នៅជប៉ុន ប្រើប្រាស់ខ្យង ដើម្បីប្រឆាំងភាពជ្រីវជ្រួញលើផ្ទៃមុខ (VDO)
នៅជប៉ុន ដើម្បីប្រឆាំងទល់នឹងភាពជ្រីវជ្រួញនៅលើផ្ទៃមុខ គេអាចចាប់ខ្យងនៅរស់ ឲ្យវារនៅលើកន្លែងដែលមិនចង់ឲ្យជ្រួញនោះ ហើយទុកវារហូត ដល់វាបញ្ចេញពពុះទឹកមាត់របស់វា។ ជាការព្យាបាលមួយដ៏ពិសេស សម្រាប់ស្ត្រីទាំងឡាយដែលចង់បានសម្រស់ ឲ្យវិលត្រឡប់មករកភាពវ័យក្មេងវិញ។
សត្វខ្យងកំពុងប្រតិបត្តិការព្យាបាលស្នាមជ្រីវជ្រួញនៅលើផ្ទៃមុខ។ (រូបថត © Ci:z.Labo)
នៅជប៉ុន មានហាងកែសម្ផស្សមួយនោះ បានប្រើប្រាស់វិធីព្យាបាលមួយយ៉ាងពិសេស ដើម្បីត្រឡប់មករកភាពវ័យក្មេងវិញ នោះគឺការប្រើពពុះទឹកមាត់របស់សត្វខ្យង ជាថ្នាំ។ ប៉ុន្តែមិនមែនជាជារឿងចែដន្យនោះទេ ព្រោះនៅក្នុងពពុះខ្យងទាំងនោះ គេបានស្រាវជ្រាវដឹងថា មានជីវជាតិជាច្រើន ដែលតាមវិទ្យាសាស្ត្រ ពិតជាអាចបន្ថយស្នាមជ្រីវជ្រួញ នៅលើផ្ទៃមុខរបស់មនុស្សបាន។ [...]