ណូវ៉ាក ដ្យូកូវិច ស្លៀកពាក់ក្នុងសម័យកាល«ស្ដេច» ដើម្បីប្រកួត
នៅក្នុងឈុតឆាកនេះ ដ្យូកូវិច បានដើរតួជាអ្នកប្រយុទ្ធ ពាក់កណ្ដាលអ្នកវាយតឺនីស និងពាក់កណ្ដាល ជាអ្នកវាយបាល់បូរាណ មួយប្រភេទ។ ហើយដើម្បីធ្វើឈុតឆាកនេះ អ្នកដឹកនាំការថតផ្សាយពាណិជ្ជកម្ម បានតម្រូវឲ្យកីឡាករយើង ពាក់សម្លៀកបំពាក់តាំងពីសម័យកាល នៃរាជានិយមរបស់បារាំង។ ប៉ុន្តែសម្លៀកបំពាក់នេះ មិនបានធ្វើឲ្យកីឡាករសប្បាយចិត្ត ក្នុងការប្រើប្រាស់ក្ដាវាយរបស់ខ្លួន បានដោយស្រួលទេ។
» សូមទស្សនវីដេអូខាងលើនេះ ដើម្បីដឹងឲ្យកាន់តែច្បាស់។
បើសិនជានៅឆ្នាំក្រោយ អ្នកឧបត្ថម្ភកីឡាករ បានជ្រើសរើសឆ្នៃម៉ូត ដោយដកស្រង់ តាមសម្លៀកបំពាក់បូរាណខាងលើ ដើម្បីឲ្យកីឡាករ ចេញមកប្រកួតនោះ មិនដឹងជាអស្ចារ្យប៉ុណ្ណាទេ។ តែគួរឲ្យស្ដាយ ដែលនៅក្នុងឆ្នាំនេះ បុរសកំពូលថ្វីដៃ ជាប់ចំណាត់ថ្នាក់ទី១ ពិភពលោករូបនេះ បានប្រកួតចាញ់កីឡាករមកពីប្រទេសស្វីស ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៃការប្រកួត «France Open» ក្នុងរដ្ឋធានីប៉ារីស កាលពីពេលថ្មីៗនេះ៕