ជម្ងឺដ៏ចម្លែក ស៊ីរូងមុខបុរសម្នាក់នេះ គួរឲ្យរន្ធត់!
រស់នៅក្នុងស្រុក ហូហាវ (Hau Hoa) នៃដែនដីវៀតណាមខាងត្បូង (អតីតទឹកដីកម្ពុជាក្រោម) លោក យ៉ុង វាន់ដាត មិនអាចនិយាយ និងបរិភោគបាន ដូចគេឯងនោះទេ។ ជម្ងឺដ៏ចម្លែក ដែលចូលមករុករានលោក តាំងពីជាង១១ឆ្នាំមុន បានធ្វើឲ្យលោក បាត់ច្រមុះនិងមាត់បន្តិចម្ដងៗ សឹងតែផុងចូលទៅក្នុង អស់ទៅហើយ។ ភ្នែកទាំងគូ នៅសល់ទម្រង់បានខ្លះ តែមើលអ្វីមិនឃើញទេ។
ភរិយារបស់លោក យ៉ុង វ៉ានដាត បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា ជម្ងឺនេះបានកើតឡើង នៅឆ្នាំ២០០៤ ជាមួយនឹងអាការៈដំបូង ដោយមានឈាមច្រមុះ ៣ទៅ៤ដងក្នុងមួយថ្ងៃ។ ចេញពីអាការៈនេះ លោក យ៉ុង បានស្ទះរន្ធច្រមុះ ដកដង្ហើមលែងចេញ ដែលតម្រូវឲ្យលោក ត្រូវចូលខ្លួនទៅឲ្យគ្រូពេទ្យធ្វើការវះកាត់ ដើម្បីឲ្យលោកបានដកដង្ហើមស្រួលវិញ។ នៅប៉ុន្មានខែក្រោយមក លោកបានផឹកទឹកមួយកែវចូលទៅ ស្រាប់តែទទួលអារម្មណ៍ថា ប្រហោងរវាងក្រអូមមាត់ខាងលើ និងរន្ធច្រមុះ បានចាប់រូបរាងឡើង។ បន្តិចម្ដងៗ ប្រហោងនេះបានពង្រីកខ្លួន [...]