Posts by "ឈូករ័ត្ន"

កម្ពុជា​នឹង​មាន​ហ្វីប​អុបទីក កម្លាំង ១០០ G ប្រើ​ក្នុង​ពេល​ឆាប់ៗ

កម្ពុជា​នឹង​មាន​ហ្វីប​អុបទីក កម្លាំង ១០០ G ប្រើ​ក្នុង​ពេល​ឆាប់ៗ

ក្រុមហ៊ុនផ្គត់ផ្គង់ សេវាកម្មអ៊ិនធើណែត ឆ័ន វ៉ៃ នឹងតម្លើងលទ្ធភាពរបស់ខ្លួនដល់កំពូល់ ដោយគ្រោងនឹងបំពាក់​ឲ្យ​ប្រទេស​កម្ពុជា នូវបណ្ដាញផ្គត់ផ្គង់ដំបូងគេមួយ ហៅថា ហ្វីបអុបទិក (fibre optique) មានកម្លាំងរត់ ១០០Gbit ក្នុងមួយវិនាទី។ គម្រោងនេះ នឹងធ្វើឡើងដើម្បីឆ្លើយតប ទៅនឹងតម្រូវការ នៃភ្ជាប់បណ្ដាញសេវាកម្ម អ៊ិនធើណែតដែលមានល្បឿនលឿន នៅក្នុងប្រទេស ដែលមានកំណើតសេដ្ឋកិច្ច ដែលមានក្នុងកម្រិត ៧% រួមផ្សំនឹងការធ្វើវិនិយោគទុន យ៉ាងសន្ធឹក​សន្ធាប់​នោះ។

សេវាកម្មផ្គត់ផ្អង់អ៊ិនធើណែត ហ្វីបអុបទីក នឹងត្រូវប្រើបច្ចេកវិទ្យា 1830 PSS របស់ក្រុមហ៊ុនបារាំង ដ៏ល្បីមួយ ឈ្មោះ អាល់កាតែល លូសេន ដែលមានជំនាញ ខាងទូរគមនាគមន៍ ជាច្រើនឆ្នាំមកហើយ។ លោក អេរិច លី (Eric Lee) អគ្គ​នាយកក្រុមហ៊ុន ឆ័ន វ៉ៃ បានថ្លែងឡើងថា៖ «យើងស្វែងរកបច្ចេកវិទ្យាមួយ ដែលអាចផ្ដល់ជូននូវសមត្ថភាព និង​ប្រសិទ្ធិ​ភាពកម្រិតខ្ពស់ ប្រកបដោយការរំពឹង ទៅមុខវែងឆ្ងាយ [...]

ផឹកទឹកនោម និងទឹក«កាម»សត្វលា ថតដាក់ទូរទស្សន៍

នៅក្នុងកម្មវិធីទូរទស្សន៍មួយ ឈ្មោះ «កត្តាធ្វើឲ្យភ័យ (Fear Factor)» នៅសហរដ្ឋអាមេរិក យុវជនយុវនារី ជាបេក្ខជន​ បេក្ខនារី ចំនួន៦នាក់នៅក្នុងកម្មវិធីនោះ បានលើកយកមកផឹក នូវទឹកនោម និងទឹក«កាម» របស់សត្វលា។

ពួកគេ ត្រូវបែកចែកជាង៣ក្រុម មួយក្រុមមានពីរនាក់ ហើយត្រូវផឹកទឹកនោម និងទឹកកាម របស់សត្វលា ដើម្បី​ឈាន​ទៅ​ឈ្នះរង្វាន់ ៥ម៉ឺនដុល្លា (ត្រូវជា៤ម៉ឺន៥ពាន់អ៊ឺរ៉ូ)។

ក្នុងឈុតនេះ ដែលមានចំណងជើង ភេសជ្ជៈរបស់សត្វលា (Donkey Juice) ត្រូវបានហាមឃាត់ មិនឲ្យចាក់ផ្សាយ នៅ​លើ​កញ្ចក់ទូរទស្សន៍ទេ កាលពីឆ្នាំ២០១២កន្លងទៅ។ ប៉ុន្តែនៅឆ្នាំនេះ ស្ថានីយទូរទស្សន៍ ដូចជាទទួលបានសេរីភាពជាងមុន!

នរណាខ្លះ ចង់សាកល្បងដែរ?

ជាមួយសុដន់ទំងន់ ១៤,៤គ.ក នាង​ប្រកាស​រក​«ប្រុស​ស្នេហ៍»

ជាមួយសុដន់ទំងន់ ១៤,៤គ.ក នាង​ប្រកាស​រក​«ប្រុស​ស្នេហ៍»

នាងកញ្ញា គ្រីស្ទី ឡ័វ (Kristy Love) មិនមានជីវិត ប្រកបដោយសុភមង្គលប៉ុន្មានទេ។ ស្ត្រីអាមេរិកាំង ដែលរស់នៅក្រុង អាត្លង់តា (Atlanta ភាគខាងកើត នៃសហរដ្ឋអាមេរិក) រូបនេះ បានខ្វល់ខ្វាយជាប្រចាំ តែជាមួយទំងន់សុដន់ ទាំងគូ​របស់​នាង ដែលមានទំហំពីធម្មជាតិ យ៉ាងធំមហិមា៖ ម្ខាងមានទំងន់៧,២គីឡូក្រាម ដែលបើគេបូកទំងន់សុដន់ ទាំង​សង​ខាង ១៤,៤គីឡូក្រាម គឺវាស្មើទៅនឹងទំងន់ របស់កុមារម្នាក់ អាយុច្រើនជាង ២ឆ្នាំ។

អស់រយៈពេល ជាច្រើនឆ្នាំមកហើយ នាង គ្រីស្ទី ឡ័វ ដែលនៅឆ្នាំនេះ មានអាយុ៣៦ឆ្នាំ មិនដែលបានសប្បាយចិត្ត​សោះ​ឡើយ ជាមួយភាពពិសេស នៃដងខ្លួនរបស់នាងនេះ។ ដើមទ្រូង ដែលមានលក្ខណៈទើសទែង និងគួរឲ្យខ្មាសអៀននេះ បានធ្វើឲ្យនាង គ្រីស្ទី រស់នៅលាក់ខ្លួន មិនសូវចេញទៅណាមកណា ហើយលាក់«មហាភ្នំ»ទាំងគូ តែនៅក្នុងអាវទ្រនាប់ ដែលកាត់ឡើងសម្រាប់តែវា។ ទើសទែង ដែលបើសូម្បីតែ ធ្វើបាយទឹកញ៉ាំ ក៏នាងត្រូវប្រឈមមុខ នូវភាពលំបាក​ក្នុង​ការ​​ងាក​ខ្លួនចុះឡើង [...]

បុគ្គលិក​រោងចក្រ​ដែល​រង​គ្រោះ​នឹង​ទឹក​អាស៊ីត បាន​ស្លាប់​ហើយ!

បុគ្គលិក​រោងចក្រ​ដែល​រង​គ្រោះ​នឹង​ទឹក​អាស៊ីត បាន​ស្លាប់​ហើយ!

នៅពេល ដែលកំហឹងឆាបឆេះមួយឆាវ បានសម្លាប់ជីវិតមនុស្ស ទាំងបិទភ្នែកមិនជិត...

ដំណឹងដ៏សោកសៅ និងក្រៀមក្រំ បានធ្លាក់មកដល់ នៅរសៀលថ្ងៃសៅរ៍នេះ សម្រាប់ក្រុមគ្រួសារ របស់យុវតីរងគ្រោះ​នឹង​ទឹក​អាស៊ីត។ បន្ទាប់ពីស្ថិតក្រោមការព្យាបាល ពីសំណាក់ក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យកាលម៉ែត្រ អស់រយៈពេល​១៥​ថ្ងៃ​កន្លងមក ស្ត្រីបុគ្គលិកសន្តិសុខ នៅរោងចក្រស៊ីនតាយ ទំនងជាបានប្រយុទ្ធយកឈ្នះ នឹងភាពចុកចាប់បំផុត នៅក្នុង​ជីវិតរបស់នាងបាន។ តែមច្ចុរាជមិនបានយល់ ពីការតស៊ូរបស់នាងឡើយ និងទីបំផុតទៅយុវតី មាស វ៉ាន់នី អាយុ ២០ឆ្នាំ បាន​ទទួល​មរណភាព នៅវេលាម៉ោង ២រសៀល ថ្ងៃទី ២១ ខែមីនាឆ្នាំ២០១៥ នេះ។

វិទ្យសម្លេងប្រជាធិបតេយ្យ (VOD)  បានស្រង់សម្ដីរបស់លោក សោភ័ណ្ឌ ឡារី សិល្បករសម្ដែងមួយរូប ដែលបានទៅ​ជួប​យុវតី និងបានជួបជាមួយប្អូនស្រី របស់យុវតី មាស វន្នី នៅមួយថ្ងៃមុន មកបញ្ជាក់ថា ក្រុម​គ្រូ​ពេទ្យ​​អះ​​អាង​ថា​ បាន​វះ​កាត់​ជន​រងគ្រោះ [...]

ប្រទេស​ជប៉ុន កើត​ទុក្ខ​នឹង​បវរកញ្ញា​«កូន​កាត់»​ដំបូង​របស់​ខ្លួន

ប្រទេស​ជប៉ុន កើត​ទុក្ខ​នឹង​បវរកញ្ញា​«កូន​កាត់»​ដំបូង​របស់​ខ្លួន

ការប្រលងជាប់ ទទួលបានជ័យលាភី ជាបវរកញ្ញា នៅឆ្នាំនេះ បានបញ្ចប់ទៅ ក្រោមការតិះទៀន រិះគន់ និងចំងល់ច្រើន​រាប់មិនអស់។ យុវតី អារីយ៉ាណា មីយ៉ាម៉ូតូ ទើបនឹងត្រូវបានជាប់ជាបវរកញ្ញា ប្រចាំប្រទេសជប៉ុន ហើយកំពុងត្រៀមខ្លួន ទៅប្រលងបវរកញ្ញាចក្រវាឡ ឆ្នាំ២០១៥ បន្តទៀត។ សម្រាប់ប្រទេសជាច្រើនផ្សេងទៀតក្នុងលោក ប្រហែលជាមិន​ជា​ចាប់អារម្មណ៍ប៉ុន្មាន ឬទំនងជាស្ងើចសរសើរ ពីសម្រស់ស្ត្រីមួយរូប ដែលត្រូវតំណាង ឲ្យសម្ផស្សឲ្យស្ត្រី ក្នុងប្រទេស​នោះ បាន​ចេញ​ទៅប្រលងជាមួយនឹងបេក្ខនារី នៃប្រទេសដទៃទៀត។

ប៉ុន្តែ នៅជប៉ុន គំនិតជាតិនិយម ឬការស្រឡាញ់តែជាតិសាសន៍ខ្លួន នៅតែចាក់ឫសនៅឡើយ។ ជាពិសេស យុវតីកូន​កាត់ អាយុ២០ ដែលមានម្ដាយជាតិជប៉ុន និងឪពុកជាតិអាមេរិកាំងស្បែកខ្មៅម្នាក់ មិនត្រូវបានបណ្ដាជនជប៉ុន គិតថា​ជា​ពលរដ្ឋ​ពិសេស មានវប្បធម៌ដល់ទៅពីរនោះទេ តែនាងគឺជាផ្ទាំងស៊ីបមួយ សម្រាប់ការរិះគន់ ក្រោមពាក្យហៅថា «ជប៉ុន​មិន​ជប៉ុន» [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...