បារាំង៖ លេចដំណឹងថា តារាមានទំនាក់ទំនង«ពិសេស» ជាមួយប្រធានាធិបតី
តារាភាពយន្ដបារាំង បានប្ដឹងទៅតុលាការទីក្រុងប៉ារីស ដើម្បីរកអោយឃើញជន ដែលបានផ្សាយពាក្យចចាមអារាមនេះ តាមបណ្ដាញអាំងធើណែត ចោទនាងថាមានទំនាក់ទំនង«ពិសេស» ជាមួយប្រធានាធិបតីលោក ហ្វ្រង់ស័រ ហូឡង់ (François Hollande)។
អ្នកស្រីហ្សូលី ហ្គាវេ នៅក្នុងភាពយន្ដ«គ្មានទុកស្លាកស្នាម»។
មេធាវីរបស់តារាភាពយន្ដ លោកវ៉ាំងសង់ តូលេដាណូ (Vincent Tolédano) បានដាក់ពាក្យបណ្ដឹងនេះ នៅថ្ងៃព្រហស្បត្តិ៍ទី២៨ខែមិនាកន្លងមកនេះ។ ប្រភពស្និតនឹងប្រព័ន្ធយុត្តិធម៌ ក៏បាននិយាយថាតុលាការទីក្រុងប៉ារីស បានទទួលរួចហើយ នូវពាក្យបណ្ដឹងរបស់អ្នកស្រីហ្សូលី ហ្គាវេ (Julie Gayet) នៅថ្ងៃដដែលនេះ ដែលប្ដឹងពីបទ «ជ្រៀតជ្រៀកចូលក្នុងរឿងរ៉ាវផ្ទាល់ខ្លួន និងជីវិតឯកជន»។
នៅក្នុងសេចក្ដីប្រកាសមួយផ្សាយក្នុងថ្ងៃដដែល លោកវ៉ាំងសង់ [...]