ជប៉ុន៖ ផ្លែត្រសក់ស្រូវពីរ ដេញ​ថ្លៃ​លក់​ដាច់​ក្នុង​តម្លៃ​«១២០០០អ៊ឺរ៉ូ»

ផ្លែត្រសក់ស្រូវពីរ ជាប្រភេទត្រសក់ស្រូវកង់តាលូប (cantaloups) ត្រូវបានលក់ដាច់នៅក្នុងការលក់ដេញថ្លៃមួយ នៅជប៉ុន កាលពីចុងសប្ដាហ៍មុន ក្នុងតម្លែប្រមាណជា១២ពាន់អ៊ឺរ៉ូ (ប្រមាណជា១៦ពាន់ដុល្លា)។ ជាតម្លៃដ៏ខ្ពស់ មិនដែលធ្លាប់មាន សម្រាប់ផ្លែឈើប្រភេទនេះ ដែលគេគិតថាមានទម្រង់រូបរាងយ៉ាងសមសួន និងមានរសជាតិយ៉ាងឆ្ងាញ់ពិសេស។
Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: June 02, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ផ្លែត្រសក់ស្រូវពីរ ជាប្រភេទត្រសក់ស្រូវកង់តាលូប (cantaloups) ត្រូវបានលក់ដាច់នៅក្នុងការលក់ដេញថ្លៃមួយ នៅជប៉ុន កាលពីចុងសប្ដាហ៍មុន ក្នុងតម្លែប្រមាណជា១២ពាន់អ៊ឺរ៉ូ (ប្រមាណជា១៦ពាន់ដុល្លា)។ ជាតម្លៃដ៏ខ្ពស់ មិនដែលធ្លាប់មាន សម្រាប់ផ្លែឈើប្រភេទនេះ ដែលគេគិតថាមានទម្រង់រូបរាងយ៉ាងសមសួន និងមានរសជាតិយ៉ាងឆ្ងាញ់ពិសេស។


ត្រសក់ស្រូវ យូបារី របស់ជប៉ុន។ (រូបជំនួស)

ដើម្បីយល់ន័យពីប្រភទត្រសក់ស្រូវ កង់តាលូប៖ វាជាពូជត្រសក់ស្រូវ ដែលធ្លាប់ត្រូវបានដាំនៅក្នុងភូមិ កង់តាលូប ដែល​នៅក្បែរទីក្រុងរ៉ូមប្រទេស​អ៊ីតាលី និងត្រូវបានថែរក្សាស្រោចទឹកដោយ បុព្វជិកសាសនាគ្រឹស្ទ៍ នៃព្រះវិហារកាតូលិក​នៅទីនោះ។ ប៉ុន្តែត្រសក់ស្រូវដែលលក់ដាច់នៅប្រទេសជប៉ុននេះ មានឈ្មោះជាជប៉ុនម្យ៉ាងទៀតថា យូបារី (Yubari)។ ត្រសក់ស្រូវទាំងពីរផ្លែទម្ងន់ ៣,៧គីឡូក្រាម ត្រូវបានដេញថ្លៃទិញដាច់ ដោយអ្នកបោះដុំមួយរូប ក្នុងតម្លៃ១,៦លានយ៉េន ដែលមានតម្លៃជិតស្មើនឹងរថយន្ដតូចមួយគ្រឿង។

ជាប្រពៃណី ជនជាតិជប៉ុនមិនខ្លាចនឹងចំណាយប្រាក់ដើម្បីទិញវត្ថុណាមួយ ដែលគេគិតថាវាមានលក្ខណៈពិសេស ដូច​ត្រសក់ស្រូវនេះជាដើម ដែលល្បីថាមានរូបរាងសមសួន រួមទាំងពណ៌សម្បុរ និងរសជាតិថែមទៀតនោះ។ គេគិតថា វាជា​សិល្បៈអំណោយផលមកពីធម្មជាតិ ដែលមិនមានតម្លៃណា អាចកាត់ថ្លៃបាន ជាពិសេស ត្រសក់ស្រូវយូបារី ដែលជា​ផលិតផលផ្លែឈើដ៏កម្រមួយ ហើយត្រូវបានគេដាក់លក់ តែនៅកន្លែងដែលគួរលក់ប៉ុណ្ណោះ។

ការប្រកាសលក់ដេញថ្លៃ ត្រូវបានរៀបចំឡើងនៅក្នុងទីផ្សារដ៏ធំមួយនៃ សាប៉ូរ៉ូ (Sapporo) នៅលើកោះហុកកាដូ (Hokkaido) ទីកន្លែងដែលឈ្មោះ យូបារី នៃអតីតភូមិរុករករ៉ែមួយ ត្រូវបានយកធ្វើជាឈ្មោះរបស់ត្រសក់ស្រូវនេះ។

តម្លៃនេះជាតម្លែខ្ពស់ទីបី សម្រាប់ត្រសក់ស្រូវពីរផ្លែ ដែលធ្លាប់លក់ដាច់នៅជប៉ុន។ ឯកត្តកម្មដែលមានតម្លៃខ្ពស់ជាងគេ គឺនៅឆ្នាំ២០០៨ ដែលត្រសក់ស្រូវពីរផ្លៃ ក្នុងប្រភេទដូចគ្នា ត្រូវបានលក់ដាច់ក្នុងតម្លៃ២,៥លានយ៉េន (ត្រូវជា១៩ពាន់អ៊ឺរ៉ូ ឬ ២៦ពាន់ដុល្លា)៕

------------------------------------------------
ដោយ ឈូករ័ត្ន - ប៉ារីស​ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...