Posts by "ឈូករ័ត្ន"

ពីនេះពីនោះ៖ ស្រី​ដែល​ធ្វើ​មុខ​ស្រស់​ស្អាត ក៏​អាច​ធ្វើ​មុខ​អាក្រក់​បាន​ដែរ

ពីនេះពីនោះ៖ ស្រី​ដែល​ធ្វើ​មុខ​ស្រស់​ស្អាត ក៏​អាច​ធ្វើ​មុខ​អាក្រក់​បាន​ដែរ

នៅពេលដែលអ្នកបានឃើញ រូបថតរបស់ពួកនាងៗដំបូង វាច្បាស់ណាស់ហើយ ថាបេះដូងរបស់អ្នកលោតរំជួយ ហើយ​នៅក្នុងក្បាលរបស់អ្នក ហ៊ុំព័ទ្ធទៅដោយក្ដីស្រមៃ និងឈានទៅដល់ការគិតថា បើបាននៅនែបនិត្យជិតប្រាណ មិនដឹងជា​យ៉ាងណាថែមទៀត។


រូបថតដែលបន្ថែមបន្ថយ និងរូបថតពិត។ តែកុំភ្លេចថា នៅមានរូបថតពិតច្រើនទៀត...

នៅតាមបណ្ដាញអាំងធើណែត មានយ៉ាងសន្ធឹកសន្ធាប់ណាស់ នូវរូបថតរបស់ស្ត្រីមុខស្អាត ស្ត្រីញញឹមថ្ពាល់ខួច ស្ត្រីស្លៀក ខ្លីបញ្ចេញគល់ជើងសខ្ចី ដូចបណ្ដូលចេក ឬស្ត្រីដែលបញ្ចេញដើមទ្រូងយ៉ាងទ្រលុកទ្រលន់នោះជាដើម។ តែសូមកុំភ្លេចថា រូបទាំងនេះ វាគ្រាន់តែវា ការតាំងបង្ហាញមួយ ដើម្បីអាចទាក់ទាញ រាល់ការមើលឃើញរបស់អ្នកតែប៉ុណ្ណោះ។

ព្រោះថានៅក្នុងដំណើរជីវិត មនុស្សតែងកើតមកជាមួយ នូវស្នាមញញឹម ស្នាមជ្រីវជ្រួញ ចរិកក្រេវក្រោក ... [...]

ជូស្ទីន ប៊េប៊័រ និងរ៉ៃយ៉ាណា មាន​ទំនាក់​ទំនង​នឹង​គ្នា?

ជូស្ទីន ប៊េប៊័រ និងរ៉ៃយ៉ាណា មាន​ទំនាក់​ទំនង​នឹង​គ្នា?

ស្ដាប់ទៅដូចជាមិនសម តែទស្សនាវដ្ដី ជីវិតនិងរចនា (Life & Style) បានបញ្ជាក់ពីរឿងនេះ គាលពីថ្ងៃទី០៦ខែកុម្ភះកន្លង​ទៅនេះ នៅលើគេហទំព័ររបស់ខ្លួន។


ជូស្ទីន ប៊េប៊័រ និងរ៉ៃយ៉ាណា ក្នុងពិធី«គ្រប់តារាល្បែងទាំងអស់»។

តាមទស្សនាវដ្ដីនេះ កំពូលតារាចម្រៀងទាំងពីរ ដែលមានអាយុខុសគ្នាប្រាំមួយឆ្នាំនោះ ទំនងជាមានទំនាក់ទំនងជាមួយគ្នា កាលពីឆ្នាំ២០១១។ នៅពេលនោះ អ្នកទាំងពីរត្រូវបានគេមើលឃើញថា នៅជិតល្អូកល្អឺននឹងគ្នា ធ្វើអោយគេអាច​ច្រឡំបាន​យ៉ាងងាយ នៅពេលទៅចូលរួម ក្នុងពិធី«គ្រប់តារាល្បែងទាំងអស់» របស់ក្រុមហ៊ុន អ៊ិនប៊ីអេ (NBA)។ តែរហូត​មកទល់នឹង​បច្ចុប្បន្ននេះ ចំណងទាក់ទងនេះ នៅតែបន្តរហូតមក បើទោះជាគេដឹងថា ជូស្ទីន ប៊េប៊័រ (Justin Bieber) នៅជាមួយនឹង​នាង​កញ្ញាដ៏ប្រិមប្រិយ សេឡេណា [...]

អូស្ត្រាលី៖ យុវជន​អាយុ​២៥ឆ្នាំ​អស់​ធ្មេញ ដោយ​ផឹក​សូដា​ផ្អែម​ច្រើន​ជ្រុល

អូស្ត្រាលី៖ យុវជន​អាយុ​២៥ឆ្នាំ​អស់​ធ្មេញ ដោយ​ផឹក​សូដា​ផ្អែម​ច្រើន​ជ្រុល

សុខភាព៖ ជាកុសលល្អ ដែលវេជ្ជសាស្ត្រក្នុងសម័យនេះ អនុញ្ញាតអោយនាយ អាចពាក់ធ្មេញសិប្បនិមិត្តបាន។


យុវជន វីល្លៀម កេណេវែល និងធ្មេញសិប្បនិមិត្តរបស់នាយ។

ទើបតែមានអាយុ ២៥ឆ្នាំប៉ុណ្ណោះ តែយុវជនកម្លាំងពេញម្នាក់នេះ អស់ធ្មេញពីមាត់រលីងទៅហើយ។ វីល្លៀម កេណេវែល (William Kennewell) ជនជាតិអូស្ត្រាលី ធ្លាប់បានផឹកទឹកសូដា ពី៦ទៅ៨លីត្រក្នុងមួយថ្ងៃ ក្នុងរយះពេល៣ឆ្នាំ ហើយបាន​ធ្វើអោយនាយជ្រុះធ្មេញអស់ ដោយដាក់ជំនួសនៅថ្ងៃនេះ នូវធ្មេញសិប្បនិមិត្តវិញ។ នេះជាការអោយដឹងរបស់ សារព័ត៌មាន​ប្រចាំថ្ងៃ អាឌឺឡេដ ណាវ [...]

តារាភាពយន្ដ៖ ថូម គ្រូស មាន«មិត្តស្រី»ថ្មី?

តារាភាពយន្ដ៖ ថូម គ្រូស មាន«មិត្តស្រី»ថ្មី?

ថូម គ្រូស ត្រូវគេមើលឃើញថា បានបណ្ដើរនារីសក់ទង់ដែងក្រម៉ៅម្នាក់ កាលពីចុងខែធ្នូឆ្នាំមុន។ តើជាពន្លកនៃស្នេហា​ថ្មីមួយទៀត ឬគ្រាន់តែជាមិត្តភាពដែលទើបនឹងកើត ? ពិបាកនឹងឆ្លើយបន្តិច ព្រោះអ្នកទាំងពីរ ដូចជាខំប្រឹងលាក់ខ្លួនពួន​អាត្មា យ៉ាងស្ងាត់ស្ងៀម គេចពីអ្នកកាសែត។


នាងកញ្ញា ស៊ីនទីចា ជហ្ស និងតារាភាពយន្ដ ថម គ្រូស ក្នុងរូបភាពកាត់ត។

៦ខែបន្ទាប់ពីបានលែងលះជាមួយនឹង នាងខេទី ហូលម៉េស (Katie Holmes) តារាភាពយន្តលោក ថូម គ្រូស (Tom Cruise) ទំនងជារកឃើញគូរស្នេហ៍ជាថ្មីទៀត ទេដឹង? នេះជាការដឹងរបស់ទស្សនាវដ្ដី អ៊ីនថាឆ៍ (In Touch) ដែលថាតារា​ភាពយន្ដ​អាយុ៥០ឆ្នាំរូបនេះ ដែលកំពុងសម្ដែងនៅក្នុងភាពយន្ដរឿង «Jack Reacher» [...]

អង់គ្លេស៖ រំលឹក​ខួប ជា​មួយ​ព្រះ​មហាក្សត្រី​យ៉ានី បើក​រថភ្លើង​ក្នុង​ដី

អង់គ្លេស៖ រំលឹក​ខួប ជា​មួយ​ព្រះ​មហាក្សត្រី​យ៉ានី បើក​រថភ្លើង​ក្នុង​ដី

នៅឆ្នាំ១៩៦៩ ព្រះមហាក្សត្រីយ៉ានី នៃចក្រភពអង់គ្លេស ទ្រង់បានយាងបើកបររថភ្លើងក្រោមដីមួយខ្សែរ ដើម្បីសម្ភោធ រថភ្លើងក្រោមដី ដែលមានឈ្មោះថា វីកធូរៀ (Victoria)។


ព្រះមហាក្សត្រីយ៉ានី អេលីហ្សាប៊ែត ទី២ នៃចក្រភពអង់គ្លេស។

ភាពយន្តឯកសារមួយ ដែលថតចាប់រូប ពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ត្រូវបានគេយកមកធ្វើការផ្សព្វផ្សាយ ដើម្បី​ជា​កិត្តិយសក្នុងពិធីរំលឹកខួបទី១៥០ឆ្នាំ នៃកំណើតរូង​រថភ្លើងដំបូង​ នៅទីក្រុងឡុងដ៍ ដែលនឹងប្រារព្ធធ្វើនៅថ្ងៃទី១០មករានេះ។

សូមអញ្ជើញទស្សនាខ្សែរវីដេអូខ្លីនេះដូចតទៅ៖


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...