Posts in ‘គួរតែអាន នៅទំព័រមុខ’ Category

អក្សរ​កាត់ ឡុល (LOL) មាន​អាយុ​២៥​ឆ្នាំ​ហើយ!

អក្សរ​កាត់ ឡុល (LOL) មាន​អាយុ​២៥​ឆ្នាំ​ហើយ!


សំណើចចុកពោះ ឬសើចចង់ងាប់។ (រូបថត MONOROOM.info/ Soben)

ពីនេះពីនោះ - ធ្មេចបើកៗ អក្សរដែលគេតែងតែយក មកប្រើប្រាស់ក្នុងវាចា យោបល់ ឬឆ្លើយឆ្លង​សារ​ដាក់​គ្នា ទៅ​វិញទៅមកនោះ វាមានអាយុ២៥ឆ្នាំហើយ។ តែអ្នកដែលប្រើប្រាស់វា មិនសូវជាដឹងពីប្រភព និងពេល​វេលានៃ​ការចាប់​កំណើតរបស់អក្សរកាត់នេះទេ។

តាមពិតទៅ​ ផុតខែឧសភាឆ្នាំនេះ អក្សរកាត់នេះចាប់ផ្ដើមឆ្នាំទី២៦របស់វាហើយ តែវានៅតែទទួលនូវ​ការ​ពេញនិយម ហើយមនុស្សនៅតែប្រើប្រាស់វា បើទោះជាមានពាក្យផ្សេងទៀត មកជំនួសក៏ដោយ។

គេហទំព័រសារព័ត៌មានមួយរបស់អាមេរិក Slate.com បានរំលឹកឡើងមកវិញពីប្រភពរបស់វា ថាយ៉ាងហោច​ណាស់​កាលពី២៥ឆ្នាំមុន ពោលគឺនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ១៩៨៩ គេបានឃើញអក្សរកាត់នេះ [...]

ថៃ៖ អាន​សៀវភៅ ដើម្បី​ប្រឆាំង​នឹង​របប​ដឹកនាំ​យោធា​ថ្មី

ថៃ៖ អាន​សៀវភៅ ដើម្បី​ប្រឆាំង​នឹង​របប​ដឹកនាំ​យោធា​ថ្មី

ទោះជាស្ថិតក្រោមក្រញ៉ាំដៃ របស់របបដឹកនាំយោធាក៏ដោយ តែបណ្ដាជនថៃជាច្រើន បាននៅតែប្រកាន់ជំហររបស់ ពួកគេ ប្រឆាំងនឹងការធ្វើរដ្ឋប្រហារ និងការឡើងកាន់អំណាចរបស់ក្រុមយោធា។ ប៉ុន្តែនៅចំពោះមុខការបង្ក្រាប របស់​របបមួយ ដែលកំពុងបោះជំហានទៅរកភាពផ្ដាច់ការនេះ វិធីសាស្ត្រមួយដែលបណ្ដាជនទាំងនោះ បានយកមកប្រើ គឺ«អានសៀវភៅ» នៅទីសាធារណៈ។


ការអានសៀវភៅ របស់ក្រុមអ្នកប្រឆាំងរដ្ឋប្រហារ នៅរាជធានីបាងកក។ (រូបថត AP)

នយោបាយថៃ - យប់ថ្ងៃអាទិត្យ នៅរាជធានីបាងកក មួយសប្ដាហ៍កន្លះក្រោយការធ្វើរដ្ឋប្រហារយោធា មនុស្ស​ប្រមាណ​ជាជាង១០នាក់ បានធ្វើការជួបជុំគ្នា នៅកណ្ដាលស្ពានមួយដែលងើបខ្លួនឡើង ភ្ជាប់សង្កាត់ពាណិជ្ជកម្ម ដែលសម្បូរទៅដោយហាងលក់ទំនិញល្អៗ ទំនើបៗ [...]

រវាង​ធ្វើ​ក្រម៉ិច​ក្រម៉ើម និង​សុភាព មួយ​ណា​សម​សម្រាប់ សុគន្ធ នីសា?

រវាង​ធ្វើ​ក្រម៉ិច​ក្រម៉ើម និង​សុភាព មួយ​ណា​សម​សម្រាប់ សុគន្ធ នីសា?

រវាងកាយវិការក្រម៉ិចក្រម៉ើម និងសុភាពរាបសាររម្យទុំ តើប្រិយមិត្តយល់ថា មួយណាដែលកញ្ញា សុគន្ធ នីសា តារា​ចម្រៀងរបស់ផលិតកម្មថោន ទទួលបានប្រជាប្រិយភាព និងការគាំទ្រច្រើនជាងគេ? ចុះចំពោះទស្សនិកជនវិញ តើ​ចូលចិត្តបែបណាដែរ?


សុគន្ធ នីសា តារាចម្រៀង។ (រូបថត ហ្វេសប៊ុក)

តារា - តារាចម្រៀងសុគន្ធ នីសា ត្រូវបានគេស្គាល់ថា ជាតារាចម្រៀងដែលមានចរិកសុភាពរាបសា ដោយសារតែ​កន្លង​មក ធ្លាប់តែឃើញតារាចម្រៀងរបស់ផលិតកម្មថោនរូបនេះ សម្ដែងតែជាតួកម្សត់ សុភាពរាបសា។ ប្រិយមិត្ត​ប្រាកដជាមានអារម្មណ៍ប្លែកថា ហេតុអ្វីបានជាតារាចម្រៀងមានភាពស្រគត់ស្រគំរូបនេះ បែរជាផ្លាស់ប្តូស្ទីល មក​សម្តែងជាតួក្រម៉ិចក្រម៉ើមគួរឱ្យអស់សំណើទៅវិញ។

ជាការកត់សម្គាល់ឃើញថា [...]

ផ្លូវ​ក្រោម​ដី ដើម្បី​បញ្ជៀស​ការ​កក​ស្ទះ ឬ​បណ្ដោះ​ទឹក​ភ្លៀង​ជន់?

ផ្លូវ​ក្រោម​ដី ដើម្បី​បញ្ជៀស​ការ​កក​ស្ទះ ឬ​បណ្ដោះ​ទឹក​ភ្លៀង​ជន់?

ទន្ទឹម​នឹងការរីករាយអបអរ ទៅនឹងការជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ដែលប្រកាសឲ្យដឹង ពីការបើកឲ្យ​ប្រើ​ប្រាស់ នូវផ្លូវក្រោមដីនា​ទីតាំង​ស្ពាន​ស្ទឹងមានជ័យ​ ដើម្បីបញ្ជៀសការកកស្ទះនោះ ប្រជាពលរដ្ឋមួយចំនួន ដែលរស់​នៅក្នុងរាជធានី និងជាអ្នកប្រើប្រាស់ផ្លូវថ្នល់ បាននិយាយថា ការបើកផ្លូវក្រោមដីនឹងមិនមាន​ប្រយោជន៍អ្វីខ្លាំងក្លា​ឡើយ ដោយសារតែរដូវវស្សាបានឈានចូលមកដល់ ហើយផ្លូវថ្នល់ក្នុងរាជធានីដែលទាបៗ នឹងប្រាកដជាត្រូវលិច​លង់​ដោយទឹកភ្លៀងជន់ជាពុំខាន។


ស្ពានអាកាស ដែលសាងសង់ហើយមួយភាគធំហើយនេះ។ (រូបថត MONOROOM.info/ D. Rith)

ទឹកភ្លៀងជន់ - ពលរដ្ឋអ្នករត់ម៉ូតូឌុបមួយរូប លោក ផល បានថ្លែងប្រាប់ទស្សនាវដ្ដី

ថៃ៖ អាមេរិក​«គាប»​របប​ដឹកនាំ​យោធា ឲ្យ​រៀប​ចំ​ការ​បោះ​ឆ្នោត​ឆាប់ៗ

ថៃ៖ អាមេរិក​«គាប»​របប​ដឹកនាំ​យោធា ឲ្យ​រៀប​ចំ​ការ​បោះ​ឆ្នោត​ឆាប់ៗ

ការប្រកាសក្រមប្រតិបត្តិ របស់មេដឹកនាំរបបយោធានៅថៃ ពីការអង្គុយនៅក្នុងអំណាចយ៉ាងហោច១ឆ្នាំកន្លះ មុននឹង​ធ្វើការបោះឆ្នោតនោះ បានក្លាយជាប្រធានបទថ្មីមួយ ដែលមិនសូវត្រូវចិត្តសហរដ្ឋអាមេរិក។ នៅក្នុងសេចក្ដីថ្លែង​ប្រតិកម្មមួយ​ជាសាធារណៈ លោករដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសមហាអំណាច បានស្នើទៅរបបដឹកនាំយោធាក្នុង​ប្រទេសថៃ ឲ្យធ្វើ​យ៉ាង​ណារៀបចំ​ការបោះឆ្នោតជាតិ​ឲ្យបានឆាប់។


ពលរដ្ឋប្រឆាំងតវ៉ានឹងរដ្ឋប្រហារមួយរូប បិតស្កុតនៅលើមាត់។ (រូបថត REUTERS)

នយោបាយថៃ - ក្នុងដំណើរមកចូលរួមក្នុង កិច្ចប្រជុំ​កំពូល​ស្ដីពីសន្តិសុខ​អាស៊ី​លើក​ទី​១៣ នៅប្រទេស​សិង្ហ​បូរី កាល​ពីថ្ងៃសៅរ៍ទី៣១ ខែឧសភា លោក ឈុក ហាជែល (Chuck Hagel) រដ្ឋមន្ត្រីការពារប្រទេសអាមេរិក [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...