តារាផ្សាយពាណិជ្ជកម្មប្រចាំឲ្យក្រុមហ៊ុនស្រាបៀរ នឹងទៅអូសទឹកលក់!
នាងគ្រត៖ «ច៎ា នាងខ្ញុំសូមជម្រាបសួរ ពុកម៉ែ មាមីង និងបងប្អូនជាទីមេត្រី។ នាងខ្ញុំបានចូលខ្លួនត្រឡប់មកវិញហើយ នៅក្នុងកម្មវិធីព័ត៌មានជ័យនាងគ្រត។ ព្រឹត្តិការណ៍សំខាន់ ដែលយើងបានចាប់អារម្មណ៍នៅពេលនេះ គឺការចុះផ្សាយរូបភាព មានកាន់ស្រាបៀរនៅនឹងដៃ របស់មន្ត្រីជាន់ខ្ពស់មួយរូប នៃរដ្ឋាភិបាលកម្ពុជា គឺលោក ផៃ ស៊ីផាន នៅលើទំព័រហ្វេសប៊ុករបស់លោក ដែលមានឈ្មោះថា «អង្គភាពប្រតិកម្មរហ័ស»។ ច៎ា ដើម្បីដឹងថា ការចុះផ្សាយរបស់លោក មានខ្លឹមសារយ៉ាងណានោះ នាងខ្ញុំសូមភ្ជាប់ខ្សែទំនាក់ទំនង ជាមួយនឹងបងជ័យ ដែលកំពុងឈរជើង នៅមុខទីស្ដីការគណៈរដ្ឋមន្ត្រី ទីកន្លែងដែលលោក ផៃ ស៊ីផាន មានតំណែងជារដ្ឋលេខាធិការ នោះផងច៎ា។ អាឡូ ... បងជ័យ? ទទួលបានឬទេ ច៎ា?»
ជ័យ៖ «បាទ គ្រត ទទួលបានច្បាស់ល្អណាស់បាទ!»
នាងគ្រត៖ «ច៎ា ពុកម៉ែ មាមីង និងបងប្អូន ចង់ដឹងថា តើរូបថតដែលលោក ផៃ ស៊ីផាន [...]