Posts in ‘ពីនេះពីនោះ’ Category

ចុះ​ចត​ជា​បន្ទាន់ ព្រោះ​យន្ដហោះ​ត្រូវ​ការ​«បត់​ជើង​តូច»!

អាចជាគ្រោះថ្នាក់មួយខ្លាំងណាស់ នៅពេលដែលយន្ដហោះ ប៊ូអីង (Boeing 777) កំពុងហោះលើមេឃ ស្រាប់​តែ​តម្រូវការដ៏ចាំបាច់ បានកើតឡើងទាន់ហន់ បង្ខំឲ្យវាត្រូវធ្វើការចុះចតជាបន្ទាន់ ទោះជាមានភ្លៀងផ្គរ​ខ្យល់​ព្យុះ នៅ​ព្រលាន​យន្ដហោះក្រុង ហ្វ្រង់ហ្វ័រ (Francfort ប្រទេសអាល្លឺម៉ង់) ក៏ដោយ។

មកដល់ត្រឹមនេះ យើងខំប្រឹងតាមដានរូបភាព ថាតើយន្ដហោះនឹងចុះចតដោយរបៀបណា... រំពេចនោះ គ្រាន់​តែហៀបជាន់ជើងដល់ដី យន្ដហោះបានប្រែរូប ជាមនុស្សយន្ដ យកដៃខ្ទប់កន្លែងរាន់... ឱ ម្ចាស់ថ្លៃអើយ បន្ទប់​ទឹក​សម្រាប់យន្ដហោះ នៅឯណា?

អ្នកថតរូបភាព បានបន្តទៅតាមថតយន្ដហោះ ដែលប្រែក្លាយជាមនុស្សយន្ដនោះទៀត ឃើញយន្ដហោះ​មួយ​នេះ កំពុងអង្គុយ​លើ​ចានបង្គន់ អានកាសែតធ្វើមិនដឹង។ «ណ៎ែ... ម៉េចមកលួចថតខ្ញុំ កំពុងនៅក្នុង​បង្គន់​អញ្ចឹង? អ៎ូ... មកពីខ្ញុំភ្លេច​បិទ​ទ្វា។»

នេះជាស្នាដៃកាត់ត បញ្ជាន់រូបភាព បែប 3D និងដូចភាពយន្ដ «Transformer» [...]

ការ​ចុះ​ចត​របស់​យន្ដហោះ នៅ​ក្រុង​មេនឆេស្ទ័រ ធ្វើ​ឲ្យ​លោះ​ព្រលឹង

នៅប្រទេសអង់គ្លេស កាលពីសប្ដាហ៍កន្លងទៅ មានខ្យល់បោកបក់យ៉ាងខ្លាំង ជាពិសេសនៅពីលើទីក្រុង មេនឆេស្ទ័រ (ស្ថិតនៅភាគកណ្ដាល)។ ខ្យល់បក់ក៏ខ្លាំង រីឯយន្ដហោះ ក៏មានចំនួនច្រើន ដើម្បីធ្វើការ​ត្រៀម​ចុះ​ចត នៅនឹងព្រលាយន្ដហោះ ប្រចាំទីក្រុងនេះដែរ។

នៅក្នុងរូបភាពខាងលើនេះ គេឃើញយន្ដហោះ ប្រភេទអ៊ែរប៊ូស (Airbus A320) កំពុងសំកាំងខ្លួន នៅនឹង​កំពស់មួយ ដើម្បីរងចាំឱកាស ឲ្យខ្យល់បានស្រាកស្រាន្ដបន្តិច នឹងអាលបន្ទាបខ្លួន។ តែបើគេតាមដាន មើល​រូបភាពនេះមួយសន្ទុះ ជាមួយនឹងល្បឿនខ្យល់បក់ មិនតិចជាង១៣០គីឡូម៉ែត្រ ក្នុងមួយម៉ោងនោះ គេច្បាស់​ជាមាន​អារម្មណ៍«លោះព្រលឹង» ជំនួសអ្នកជិះនៅក្នុងយន្ដហោះ មិនស្ទើរឡើយ។

ប៉ុន្តែរង់ចាំឲ្យខ្យល់ស្ងប់ មិនជាងាយស្រួលប៉ុន្មាន សម្រាប់ប្រទេសអង់គ្លេស ដែលស្ថិតនៅភាគខាងជើង នៃ​មហាសមុទ្រអាត្លង់ទិកនេះណាស់។ ដូច្នេះហើយ ទើបអ្នកបើកបរយន្ដហោះ មិនចង់ប្រថុយគ្រោះថ្នាក់ ហើយ​ត្រូវបង្ហោះយន្ដហោះ ឡើងទៅលើវិញ [...]

យុទ្ធជន ISIS បាញ់​រ៉ុក្កែត ខុស​បច្ចេកទេស!

យុទ្ធជន ISIS បាញ់​រ៉ុក្កែត ខុស​បច្ចេកទេស!

តាមពិតទៅ វីដេអូនេះ អាចចាត់ទុក ជារឿងគួរឲ្យអស់សំណើច បន្ទាប់ពីការបាញ់រ៉ុក្កែតចេញទៅ ប៉ុន្តែសម្រាប់​ក្រុម​រដ្ឋអ៊ីស្លាម ការបង្ហាញវីដេអូរបៀបនេះ មិនបានផ្ដល់រូបភាព ជា«វីរភាព»ឲ្យយុទ្ធជនស្ម័គ្រប្រយុទ្ធ ដើម្បី​ព្រះអាឡាហ៍ របស់ខ្លួនឡើយ។ ទោះយ៉ាងណា ក៏យឺតពេលហើយ ព្រោះអ្នកសារព័ត៌មាន បានយកវីដេអូនេះ មក​ផ្សាយ​បន្ត ពាសពេញលោកា បង្ហាញពីការបាញ់រ៉ុក្កែតមួយ ដែលធ្វើឡើង ដោយខុសបច្ចេកទេស។

ការបាញ់នេះ ជាការតទល់ ប្រយុទ្ធគ្នាដ៏ខ្លាំងក្លាមួយ នៅក្នុងក្រុង សាម៉ារ៉ា (Samarra) ក្នុងប្រទេសអៀរ៉ាក់។ រីឯ​រ៉ុកក្កែតនោះទៀតសោធ មានប្រភេទដូចជា «RPG-7» ផលិតនៅប្រទេសរ៉ូស្ស៊ី។ បញ្ហានៅត្រង់ថា ការបាញ់​រ៉ុក្កែត​នេះ បានធ្វើឡើង នៅក្នុងបន្ទប់ដ៏តូចមួយ។ យុទ្ធជន របស់ក្រុមរដ្ឋអ៊ីស្លាមម្នាក់នេះ ទំនងជាបានភ្លេច​គិត​ថា អាវុធប្រភេទត្រយ៉ូងចេកខាងលើ ត្រូវការប្រវែងផ្លុំខ្យល់របស់វា ធាក់ចេញតាមក្រោយ ឲ្យបានវែងបន្តិច ដែល​ខុស​ពី​ប្រវែង​ទទឹងដ៏ខ្លី [...]

​ផ្ដល់​ស្ត្រី​​អ្នក​​បម្រើ​​លើ​យន្ដហោះ​ម្នាក់​ជូន​អ្នក​ដំណើរ ដើម្បី​សុំ​ទោស​ការ​យឺតយ៉ាវ

​ផ្ដល់​ស្ត្រី​​អ្នក​​បម្រើ​​លើ​យន្ដហោះ​ម្នាក់​ជូន​អ្នក​ដំណើរ ដើម្បី​សុំ​ទោស​ការ​យឺតយ៉ាវ

ក្រុមហ៊ុនបម្រើសេវាកម្មធូរថ្លៃ «Lion Air» របស់ប្រទេសឥណ្ឌូនេស៊ី បានធ្វើការហាមអ្នក​បើកបរ​យន្ដហោះ​មួយ​រូប មិនឲ្យធ្វើការហោះហើរ បន្ទាប់ពីអ្នកបើកបររូបនេះ ទំនងជាបានប្រកាសផ្ដល់ស្ត្រីអ្នកបម្រើ នៅលើ​យន្ដហោះ​ម្នាក់ ទៅឲ្យបណ្ដាអ្នកដំណើរ ដើម្បីជាការលួងចិត្ត ជំនួសឲ្យការយឺតយ៉ាវ នៃការហោះហើររបស់ខ្លួន ទៅ​កាន់​កោះបាលី ដែលជាកោះទេសចរណ៍ ដ៏ល្បីល្បាញរបស់ប្រទេស។

ហេតុការណ៍ដ៏ហួសចិត្ត ត្រូវបានអ្នកដំណើរម្នាក់ ទម្លាយឲ្យដឹង និងបង្កឲ្យមានភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ។ អ្នកដំណើររូបនោះ លោក «Lambertus Maengkom» បានសរសេរសំបុត្រមួយច្បាប់ ទៅ​ឲ្យ​ក្រសួងដឹកជញ្ជូនឥណ្ឌូនេស៊ី ដើម្បីបរិហារ ពីការប្រកាសដ៏ចម្លែក តែពោរពេញដោយភាព​«អាប់អោន» របស់​ជំនួយការបើកបរ​យន្ដហោះ​ម្នាក់ ដែលបាននិយាយតាមមីក្រូ នៅក្នុងយន្ដហោះ។

នៅបន្ទាប់ពីយន្ដហោះ បានប្រើពេលបន្ថែមជាច្រើននាទី ដើម្បីងើបខ្លួនពីក្រុង «Surabaya» នៃកោះជ្វា [...]

យក​មួក​សុវត្ថិភាព​មក​តែងពាក់ រួច​ថត​រូបផ្សាយ បង្ក​ការ​ភ្ញាក់​ផ្អើល

យក​មួក​សុវត្ថិភាព​មក​តែងពាក់ រួច​ថត​រូបផ្សាយ បង្ក​ការ​ភ្ញាក់​ផ្អើល

គ្មានអ្នកដំណើរណាម្នាក់ មិនក្រឡេកមើលមកនាង ម្ចាស់ទំព័រ «រំដួលលិចទឹក Romdoul Lich Tek» នៅ​លើ​ហ្វេសប៊ុក ដែលកំពុងតែងខ្លួន ស្លៀកពាក់ជាមួយនឹងមួកសុវត្ថិភាព ប្រមាណជាង១០មួក ហើយថត​ជា​រូប ដើម្បី​ទុកផ្សាយនោះឡើយ។

កន្លងមកមក «រំដួលលិចទឹក» តែងតែតុបតែងខ្លួនប្លែកៗ មិនថាជាផ្លែឈើ បន្លែ ម្ហូប ត្រី…. តែពេលនេះ​«រំដួល​លិចទឹក»បែរជា យកមួកសុវត្ថិភាពជាម៉ូត មកបង្ហាញដល់អ្នកធ្វើដំណើរ តាមផ្លូវសាធារណៈ និងបង្ហោះតាម​ហ្វេស៊ុក យ៉ាងគគ្រឹកគគ្រេង។

អមជាមួយរូបភាព ៩សន្លឹក ដែលមានពាក់មួកសុវត្ថិភាពនេះ តារាហ្វេសប៊ុក«រំដូលលិចទឹក» បានសរសរ​ជាពាក្យជួន ឲ្យដឹងថា៖ «សុវត្ថិភាពជាចំបង កុំឡើយរំលង មួកសុវត្តិភាព ទើបយើងមានប្រៀបលើ​គ្រោះថ្នាក់ សូមបងប្អូនគ្រប់ជាន់ថ្នាក់ កុំអាក់ពាក់មួក ខ្លួននិងកូនៗ មួកសុវត្តិភាពនេះហើយដូចជាក្បូន ចំលងជីវិត​មិន​ឲ្យ​សូន្យ សូមបងប្អូនកុំប្រហែស»។

ចំពោះរូបភាព និងសាររបស់«រំដួលលិចទឹក» [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...