វគ្គបន្តរបស់មនុស្សកន្តុល នៃលោកម្ចាស់ជញ្ជៀន កំពុងថតនៅកម្ពុជា
ជាខ្សែរភាពយន្ដមួយ មានចំណង់ជើងថា «សម័យកាលមនុស្សកន្តុល Age of the Hobbits» ដែលសាច់រឿងរបស់វា អាចជាវគ្គបន្ត ឬជាការដកស្រង់ ចេញពីខ្សែរភាពយន្ដដ៏ធំមួយ មានបីវគ្គ មានចំណងជើងថា «លោកម្ចាស់ជញ្ជៀន The Lord of the Ring» ផលិតដោយសមិទ្ធិករហូលីវូដ ដើមកំណើតជាជនជាតិ នូវែល ហ្សេឡង់ លោក ភីទើរ ជាកសុន (Peter Jackson)។ ភាពយន្ដ ដែលនិយាយពីក្រុមបណ្ដាជន មនុស្សកន្តុលនេះ ត្រូវបាន កាសែតភ្នំពេញប៉ុស្ដ៍រាយការណ៍ថា កំពុងតែដំណើរការថត នៅក្នុងតំបន់ខាងត្បូង ចន្លោះពីទីក្រុងកែប និងទីរួមខេត្តកំពត នៃប្រទេសកម្ពុជា។
ផែនទី ភូមិភាគកណ្ដាល នៃភាគនិទាន ដែលនិយាយពីមនុស្សកន្តុល។
តួអង្គនៅក្នុងសាច់រឿង ដែលជាមនុស្សកន្តុល ស្លៀកពាក់ខោអាវពណ៌សាច់ [...]