ទំព័រហ្វេសប៊ុក«I Love Cambodia Hot News»ទាំងពីរ បានបាត់ខ្លួន!
តាមការសង្កេត របស់អ្នកតាមដានទំព័រធំៗទាំងពីរ ដែលគាំទ្រគណបក្សប្រឆាំង បានឲ្យដឹងថា ទំព័រហ្វេសប៊ុក «I Love Cambodia Hot News II» បានបាត់ខ្លួន លែងឃើញចេញផ្សាយ តាំងពីថ្ងៃព្រហស្បត្តិ៍ម្សិលម៉ិញ ខណៈទំព័រ«I Love Cambodia Hot News» បានបាត់ខ្លួនថ្ងៃនេះ។
រហូតមកដល់ពេលនេះ គេមិនដឹងថា តើការបាត់ខ្លួនរបស់ទំព័រទាំងពីរ បណ្ដាលមកពីអ្វីទេ។ អ្នកគ្រប់គ្រងទំព័រ «I Love Cambodia Hot News II» ដែលសុទ្ធសឹងជាយុវជនស្និតនឹងគណបក្សសង្គ្រោះជាតិ មិនបានឆ្លើយនឹងសំនួររបស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ជុំវិញការបាត់ខ្លួននេះទេ។
ប៉ុន្តែប្រមាណជាមួយម៉ោងមុននេះ លោក អេង ពន្លក ដែលអ្នកគ្រប់គ្រងទំព័រ «I Love Cambodia Hot News» ទើបនឹងបង្ហោះរូបភាពមួយ បង្ហាញថា ក្រុមហ៊ុនហ្វេសប៊ុក បានផ្អាកផ្សាយទំព័ររបស់លោក មិនឲ្យចេញជាសាធារណៈ ដោយហេតុមកពីហ្វេសប៊ុក រកឃើញថា មានការបង្ហោះមួយចំនួន នៅលើទំព័រនេះ [...]