត្តិ៍នេះ កណ្ដាលរដ្ឋធានីចាការតា៖