ទុកកូនអាយុ១២ឆ្នាំឲ្យចាំផ្ទះ ធ្វើកំពុបទឹកក្ដៅលើមុខជិតខ្វាក់ភ្នែក
កុមារា សុផាន ដែលល្បីពេញស្រុកពេញភូមិ ថាមានទេពកោសល្យ ខាងគូរគំនូរ យ៉ាងប៉ិនប្រសព្វនោះ អាចនឹងខ្វាក់ លែងមើលអ្វីឃើញជាបន្តទៅទៀត។ ហេតុការណ៍កើតឡើង នៅថ្ងៃទី៥ ខែមីនាកន្លងមក ខណៈដែលកុមារអាយុ១២ឆ្នាំរូបនេះ ជាមួយនឹងបងប្រុសភ្លោះ របស់កុមារម្នាក់ទៀត ត្រូវបានឪពុកម្ដាយ ទុកឲ្យនៅចាំផ្ទះ និងជួយធ្វើការផ្ទះបន្តិចបន្តួច ហើយពួកគាត់ទាំងពីរ បានចេញទៅធ្វើការ នៅខាងក្រៅ។
ម្តាយរបស់កុមារ អ្នកស្រី ស្វាយ សាមន ដែលរស់នៅភូមិ ត្រពាំងឌៀលើ ឃុំជ្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ តាមរយៈទូរស័ព្ទថា ការទុកកូនប្រុសអ្នកស្រី អាយុ១២ឆ្នាំ នៅផ្ទះតែឯង ទាំងនៅក្មេងវ័យដូច្នេះ មិនមែនជាលើកទីមួយទេ តែវាជាករណី «រៀងរាល់ថ្ងៃ»។ អ្នកស្រីថ្លែងឡើងថា នៅពេលដែលគាត់មិននៅផ្ទះ កូនប្រុសរបស់គាត់ តែងតែធ្វើការជំនួសដៃជើងដូច្នេះ។
ជាអកុសល្យ កូនប្រុសរបស់អ្នកស្រី ឈ្មោះ សឿន សុផាន រូបនេះ [...]