សង្គ្រាមហ្វេសប៊ុកកម្ពុជា៖ គណបក្សកាន់អំណាច«ភ្ញាក់ខ្លួន»? (វគ្គ១)
ជាមួយនឹងលទ្ធផលនៃសន្លឹកឆ្នោត ដែលបានបន្ទាបគណបក្សកាន់អំណាច ឲ្យទទួលចំនួនកៅអីធ្លាក់មកជិតស្មើនឹងគណបក្សប្រឆាំង (ឬចាញ់គណបក្សប្រឆាំង) នោះ ធ្វើឲ្យគេដឹងពីតួនាទីរបស់បណ្ដាញសង្គមមួយដ៏ល្បី ឈ្មោះ«ហ្វេសប៊ុក (facebook)» ហើយដែលសម្រាប់អ្នកនយោបាយ សង្គ្រាមដែលត្រូវធ្វើតាមរយៈកងទ័ព នៃបណ្ដាញសង្គមដ៏មានឥទ្ធិពលនេះ ពិតជាចាំបាច់ណាស់។
ក្រុមអ្នកគាំទ្រគណបក្សប្រឆាំង លើកដៃដាក់ជាសញ្ញា។ (រូបភាព AP Photo/Heng Sinith)
ហ្វេសប៊ុកជាបណ្ដាសង្គម ដែលមានប្រជាប្រិយភាពខ្លាំងជាងគេបង្អស់ នៅក្នុងពិភពលោក។ បណ្ដាញនេះបង្កើតឡើងនៅឆ្នាំ២០០៤ ដោយយុវជនជនជាតិអាមេរិកាំងមួយរូប ដែលមកទល់នឹងពេលនេះ គាត់មានអាយុទើបតែ ២៩ឆ្នាំប៉ុណ្ណោះ ហើយបណ្ដាញសង្គមដែលបានក្លាយសឹងតែជាថ្នាំញៀនមួយនេះ [...]