Posts by "ឈូករ័ត្ន"

ជប៉ុន៖ មាន​«ខ្មោច​លង»​នៅ​ក្នុង​វិមាន​សំណាក់​របស់​នាយក​រដ្ឋមន្ត្រី?

ជប៉ុន៖ មាន​«ខ្មោច​លង»​នៅ​ក្នុង​វិមាន​សំណាក់​របស់​នាយក​រដ្ឋមន្ត្រី?

តាំងពីលោកនាយករដ្ឋមន្ត្រី ចូលមកកាន់មុខតំណែងរបស់លោកឡើងវិញ នៅខែធ្នូឆ្នាំ២០១២កន្លងមក លោកអាប៊េមិន​បានរើមករស់នៅ ក្នុងគ្រឹស្ថានដែលមានវ័យចំណាស់តាំងពី៨៤ឆ្នាំនេះទេ។ បើតាមប្រព័ន្ធផ្សព្វផ្សាយជាច្រើននៅជប៉ុន វាជាលើកទីមួយហើយ ដែលនាយករដ្ឋមន្ត្រីបដិសេធ មិនចូលទៅរស់នៅក្នុងទីកន្លែងនោះ ជាមួយការអូសបន្លាយ​ពេល​យូយ៉ាងដូច្នេះ។

ប៉ុន្តែរឿងដែលគិតថាមិនលេងសើចនោះ មានអ្នកតំណាងរាស្ត្រមួយរូប នៃគណបក្សប្រឆាំងរបស់ជប៉ុន បានបង្ហាញ​កង្វល់​របស់ខ្លួន ដោយបានសរសេរថា ជម្រើសរបស់នាយករដ្ឋមន្ត្រី ដែលមិនបានចូលទៅស្នាក់នៅ ក្នុងការិយាល័យផ្លូវការ​នៃ​នាយករដ្ឋមន្ត្រី អាចធ្វើឲ្យបារម្ភ ក្នុងការមានប្រតិកម្មការងារជាតិយឺតយ៉ាវ ប្រសិនមានរឿងហេតុបន្ទាន់ណាមួយ ត្រូវដោះ​ស្រាយជាប្រញាប់។

តំណាងរាស្ត្ររូបនោះ បានចោទជាសំនួរថា «វាធ្លាប់មានរួចហើយ ពាក្យចចាមអារាមដែលថា វិមានសំណាក់របស់នាយក​រដ្ឋមន្ត្រីនោះ មានខ្មោចលង។ តើវាពិតទេ?» [...]

ជប៉ុន៖ ផ្លែត្រសក់ស្រូវពីរ ដេញ​ថ្លៃ​លក់​ដាច់​ក្នុង​តម្លៃ​«១២០០០អ៊ឺរ៉ូ»

ជប៉ុន៖ ផ្លែត្រសក់ស្រូវពីរ ដេញ​ថ្លៃ​លក់​ដាច់​ក្នុង​តម្លៃ​«១២០០០អ៊ឺរ៉ូ»

ផ្លែត្រសក់ស្រូវពីរ ជាប្រភេទត្រសក់ស្រូវកង់តាលូប (cantaloups) ត្រូវបានលក់ដាច់នៅក្នុងការលក់ដេញថ្លៃមួយ នៅជប៉ុន កាលពីចុងសប្ដាហ៍មុន ក្នុងតម្លែប្រមាណជា១២ពាន់អ៊ឺរ៉ូ (ប្រមាណជា១៦ពាន់ដុល្លា)។ ជាតម្លៃដ៏ខ្ពស់ មិនដែលធ្លាប់មាន សម្រាប់ផ្លែឈើប្រភេទនេះ ដែលគេគិតថាមានទម្រង់រូបរាងយ៉ាងសមសួន និងមានរសជាតិយ៉ាងឆ្ងាញ់ពិសេស។


ត្រសក់ស្រូវ យូបារី របស់ជប៉ុន។ (រូបជំនួស)

ដើម្បីយល់ន័យពីប្រភទត្រសក់ស្រូវ កង់តាលូប៖ វាជាពូជត្រសក់ស្រូវ ដែលធ្លាប់ត្រូវបានដាំនៅក្នុងភូមិ កង់តាលូប ដែល​នៅក្បែរទីក្រុងរ៉ូមប្រទេស​អ៊ីតាលី និងត្រូវបានថែរក្សាស្រោចទឹកដោយ បុព្វជិកសាសនាគ្រឹស្ទ៍ នៃព្រះវិហារកាតូលិក​នៅទីនោះ។ ប៉ុន្តែត្រសក់ស្រូវដែលលក់ដាច់នៅប្រទេសជប៉ុននេះ មានឈ្មោះជាជប៉ុនម្យ៉ាងទៀតថា យូបារី (Yubari)។ [...]

រូបភាព​ដំបូង​គេ​របស់​ឡេឌី ហ្គាហ្គា នៅ​ក្នុង​ភាពយន្ដ (VDO)

រូបភាព​ដំបូង​គេ​របស់​ឡេឌី ហ្គាហ្គា នៅ​ក្នុង​ភាពយន្ដ (VDO)

រូបភាពដំបូងរបស់ឡេឌី ហ្គាហ្គា (Lady Gaga) បានលេចចេញតាមវីដេអូ ផ្សាយពាណិជ្ជកម្មឲ្យខ្សែភាពយន្ដ របស់ផលិតករ រ៉ូប៊ើរ រ៉ូឌ្រីហ្គ័រ ដែលបានជ្រើសរើសតារាចម្រៀងអន្តរជាតិ ដ៏ល្បីរបស់អាមេរិករូបនេះ មកសម្ដែង។


អ្នកចម្រៀង ឡេឌី ហ្គាហ្គា នៅក្នុងភាពយន្ដដំបូងរបស់នាង។ (រូបថតចម្លងចេញពីភាពយន្ដ)

ក្នុងចំណោមតួអង្គ ដែលពោពេញទៅដោយសកម្មភាពខ្លាំងរញ្ជួយចិត្ត មាននៅក្នុងភាពយន្ដ ម៉ាស៊ឺតេ ឃៀល (Machete Kills) មានដូចជា អង់តូនីញ៉ូ បង់ឌឺរ៉ា (Antonio Banderas) ម៉ែល ជីមសុន (Mel Gibson) ឆាលី ស៊ីន (Charlie Sheen) ចាស៊ីកា អាបា (Jessica Alba) និងលោកមីឆែល រ៉ូឌ្រីហ្គ័រ (Michelle Rodriguez)នោះ ក៏មានផងដែរ តារាភាពយន្ដថ្មី​ស្រឡាងដែល​ទើបនឹងរះ គឺអ្នកចម្រៀង ឡេឌី ហ្គាហ្គា។ វីដេអូផ្សព្វផ្សាយពាណិជ្ជកម្ម [...]

លីយ៉ូនែល ម៉េស៊ី លេង​ខ្លួន​ស្លៀក​ខ្លី​ស៊ិច​ស៊ី ដូច​ប៊េកខាំ (រូបថត)

លីយ៉ូនែល ម៉េស៊ី លេង​ខ្លួន​ស្លៀក​ខ្លី​ស៊ិច​ស៊ី ដូច​ប៊េកខាំ (រូបថត)

យីហោខោអាវដ៏ល្បីរបស់ប្រទេសអ៊ីតាលី ដូសេហ្គាបាណា (Dolce & Gabana) បានជ្រើសរើសយកកីឡាករម្ចាស់បាល់មាស ជាឯកអគ្គរដ្ឋទូតរបស់ខ្លួន។


លីយ៉ូនែល ម៉េស៊ី ក្នុងសម្លៀកបំពាក់សិចស៊ី របស់ដូសេហ្គាបាណា។

នៅ៣សប្ដាហ៍មុន ការមកដល់នៃសប្ដាហ៍បង្ហាញមូដ ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី២២ខែមិថុនាក្រោយនេះ ដូសេហ្គាបាណា និង​ម្ចាស់បាល់មាសដល់ទៅបួនដងជាប់គ្នា លីយ៉ូនែល ម៉េស៊ី (Lionel Messi) បានសម្រេចចេញផ្សាយនូវអាល់ប៊ុមរូបថត ជា​ច្រើនសន្លឹកដែលមានចំណងជើងថា សៀវភៅនៃឡេអូ ម៉េស៊ី (Leo Messi)។ នៅក្នុងសៀវភៅនោះ គេសង្កេតឃើញមាន​សម្លៀកបំពាក់ជាច្រើន ដែលម៉េស៊ីបានពាក់មានដូចជាអាវធំ ឬខោខោប៊យ តែក៏មានដែរ ខោអាវក្នុងរបស់យីហោ​ដ៏ពិសេស​នេះ។

«យើងមានកិត្តិយសណាស់ ដែលបានផ្សារភ្ជាប់ឈ្មោះរបស់យើង ទៅនឹងកំពូលជើងឯកបាល់ទាត់ [...]

​​«ល្អាងភ្នំឡុងមៀន» តំបន់​ទេសចរណ៍​ចិន ទើប​នឹង​បើក​ជា​សាធារណៈ (រូបថត)

​​«ល្អាងភ្នំឡុងមៀន» តំបន់​ទេសចរណ៍​ចិន ទើប​នឹង​បើក​ជា​សាធារណៈ (រូបថត)

តំបន់ទេសចរណ៌ដ៏ល្បីល្បាញមួយ ដែលមានឈ្មោះថា ​​«ល្អាងភ្នំឡុងមៀន» បានបើកជាសាធារណៈ កាលពីដើម‌ខែមេសា កន្លងមក​។ តំបន់ដែលត្រូវបានចារ ក្នុងបញ្ជីបិតិកភ័ណ្ឌពិភពលោករបស់អង្គការ យូនេស្កូ (UNESCO) មួយ​នេះ ស្ថិតនៅក្នុង ស្រុក លួងយ៉ាង នៃខេត្តហៃណានរបស់ប្រទេសចិន។ ពីមុនមក គេច្រើនឃើញតំបន់ទេសចរណ៍នេះ តែតាមខ្សែភាពយន្ដ​ប៉ុណ្ណោះ។ តែឥឡូវនេះ លោកអ្នកពិតជាសប្បាយភ្នែកត្រជាក់អារម្មណ៍ ជាមួយនឹងរូបភាពពិសេសៗមួយចំនួន ស្ដីពីតំបន់​នេះ ដែលយើងសូមលើកយកមកជូនគ្រាន់នឹងទស្សនាដូចតទៅ៖


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...