សម រង្ស៊ី ប្រកាសបន្តបាតុកម្ម បន្ទាប់ពីត្រឡប់ពីបរទេសវិញ
បន្ទាប់ពីមានដំណើរទស្សនកិច្ចផ្លូវការ និងមិនផ្លូវការ របស់អ្នកការទូតរបស់ប្រទេសមហាអំណាច និងតំណាងអង្គការអន្តរជាតិ មកកាន់ប្រទេសកម្ពុជាជាបន្តបន្ទាប់ ក្នុងបំណងជួយដោះស្រាយ ភាពជាប់គាំងផ្នែកនយោបាយនៅកម្ពុជា តាមរយៈការជំរុញឲ្យគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជា ត្រលប់ចូលទៅកាន់តុចរចាជាថ្មីនោះ បានញ៉ាំងឲ្យមជ្ឈដ្ឋានទូទៅសន្និដ្ឋានថា វិបត្តិនយោបាយកម្ពុជា អាចនឹងត្រូវបិទបញ្ចប់ក្នុងពេលដ៏ខ្លីខាងមុខនេះ។
លោកសម រង្ស៊ី នៅចំពោះមុខអ្នកគាំទ្រ នៅខេត្តស្វាយរៀងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៣។ (រូបថត គណបក្ស)
នយោបាយកម្ពុជា - តែក្តីរំពឹងទាំងនោះ ទំនងជាមិនងាយកើតឡើងជាក់ស្តែងដូចការគិតនោះទេ បើទោះជាគណបក្សនយោបាយទាំងពីរ ក៏ដូចជារដ្ឋាភិបាលកម្ពុជា [...]