អេស្សឺ ប្រកាសចេញទូរស័ព្ទដៃវ៉ៃឆ្លាតថ្មី «លីឃ្វីដ ហ្សឹដ៣» ស៊ីម២
ក្រុមហ៊ុនផលិតកុំព្យូទ័រ អេស្សឺ (Acer) បានប្រកាសជាផ្លូវការ ចេញនូវទូរស័ព្ទដៃវ៉ៃឆ្លាតស៊េរីថ្មី១គ្រឿងទៀត ប្រតិបត្តិការដោយប្រព័ន្ធអេនដ្រយ (Android) មានឈ្មោះថា «លីឃ្វីដ ហ្សឹដ៣» (Liquid Z3) មានទំហំអេក្រង់ ៣.៥អ៊ីញ និងអាចដំណើរការស៊ីមបាន២។ វាត្រូវបានផលិតឡើងតម្រូវសម្រាប់អ្នកប្រើប្រាស់មានជីវភាពមធ្យម និងមានតម្លៃត្រឹមតែជាង១០០ដុល្លាតែប៉ុណ្ណោះ។
ការបង្ហាញទូរស័ព្ទដំបូងនេះ ដោយក្រុមហ៊ុនអេស្សឺ។ (រូបថត ក្រុមហ៊ុន)
ទូរស័ព្ទដៃស៊េរីថ្មីនេះ មានម៉ាស៊ីន (CPU) ទំហំ ១ជីហ្គាបៃ ប្រភេទឌូខរ (dual-core processor) អាចផ្ទុកបានទំហំ ៤ជីហ្គាបៃ និងមានកាមេរ៉ាក្រោយ ៣ម៉េហ្គាភិចស្យ៊ែល។
ចំពោះអ៊ីនថើណែត លីឃ្វីដ ហ្សឹដ៣ អាចភ្ជាប់ប្រព័ន្ធគ្មានខ្សែ (Wi-Fi) ដែលអាចដំណើរដោយ ជីភីអេស (GPS) ឬអេចអេសភីអេ [...]