អេចធីស៊ី វ័នម៉ាក បង្ហាញ​ខ្លួន​លើក​ដំបូង ជាមួយ​នឹង​អេក្រង់៥.៩អ៊ីញ

កន្លងមកក្រុមហ៊ុនអេចធីស៊ី (HTC) បានប្រកាសចេញប្រភេទទូរស័ព្ទដៃវ៉ៃឆ្លាតស៊េរី អេចឌីស៊ីវ័ន (HTC One) ទំហំអេក្រង់​៤.៧អ៊ីញ និងអេចធីស៊ីវ័ន ម៉ីនី (HTC One mini) ទំហំអេក្រង់៤.៣អ៊ីញរួចមកហើយ។ ប៉ុន្តែក្រុមហ៊ុនរបស់តៃវ៉ាន់មួយនេះ មិនទាន់បញ្ឍប់ចេញនូវសមាជិកអេចធីស៊ីវ័ននេះនៅឡើយទេ ដោយពួកគេត្រៀមចេញនូវប្រភេទ អេចធីស៊ី វ័នម៉ាក (HTC One Max) មួយស៊េរីទៀត ដែលមានទំហំរហូតដល់៥.៩អ៊ីញ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: August 06, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កន្លងមកក្រុមហ៊ុនអេចធីស៊ី (HTC) បានប្រកាសចេញប្រភេទទូរស័ព្ទដៃវ៉ៃឆ្លាតស៊េរី អេចឌីស៊ីវ័ន (HTC One) ទំហំអេក្រង់​៤.៧អ៊ីញ និងអេចធីស៊ីវ័ន ម៉ីនី (HTC One mini) ទំហំអេក្រង់៤.៣អ៊ីញរួចមកហើយ។ ប៉ុន្តែក្រុមហ៊ុនរបស់តៃវ៉ាន់មួយនេះ មិនទាន់បញ្ឍប់ចេញនូវសមាជិកអេចធីស៊ីវ័ននេះនៅឡើយទេ ដោយពួកគេត្រៀមចេញនូវប្រភេទ អេចធីស៊ី វ័នម៉ាក (HTC One Max) មួយស៊េរីទៀត ដែលមានទំហំរហូតដល់៥.៩អ៊ីញ។


ការដាក់ចេញបង្ហាញដំបូង នូវប្រភេទទូរស័ព្ទដែលមានទំហំអេក្រង់ដ៏ធំ របស់អេធីស៊ី។ (រូបថត ក្រុមហ៊ុន)

មានការលេចធ្លាយនូវរូបរាង្គ អេចធីស៊ី វ័នម៉ាកនៅលើគេហទំព័រមួយ ដែលគេអាចវិនិច្ឆ័យបានថា ជាការបង្ហាញខ្លួន​លើក​ដំបូងគេ បន្ទាប់ពីមានពាក្យចចាមអារ៉ាមជាច្រើនរួចមក។ អេចធីស៊ី វ័នម៉ាកនេះ ត្រូវបានគេប្រៀបធៀបថា មាន​សមត្ថភាព និងទំហំអេក្រង់ប្រហាក់ប្រហែល ទៅនឹង ហ្គាឡាក់ស៊ី ណូត៣ (Galaxy Note III) ដែលមានទំហំអេក្រង់៥.៥អ៊ីញ។

ចំពោះរូបរាង្គរបស់វា វាមានទ្រង់ទ្រាយដូចទៅនឹងគ្រួសារវ័ន (One) មុនៗ ដែលមានអេចធីស៊ីវ័ន (original One) និង អេចធីស៊ីវ័ន ម៉ីនីដែរ។ សំបកខាងក្រៅរបស់វា ត្រូវបានផលិតពីលោហធាតុ និងផ្លាស្ទិកដូចគ្នា។

តាមពាក្យចចាមអារ៉ាមនានាកន្លងមក ឃើញថា អេចធីស៊ី វ័នម៉ាក មានទំហំអេក្រង់ទំហំធំដាច់គេ រហូតដល់៥.៩អ៊ីញ អាច​បង្ហាញរូបភាពបានធំបំផុតបាន ១០៨០ភិចស្យ៊ែល។ ម៉ាស៊ីន (CPU) ប្រភេទ ស្នាបដ្រាហ្គន ៨០០ (Snapdragon 800) ឃ្វាដខរ (quad-core) ទំហំ ២.៣ជីហ្គាអែក និងមានអង់ចងចាំ (RAM) ទំហំ២ជីហ្គាបៃ។

កាមេរ៉ាក្រោយ ប្រភេទអាល់ត្រាភិចស្យ៊ែល (UltraPixel) ទំហំ ៤ម៉េហ្គាភិចស្ស៊ែល ភ្ជាប់មកជាមួយប្រព័ន្ធអូអាយអេស (OIS)។ អាចផ្ទុកបាន ១៦ជីហ្គាបៃ និងថ្មមានកំរិតថាមពល ៣៣០០មីលីអំពែម៉ោង។ អេចធីស៊ី វ័នម៉ាកនេះ នឹងដំណើរការ​ដោយ ប្រព័ន្ធប្រតិបត្តិការ អេនដ្រយ៤.៣ (Android 4.3 JB)។

តាមប្រភពដែលបានបង្ហាញ បានឲ្យដឹងថា អេចធីស៊ី វ័នម៉ាក កំពុងតែធ្វើការតេស្តសាកល្បង នៅក្នុងប្រទេសចិន ហើយ​អ្នកប្រើប្រាស់របស់ចិន អាចមាន៣ជម្រើសផ្សេងគ្នា ក្នុងការជ្រើសរើសនូវជំនាន់ (versions) ដែលខ្លួនគិតថាល្អ ក្នុងនោះ​មានដូចជា ឆៃណាម៉ូបៃ (China Mobile), ឆៃណាថេឡេខម (China Telecom) និងឆៃណាយូនីខម (China Unicom)។

ទោះជាយ៉ាងណា ក្រុមហ៊ុនអេចធីស៊ី ពុំទាន់ប្រកាសចេញនូវប្រភេទទូរស័ព្ទដៃវ៉ៃឆ្លាត អេចធីស៊ី វ័នម៉ាកនេះ ជាផ្លូវការនៅ​ឡើយទេ ហើយទាំងនេះគ្រាន់តែជាការលេចចេញ នូវរូបរាង្គមុនតែប៉ុណ្ណោះ។ ចំពោះពត៌មានច្បាស់ការ ដែលក្រុមហ៊ុន​អេចធីស៊ី នឹងប្រកាសជាផ្លូវការនោះ មនោរម្យព័ងអាំងហ្វូ នឹងលើកយកមកបង្ហាញជូននៅឱកាសក្រោយជាបន្តទៀត៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...