ហ្វីហ្វា ចង់អោយរាល់អាជ្ញាកណ្ដាល បាល់ទាត់ ឆ្លងកាត់ការត្រួតពិនិត្យ
តើគេអាចធ្វើយ៉ាងដូចម្ដេច អោយងាយស្រួលបាន បើចេះតែបង្កើតបញ្ហា មិនចេះឈប់មិនចេះឈរយ៉ាងនេះ ?
បញ្ហាវាបណ្ដាលមកពី សមាគមសហព័ន្ធបាលទាត់ពិភពលោក ហ្វីហ្វា FIFA មានបំណងចង់ អោយរាល់អាជ្ញាកណ្ដាល អាជីបទាំងអស់ ឆ្លងកាត់ការត្រួតពិនិត្យ នៃការហាមមិនអោយប្រើថ្នាំលើកកំលាំង បើទោះជាអាជ្ញាកណ្ដាលនោះ មិនមានការ សង្ស័យណាស់ណាក៏ដោយ។ មូលហេតុចំបង នៃការត្រួតពិនិត្យនេះ គឺចង់បង្ហាញអោយឃើញថា ពិភពបាល់ទាត់ ជាកីឡា មួយល្អស្អាត បើគិតទៅក្នុង «បណ្ដាអ្នកដែលចូលរួម ដែលគ្មាននរណាម្នាក់ នៅក្បែរនឹង ពិភពគ្រឿងញៀននោះ»។
មូលហេតុចំបងនេះ ត្រូវបានគេអបអរសាទរ ទោះតិចឬច្រើនក៏ដោយ។ ក្នុងឱកាសសន្និសិទ្ធកាសែត សំរាប់រៀបចំកីឡា បាល់ទាត់ [...]