ហេតុការណ៍បានកើតឡើង កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ហើយអ្នកដែលដឹងរឿង បានហៅពីងពាងនោះថា ជា«ពីងពាងចេក»។ សារព័ត៌មានបារាំង Le Dauphine Libéré បានរាយការណ៍ថា ម្ចាស់ហាងលក់ផ្លែឈើមួយកន្លែង ក្នុងក្រុង ប៉ាស៊ី (Passy) នៃតំបន់អូត៍សាវ័រ (Haute-Savoie) ប្រទេសបារាំង បានរើហិបដាក់ចេក ដែលខ្លួនទើបនឹងទទួលនាំចូល ពីសាធារណៈរដ្ឋដូមេនិកាំង (កោះមួយ ក្នុងទ្វីបអាមេរិកខាងត្បូង) ដើម្បីយកចេកមកតម្រៀបលក់។ ស្រាប់តែរំពេចនោះ ម្ចាស់ហាងរូបនេះ បានប្រទះឃើញសត្វពីងពាងដ៏ធំមួយ ដែលមានប្រវែងបណ្ដោយ (ឬទទឹង)ខ្លួន ប្រមាណជា១០សង់ទីម៉ែត្រ។
ពីងពាងប្រភេទនេះ ត្រូវបានគេស្គាល់ថា មានពិសសាហាវជាងគេ ក្នុងចំណោមពីងពាងផ្សេងទៀត លើពិភពលោក។ បើតាមសៀវភៅ Guinness World Records បានសរសេរថា ពិសរបស់ពីងពាងប្រភេទនេះ មានកម្លាំង [...]
បុរសជាតិអង់គ្លេស លោក ម៉ៃ វ៉ារេន ម៉ាដេន (Mike Warren-Madden) អតីតកម្មករដែកបន្ទះ បានចំណាយពេលជាច្រើនម៉ោង ក្នុងការរចនាកែវបំពង់ដាក់ត្រី ដែលអាចឲ្យលោកដឹកអូសតាមផ្លូវបាន។ លោកមានគម្រោងនេះ ៧ឆ្នាំមកហើយ ដោយសារស្រលាញ់ត្រីខ្លាំងពេក និងមានបំណងចង់ឲ្យត្រី មានភាពរីករាយ ពេលឃើញពិភពលោកខាងក្រៅ ដូចគេឯងដែរ។ លើសពីនេះ លោកថែមទាំងមានបំណង ទាក់ទាញសហគ្រិន ឲ្យធ្វើការវិនិយោគ ទៅលើគំនិតឆ្នៃប្រឌិតរបស់លោកទៀតផង ទាក់ទងនឹងការរចនាឧបករណ៍ ធ្វើពីដែករបស់លោក។
បុរសវ័យ ៦០ឆ្នាំនេះ បាននិយាយថា៖ «មិនមែនរាល់ថ្ងៃ សុទ្ធតែមានគេដឹកត្រី ដើរលេងទេ។ ត្រីនៅក្នុងក្រឡ ហែលចុះហែលឡើងៗរាល់ថ្ងៃ វាប្រាកដជាធុញហើយ (…) អីចឹងហើយទើបសម្រេច រកការកម្សាន្តអោយវា ដោយដឹកដើរលេងជាមួយតាមផ្លូវ។»។
លោកបានបន្តទៀតថា៖ [...]
ពាក្យថា «អាប៉ូយ, គីគីលូ, ចេញក៏ដឹង ចូលក៏ដឹង» ទាំងនេះធ្លាប់តែលឺ នៅក្នុងសាច់រឿងកំប្លែង របស់នាយ ពាក់មី ដែលធ្វើឲ្យអ្នកទស្សនាជាច្រើន បានសើចសប្បាយ មិននឹកស្មានថា ទៅជាមានមនុស្សយកវាមកធ្វើជា ផ្លាកលេខម៉ូតូទៅវិញ។ ប៉ុន្តែការលេងសើចនេះ មិនមានផលចំណេញរបស់វាទេ ព្រោះម្ចាស់ម៉ូតូត្រូវបានឃាត់ខ្លួន រួចក្នុងពេលបន្ទាប់មក សម្ថកិច្ចកំពុងតែស្រាវជ្រាវ រកអ្នកផលិតផ្លាកលេខនេះបន្តទៀត។
ស្រង់សម្តីពីស្ថានីយ៍ទូរទស្សន៍ ស៊ីអិនស៊ី (CNC) ដែលបានចេញផ្សាយក្នុងស្រុកបានឲ្យដឹងថា អក្សរដែល សរសេរចេញនៅលើផ្លាកលេខម៉ូតូនោះ មិនមែនដូចម៉ូតូធម្មតាទេ គឺមានលក្ខណៈក្លែងបន្លំ រួមជាមួយនឹងភាពលេងសើច និងជាពិសេសធ្វើឲ្យពលរដ្ឋទូទៅយល់ច្រឡំ។ ទូរទស្សន៍នេះ បានរាយការណ៍ទៀតថា ពីមុនធ្លាប់មានម្តងដែរ ទាក់ទងទៅនឹងបញ្ហានេះ។ [...]
សកម្មភាពនៃការហាត់សមក្នុងការសម្តែង របស់តារាសម្តែងស្រីម្នាក់ បានធ្វើឱ្យប្រជាជនក្នុងទីក្រុង គៀវ (Kiev) នៃប្រទេសអ៊ុយក្រែនជាច្រើន មានការភ្ញាក់ផ្អើលគ្រប់ៗគ្នា។ មូលហេតុដែលធ្វើឱ្យគេភ្ញាក់ផ្អើលនោះ ដោយសារតែស្រ្តីជាតារាសម្តែងម្នាក់នោះ ដើរពាសវាលដោយគ្មានសម្លៀកបំពាក់ ព្រមទាំងយកឆ្នាំងមកគ្របក្បាល ហើយមានកាន់កាំបិទនៅនឹងដៃ។
តារាសម្តែងម្នាក់នោះ ត្រូវបានគេស្គាល់ថា ជាអ្នកស្រី អេឡេណា យ៉េហ្គោរ៉ូវ៉ា (Elena Yegorova) អាយុ៤៥ឆ្នាំ ត្រូវបានគេប្រទះឃើញ ដើរដោយគ្មានសម្លៀកបំពាក់។ អ្នកស្រីបានចុះពីលើផ្ទះ ដោយគ្មានសម្លៀកបំពាក់ ហើយដើរតាមផ្លូវ មួយនៅក្នុងសង្កាត់ដែលអ្នកស្រីរស់នៅ កណ្ដាលរដ្ឋធានីប្រទេសអ៊ុយក្រែន ។
បន្ទាប់ពីបានឃើញស្រ្តី ដើរអាក្រាតកាយដោយមានគ្របឆ្នាំង និងកាន់កាំបិតក្នុងដៃទាំងសងខាង [...]