Posts in ‘បច្ចេកវិទ្យា’ Category

ទូរស័ព្ទ ណូគៀ លូមែ៩២៥ ចេញ​លក់​នៅ​អ៊ឺរ៉ុប​ហើយ (VDO)

ទូរស័ព្ទ ណូគៀ លូមែ៩២៥ ចេញ​លក់​នៅ​អ៊ឺរ៉ុប​ហើយ (VDO)

ទូរស័ព្ទដៃឆ្លាតវ៉ៃម៉ូដែល លូមែ៩២៥ (Lumia 925) របស់ក្រុមហ៊ុនណូគៀ (Nokia) បានចេញលក់ជាផ្លូវការហើយ នៅក្នុង​ប្រទេសអង់គ្លេស នាសប្តាហ៏នេះ ដោយក្រុមហ៊ុនបានធ្វើការបង្ហាញនូវពត៌មានលំអិតបន្ថែមផងដែរ។


ទូរស័ព្ទដៃឆ្លាតវ៉ៃម៉ូដែល ណូគៀ លូមែ៩២៥។

ណូគៀ លូមែ៩២៥នេះ ជាទូរស័ព្ទដៃដំបូងគេ ដែលក្រុមហ៊ុនណូគៀផលិតមកពីលោហៈធាតុ។ ផ្នែកខាងក្រោយរបស់វា មាន៣ពណ៌៖ ពណ៌ប្រផេះ ពណ៌ស និងពណ៌ខ្មៅ។ ប៉ុន្តែចំពោះសំបករបស់វា មានជាច្រើនពណ៌បន្ថែមទៀត សម្រាប់ឲ្យ​ជ្រើសរើសដូចជា ពណ៌ស ខ្មៅ លឿង និងពណ៌ក្រហម។

ចំពោះថ្ម អ្នកអាចសាកតាមប្រព័ន្ធគ្មានខ្សែក៏បាន (wireless charging) ហើយវាថែមទាំងស៊ីថាមពលកំរិតទាបបំផុត។

រីឯកាមេរ៉ារបស់វា មានភាពវ៉ៃឆ្លាតបំផុត ដែលអនុញ្ញាតឲ្យអ្នករចនារូបភាពបានយ៉ាងលឿន [...]

ស៊ាំស៊ុង​បង្ហាញ​ហ្គាឡាក់ស៊ី អេស៤ហ្ស៊ូម មាន​ម៉ាស៊ីន​ថត១៦ម៉េហ្គា​ភិចស្ស៊ែល

ស៊ាំស៊ុង​បង្ហាញ​ហ្គាឡាក់ស៊ី អេស៤ហ្ស៊ូម មាន​ម៉ាស៊ីន​ថត១៦ម៉េហ្គា​ភិចស្ស៊ែល

ក្រុមហ៊ុនស៊ាំស៊ុង (Samsung) បានបង្ហាញនូវទូរស័ព្ទដៃវ៉ៃឆ្លាតស៊េរីថ្មីម៉ូដែល ហ្គាឡាក់ស៊ី អេស៤ហ្ស៊ូម ( Zoom) កាល​ពី​ថ្ងៃពុធ ដែលនាំមកនូវម៉ាស៊ីនថតទំហំ ១៦ម៉េហ្គាភិចស្ស៊ែល និងអាចទាញរូបភាពឲ្យធំបាន ១០តង់។


ទូរស័ព្ទដៃហ្គាឡាក់ស៊ីថ្មីរបស់ស៊ាំស៊ុង ដែលអាចថតរូបបានអស់ពីចិត្ត។

ហ្គាឡាក់ស៊ី អេស៤ហ៊្សូមនេះ ត្រូវបានគេហៅថា ជាកូនកាត់រវាង ហ្គាឡាក់ស៊ី អេស៤ម៉ីនី (Galaxy S4 Mini) និង​ហ្គាឡាក់ស៊ី កាមេរ៉ា (Galaxy Camera)។ ផ្នែកមួយរបស់វា ជាប្រភេទទូរស័ព្ទដៃវ៉ៃឆ្លាត និងមួយផ្នែកទៀត ជាកាមេរ៉ា​ប្រភេទស៊ីមូស (CMOS)។

ក្រុមហ៊ុនស៊ាំស៊ុង បានឲ្យដឹងថា «វាជាការរួមបញ្ចូលគ្នា រវាងទូរស័ព្ទដៃវ៉ៃឆ្លាត និងកាមេរ៉ា ដ៏មានឥទ្ធិពលមួយ។ ហើយ​វានឹងក្លាយជាឧបករណ៏មួយ ដែលនឹងមានតម្រូវការច្រើន [...]

«ផ្លេស្តេសិន៤» ឧបករណ៏​ហ្គេម​ថ្មី របស់​ក្រុមហ៊ុន​សូនី

«ផ្លេស្តេសិន៤» ឧបករណ៏​ហ្គេម​ថ្មី របស់​ក្រុមហ៊ុន​សូនី

ទីបំផុតក្រុមហ៊ុនសូនី (Sony) បានបង្ហាញពីឧបករណ៏ហ្គេមស៊េរីទំនើបរបស់ខ្លួន «ផ្លេស្តេសិន៤» (PlayStation 4) ហើយ ក្នុងឱកាសពិព័រណ៏ផលិតផល បច្ចេកវិទ្យាហ្គេមអន្តរជាតិ ដែលហៅកាត់ថាអ៊ី៣ (E3) កាលពីថ្ងៃច័ន្ទ នៅប្រទេសសហរដ្ឋ​អាមេរិកនោះ  ។


ការបង្ហាញផលិតផល ផ្លេស្ដេសិនទី៤ របស់សូនី។ (រូបថត Jae C. Hong/AP)

ក្រុមហ៊ុនសូនី បានប្រកាសប្រាប់រួចម្តងមកហើយ កាលពីខែកុម្ភះថា ពួកគេនឹងចេញនូវឧបករណ៏ហ្គេមនេះ។ នេះជា​ការកែ​ច្នៃ និងបង្កើត «ផ្លេស្តេសិន» លើកទី៤បន្តទៀត បន្ទាប់ពីបានចេញនូវ «ផ្លេស្តេសិន៣» កាលពីឆ្នាំ២០០៦មកនោះ ហើយ​មានការពេញនិយម និងជោគជ័យយ៉ាងខ្លាំងរួចមក។

ចំពោះលក្ខណៈសម្បត្តិដ៏អស្ចារ្យរបស់វា មានដូចជា៖
• ម៉ាស៊ីនប្រភេទ៖ CPU : x86-64 AMD និង GPU : 1.84 TFLOPS
• អង់ចងចាំ [...]

យន្ដហោះ​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ​មួយ​គ្រឿង​ បាន​សម្រេច​ការ​ហោះហើរ​ចម្ងាយ​ឆ្ងាយ (VDO)

យន្ដហោះ​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ​មួយ​គ្រឿង​ បាន​សម្រេច​ការ​ហោះហើរ​ចម្ងាយ​ឆ្ងាយ (VDO)

យន្ដហោះដំបូងគេ ដែលដើរដោយពន្លឺព្រះអាទិត្យ មានឈ្មោះហៅថា សូលាអាមភូល្ស៍ (Solar Impulse) បានត្រឡប់​មក​កន្លែងដើមវិញ នៅក្រុងសាំងល្វី (Saint-Louis) នៃរដ្ឋមីស៊ូរី (Missouri) សហរដ្ឋអាមេរិក នៅថ្ងៃអង្គារកន្លងមកនេះ បន្ទាប់​ពីបានធ្វើការហោះហើរ ដ៏ឆ្ងាយចេញពីក្រុងដាឡាស (Dallas)  នៃរដ្ឋតិចសាសនោះមក។

ក្នុងដំណើរត្រឡប់មកវិញនេះ យន្ដហោះដើរដោយពន្លឺព្រះអាទិត្យ ត្រូវបានកាន់ចង្កូតដោយ អាកាសយានិកលោក ប៊ែរត្រង់ ពីការ (Bertrand Piccard) ជាជនជាតិស្វីសមួយរូប។ យន្ដហោះបានចុះចតដោយសុវត្ថិភាព នៅព្រឹកថ្ងៃអង្គារ ក្នុងក្រុង​សាំងល្វី ហើយនេះជាការហោះហើរសាកល្បងលើកទី៣ហើយ ដែលគេបានបង្ហោះយន្ដហោះ បំពាក់ដោយ​បច្ចេកវិទ្យា​ថ្មីនេះ ឆ្លងកាត់ប្រទេសអាមេរិក ក្នុងចម្ងាយមួយឆ្ងាយជាងគេ ដោយប្រើពេលរហូតដល់២១ម៉ោង។

[...]
គុយបា៖ សេវាកម្ម​ហាង​អ៊ិនធើណែត បើក​ទ្វា​ដំបូង​ទទួល​អតិថិជន

គុយបា៖ សេវាកម្ម​ហាង​អ៊ិនធើណែត បើក​ទ្វា​ដំបូង​ទទួល​អតិថិជន

ហាងអ៊ិនធើណែត​ប្រមាណជា១០០កន្លែង បានបើកទ្វាទទួលអតិថិជន​របស់ខ្លួន នៅក្នុងក្របខ័ណ្ឌ​នៃការ​បើក​ទូលាយ ក្នុង​វិស័យបច្ចេកវិទ្យា របស់រដ្ឋាភិបាលកុម្មុយនីស នៃប្រទេសគុយបា។ ប៉ុន្តែតម្លៃ​នៃការភ្ជាប់​ក្នុង​មួយ​ម៉ោង នៅថ្លៃស្មើ​នឹង​មួយ​ភាគប្រាំ នៃប្រាក់ខែទាបបំផុត​ របស់ពលរដ្ឋ​គុយបា​ម្នាក់ៗ ដែលវានឹងនៅ​តែធ្វើឲ្យ​សេវាកម្ម​នេះ ស្ថិតនៅឆ្ងាយ ពីអ្នកដែល​ចង់​សិក្សាស្រាវជ្រាវ ឬចង់ពិគ្រោះព័ត៌មានអ្វីមួយនោះ នៅឡើយ។

សិល្បករមួយរូប រស់នៅក្នុងទីក្រុងឡាហាវ៉ាន (LaHavane) អាយុ៣៨ឆ្នាំ បាននិយាយថា «ជាលទ្ធភាព​ដ៏​ធំ​មួយ។ វានៅ​តិច​តួច​ណាស់ ក្នុងពេលនេះ តែយ៉ាងហោចណាស់ វាគ្រាន់បើជាងអត់។»

ទោះបីជាមានភ្លៀងធ្លាក់ ខ្លាំងបែបណាក៏ដោយ នៅថ្ងៃអង្គារទី០៤ខែមិថុនា (ថ្ងៃដែលសេវាកម្មតាមហាងនេះ ត្រូវបានបើក​​អោយ​មានប្រើប្រាស់ដំបូង ជាសាធារណៈ) មនុស្សម្នាបាន​ទៅឈរតម្រៀបជួរគ្នា ដើម្បីបានភ្លក្ស​ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...