Posts by "មនោរម្យ.អាំងហ្វូ"

លី ឡាយស្រេង ប្រាប់ ហ៊ុន សែន កុំ​គំរាម​ប្រើ​កងទ័ព​ដើម្បី​ការពារ​អំណាច

លី ឡាយស្រេង ប្រាប់ ហ៊ុន សែន កុំ​គំរាម​ប្រើ​កងទ័ព​ដើម្បី​ការពារ​អំណាច

លោក លី ឡាយស្រេង អតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីច្រើនក្រសួង នៅក្នុងរដ្ឋាភិបាលចម្រុះ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សហ្វុនស៊ីនប៉ិច បានថ្លែងនៅថ្ងៃនេះ ប្រាប់នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង​របស់កម្ពុជា ថាកុំឲ្យលេងល្បែងគំរាម ក្នុងការប្រើប្រាស់យោធា ដើម្បីការពារអំណាចរបស់ខ្លួនតទៅទៀត ប្រសិនណា​ជាលោកចាញឆ្នោត។ លោក លី ឡាយស្រេង បាននិយាយថា ការលេងល្បែងនេះ មិនអាចទៅរួចទេ ដោយហេតុថា កងទ័ពចំនួន៧០ភាគរយ នឹងមិនចេញទៅច្បាំង ប្រឆាំងខ្មែរគ្នាឯងទៀតឡើយ។

អ្នកនយោបាយជើងចាស់រូបនេះ បានថ្លែងដូចនេះ នៅចំពោះអ្នកសារព័ត៌មានច្រើននាក់ កាលពីព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧នេះ ក្នុងពិធីរំឮកវិញ្ញាណក្ខន្ធជនរងគ្រោះ ក្នុងព្រឹត្តិការណ៍បង្ហូរឈាម ថ្ងៃទី៥-៦ កក្កដា ឆ្នាំ១៩៩៧ ដែលរៀបចំឡើង នៅទីស្នាក់ការកណ្ដាល នៃគណបក្សសង្គ្រោះជាតិ។

លោក លី ឡាយស្រេង បានពន្យល់ថា៖ «ខ្ញុំផ្តាំហើយណា តិចលោគំរាមកំហែង [...]

អេង ឆៃអ៊ាង បំភ្លឺ​ពី​«ការ​មិន​ចេះ​អក្សរ»​របស់​មេ​ឃុំ​ថ្មី នៅ​ស្រុក អូរយ៉ាដាវ

អេង ឆៃអ៊ាង បំភ្លឺ​ពី​«ការ​មិន​ចេះ​អក្សរ»​របស់​មេ​ឃុំ​ថ្មី នៅ​ស្រុក អូរយ៉ាដាវ

លោក ក្លាន ហ្វេស មេឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដែលទើបនឹងជាប់ឆ្នោតថ្មី មកពីគណបក្សសង្គ្រោះជាតិ កំពុងក្លាយជា«មុខសញ្ញាថ្មី» របស់ក្រុមអ្នករិះគន់ និងក្រុមអ្នកបន្ទរ នៅលើបណ្ដាញសង្គម តាមអ្វីមួយដែលពួកគេទាំងនេះ ហៅមេឃុំជាប់ឆ្នោតថ្មីរូបនោះ ថា«មិនចេះអាន» និងឡើងមកកាន់តំណែងជាមេឃុំ «ធ្វើឲ្យប្រជាពលរដ្ឋបោះឆ្នោតឲ្យ»។

ក្រុមអ្នករិះគន់ ដែលភាគច្រើនលើសលប់ មាននិន្នាការមកពីគណបក្សប្រជាជនកម្ពុជា (CPP) ដែលកាន់អំណាចចាស់វស្សា នៅកម្ពុជា និងមកពីគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ដែលគ្មានទទួលបាន តំណែងមេឃុំ-សង្កាត់ មួយសោះនោះ បានលើកយកវីដេអូឃ្លីបចំនួនពីរ ដែលបានថតជាប់ពីសម្លេងនិយាយ របស់លោក ក្លាន ហ្វេស មកបង្ហោះនៅលើបណ្ដាញសង្គម ហើយសរសេរចំអកបែប «ស្តាប់មេឃុំសោមធំ (ថ្មី) របស់គណបក្សសង្គ្រោះជាតិ (CNRP) ហើយ បើមិនដាច់ផ្ងារ ក៏ផ្កាប់មុខដែរ» និងរបៀបរើសអើងដូច្នេះ «ពុទ្ធោ! ហេតុអ្វីក៏មិនយកអ្នកចេះ [...]

DJ អាចារ្យ​ធំ ប្រាប់ ខឹម វាសនា ឲ្យ​សុំ​ទោស​ពលរដ្ឋ​ខ្មែរ​ជា​មុន

DJ អាចារ្យ​ធំ ប្រាប់ ខឹម វាសនា ឲ្យ​សុំ​ទោស​ពលរដ្ឋ​ខ្មែរ​ជា​មុន

«បើលេងកុំខឹង បើខឹងកុំលេង» នេះជាប្រតិកម្មភ្លាមៗ របស់យុវជនម្នាក់ កាលពីប៉ុន្មានថ្ងៃមុន បន្ទាប់ពីយុវជនរូបនេះ ត្រូវបាន«ប្រមុខបក្សជួង» ព្រមាន ថានឹងប្ដឹងឡើងទៅតុលាការ ទាក់ទងនឹងការថ្លែងរបស់យុវជន នៅក្នុងវីដេអូផ្សាយផ្ទាល់មួយ អះអាងថាលោក ខឹម វាសនា បានលើកដៃគាំទ្រច្បាប់ ស្ដីពីសន្ធិសញ្ញាបំពេញបន្ថែម ដែលអនុញ្ញាត​ឲ្យមានការកាត់ទឹកដីកោះត្រល់ ទៅឲ្យវៀតណាម។ ការព្រមាននេះ ត្រូវបានប្រធានគណបក្សមួយនេះ បន្តធ្វើជាហូហែ ក្នុងប៉ុន្មានថ្ងៃចុងក្រោយ ទៅកាន់មនុស្សដទៃទៀត ដោយថែមទាំងបានទាមទារ ឲ្យអ្នកទាំងនោះ ធ្វើការ«សុំទោស»មកខ្លួននោះផង។

ប៉ុន្តែនៅថ្ងៃនេះ យុវជនដដែល ដែលដាក់រហស្សនាម «អាចារ្យធំ» បានសម្រេចរក្សាជំហររបស់ខ្លួន ជាសាធារណៈ និងជាផ្លូវការថា លោកនឹងមិនសុំទោសលោក ខឹម វាសនា ជាដាច់ខាត ដរាបណា«ប្រមុខបក្សជួង»រូបនេះ មិនសុំទោសប្រជាពលរដ្ឋខ្មែរ ជាមុនទេនោះ។ លោក អាចារ្យធំ បានទាមទារ«យ៉ាងដាច់អហង្ការ» [...]

ធ្លាក់​យន្ដហោះ​ទេសចរណ៍​នៅ​ស្វីស ស្លាប់​ពីរ​នាក់

ធ្លាក់​យន្ដហោះ​ទេសចរណ៍​នៅ​ស្វីស ស្លាប់​ពីរ​នាក់

ក្រុមអ្នកជួយសង្រោះ និងរថយន្ដគិលានសង្គ្រោះ ត្រូវបានបញ្ជូនយ៉ាងបន្ទាន់ ទៅកាន់តំបន់ព្រៃមួយ ក្នុងក្រុង«Colombier» ភាគខាងត្បូង នៃប្រទេសស្វីស បន្ទាប់ពីទទួលដំណឹង ពីការធ្លាក់យន្ដហោះទេសសចរណ៍មួយគ្រឿង កាលពីីម៉ោងជាងពីររសៀល ក្នុងថ្ងៃពុធនេះ។

នគរបាលបានអះអាង ពីតុល្យភាពចុងក្រោយថា មនុស្សពីរនាក់ ស្ត្រីម្នាក់និងបុរសម្នាក់ ដែលស្ថិតក្មុងយន្ដហោះ បានស្លាប់បាត់បងជីវិត។ ហើយបន្ថែម​ពីលើ​រថយន្ដសង្គ្រោះ ដែលមានវត្តមាន​នៅនឹងកន្លែង រថយន្ដដឹកសពមួយគ្រឿង ក៏ត្រូវបានបញ្ជូនទៅដល់ដែរ។

នគរបាលតំបន់និយាយទៀតថា មានមនុស្សពីរនាក់នៅក្នុងយន្ដហោះ និងបានបដិសេធមិនផ្ដល់ព័ត៌មានលំអិតបន្ថែម ទាក់ទងនឹងហេតុការណ៍នេះទេ ដោយពន្យល់ហេតុផល ថាចង់ជូនដំណឹង ប្រាប់ក្រុមគ្រួសារជនរងគ្រោះជាមុនសិន។

ស្ត្រីម្នាក់ ដែលជាសាក្សី​នៅក្បែរកន្លែងកើតហេតុ បានថ្លែងប្រាប់ឲ្យដឹងថា នាងនិងគ្រួសារ កំពុងជិះទូកធាក់ដោយជើង នៅលើបឹង «Neuchâtel» [...]

តារាស៊ិចស៊ីអាមេរិករូបនេះ ថ្លែង​ពី​«ការ​រំខាន​​ព្រោះ​សុដន់ធំ»

តារាស៊ិចស៊ីអាមេរិករូបនេះ ថ្លែង​ពី​«ការ​រំខាន​​ព្រោះ​សុដន់ធំ»

សម្ផស្ស នៃតារាដើមទ្រូវបាន មិនមានន័យថា គ្រប់ផលិតកម្មភាពយន្ដ នៅហូលីវូដ (Hollywood) សុទ្ធតែចង់បាននោះទេ។ ផ្ទុយទៅវិញ សុដន់ដ៏ទ្រលុកទ្រលន់ បែរជាក្លាយជាបញ្ហា សម្រាប់តារាមួយចំនួន ដើម្បីទទួលបានការសំដែង នោះទៀតផង។ នេះ បើតាមការអះអាង របស់តារាសំដែងដ៏ស៊ិចស៊ី នាង អេមីលី រាតាកូវស្គី (Emily Ratajkowski) នៅក្នុងកិច្ចសម្ភាសមួយ ជាមួយទស្សនាវដ្ដី «Harper's Bazaar» ចេញផ្សាយក្នុងប្រទេសអូស្ត្រាលី។

តារាអាមេរិក វ័យ២៦ឆ្នាំ ដែលល្បីខ្លាំង នៅក្នុងវីដេអូចម្រៀង «Blurred Lines» បានអះអាងថា រូបសម្បត្តិរបស់នាង បានរំខាននាង មិនឲ្យនាងទទួលបានការសំដែង ជាតួឯក ឬតួសំខាន់ៗ នៅលើផ្ទាំងសំពត់ស។ រហូតមកដល់ថ្ងៃនេះ តារាសំដែងរូបនេះ បានត្អូញត្អែរថា រហូតមកដល់ថ្ងៃនេះ នាងទទួលបានការសំដែង ត្រឹមតែជាតួរង ក្នុងភាពយន្ដធំៗខ្លះ និងជាតួសំខាន់ខ្លះដែរ នៅក្នុងភាពយន្ដ ដែលមិនល្បីមួយចំនួន។