ប្រេស៊ីល៖ ស្រុតស្ពានអាកាស ក្បែរជំនួបបាល់ទាត់ពិភពលោក (vdo)
យ៉ាងហោចណាស់មានមនុស្សម្នាក់ បានស្លាប់ភ្លាមៗ និងមានរបួសជាង១០នាក់ផ្សេងទៀត ក្នុងព្រឹត្តិការណ៍បាក់ស្រុត ផ្លូវហៃវ៉េស៍មួយកំណាត់ ដែលកំពុងសាងសង់ កាលពីរសៀលថ្ងៃព្រហស្បត្តិ៍ ក្នុងទីក្រុងប៊េឡូ អូរីហ្សុនតេ (Belo Horizonte) ទីក្រុងមួយ នៃប្រទេសប្រេស៊ីលដែលទទួលភ្ញៀវមកស្នាក់នៅ សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក។
ការបាក់ស្រុតស្ពានអាកាស មើលពីលើ។ (រូបថត Futura Press)
បាល់ទាត់ពិភពលោក - សំណង់ផ្លូវ ហៃវ៉េស នេះ ជាគម្រោងមួយ នៅក្នុងការសាងសង់រចនាសម្ព័ន្ធ សម្រាប់ទទួលព្រឹត្តិការណ៍បាល់ទាត់ពិភលោក ឆ្នាំនេះ នៅក្នុងប្រទេសប្រេស៊ីល។ អ្នកនាំពាក្យផ្នែកសន្តិសុខមួយរូប របស់ប្រទេសនេះ បានបញ្ជាក់ពីតុល្យភាពថា មានមនុស្ស២នាក់ បានស្លាប់ [...]