Posts by "មនោរម្យ.អាំងហ្វូ"

ក្រុម​មន្ត្រី​ប្រឆាំង ប្រកាស​បង្កើត​«ចលនា​សង្គ្រោះជាតិ»

ក្រុម​មន្ត្រី​ប្រឆាំង ប្រកាស​បង្កើត​«ចលនា​សង្គ្រោះជាតិ»

សេចក្ដីថ្លែងការណ៍ របស់ចលនា«សង្គ្រោះជាតិ» ដែលទើបនឹងចេញផ្សាយ នៅល្ងាចថ្ងៃទី១២ ខែមករានេះ បានឲ្យដឹងថា ក្រុមស្ថាបនិកដែលមានសមាជិក៩នាក់ កំពុងបង្កើតចលនានេះឡើង សំដៅ«ធានាឲ្យមានការឯកភាព នៃគ្រប់អ្នកប្រជាធិបតេយ្យទាំងអស់ ដើម្បីទាមទារឲ្យដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ព្រមទាំងអ្នកទោសមនសិការទាំងអស់ ព្រមទាំងឲ្យមានការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងមិនប្រកាន់បក្ខពួក និន្នាការនយោបាយណាមួយឡើយ និងដោយមានការចូលរួម ពីគណបក្សសង្គ្រោះជាតិ ក្រោមការដឹកនាំរបស់លោកប្រធាន កឹម សុខា»។

សេចក្ដីថ្លែងការណ៍ដដែល បានរៀបរាប់ពីឈ្មោះស្ថាបនិកទាំង៩នាក់ មានលោក អេង ឆៃអ៊ាង - ជា គឹមលី - សម រង្ស៊ី - អ៊ុង រិទ្ធី - គា រី - អ្នកស្រី ជូឡុង សូមួរ៉ា - អ្នកស្រី មូ សុខហួរ - លោក តុ វ៉ាន់ចាន់ និងលោក ទួន យក់ដា។ បណ្ដាស្ថាបនិកទាំងនេះ បានសំដែងការជឿជាក់ថា៖ «ស្ថានភាពក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន [...]

​ភូមា​ប្រកាស​តំឡើង​ប្រាក់​បៀវត្ស​ទាប​បំផុត ៣០%

​ភូមា​ប្រកាស​តំឡើង​ប្រាក់​បៀវត្ស​ទាប​បំផុត ៣០%

រដ្ឋាភិបាលរបស់អ្នកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) បានកាន់អំណាច មិនដល់២ឆ្នាំស្រួលបួលផងទេ តែបានប្រកាសរួចជាស្រេច ពីការតំឡើងប្រាក់បៀវត្ស ទៅដល់មន្ត្រីនយោជិកទាំងឡាយ ទាំងមន្ត្រីរដ្ឋការ ទាំងក្នុងវិស័យឯកជន (អនុវត្តន៍លើសហគ្រាស ដែលមានបុគ្គលិកចាប់ពី១០នាក់ឡើង)។

ការសម្រេចតំឡើងប្រាក់បៀវត្សនេះ ធ្វើឡើងបីឆ្នាំបន្ទាប់ពីរដ្ឋាភិបាលយោធា (មុនរដ្ឋាភិបាលអ្នកស្រី ស៊ូជី) បានដាក់ឲ្យមាន នូវកម្រិតប្រាក់បៀវត្សទាបបំផុត ក្នុងឆ្នាំ២០១៥ កន្លងទៅ។ នៅក្នុងសេចក្ដីរាយការណ៍មួយ ដែលចេញផ្សាយ ដោយសារព័ត៌មានផ្លូវការ «Global New Light of Myanmar» របស់រដ្ឋភូមា បានឲ្យដឹងថា ប្រាក់បៀវត្សថ្មី មានកម្រិត៤៨០០ឆា ក្នុងមួយថ្ងៃ។ សារព័ត៌មានបានស្រង់ប្រភពផ្លូវការមួយ មកសរសេរថា៖ «ប្រាក់បៀវត្សទាបបំផុតថ្មី នឹងត្រូវបានអនុវត្តន៍ នៅគ្រប់តំបន់ទាំងអស់ និងសម្រាប់គ្រប់សហគ្រាសទាំងអស់ ដែលមានបុគ្គលិក ចាប់ពី១០នាក់ឡើង»។

[...]

អេង ឆៃអ៊ាង រំលឹក​ពី​ប្រវត្តិ​ថ្ងៃ៧​មករា ព្រោះ«​យួន​ឆ្លាត»

អេង ឆៃអ៊ាង រំលឹក​ពី​ប្រវត្តិ​ថ្ងៃ៧​មករា ព្រោះ«​យួន​ឆ្លាត»

វិនាសកម្ម នៃការកាប់សម្លាប់ពលរដ្ឋខ្លួន នៅក្នុងប្រទេសកម្ពុជា រវាងពីឆ្នាំ១៩៧៥ មកទល់១៩៧៩ មិនមែនមិនត្រូវបានពិភពលោក ទទួលដឹងឮនោះទេ និងថែមទាំង ត្រូវបានដាក់ចូល ទៅក្នុងរបៀបវារៈ នៃកិច្ចប្រជុំប្រចាំឆ្នាំ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ នៅចុងខែកញ្ញា ឆ្នាំ១៩៧៨ នោះទៀតផង។ នេះ ជាការអះអាងបញ្ជាក់ របស់លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងមានវត្តមាន នៅក្រៅប្រទេស។ 

ការអះអាងរបស់អនុប្រធាន គណបក្សប្រឆាំង បានធ្វើឡើងតប ទៅនឹងការអះអាងមួយ ពីក្នុងចំណោមការអះអាងជាច្រើន ដែលលើកឡើងថា «បើថ្ងៃនោះ គ្មានការរំដោះ តើពលរដ្ឋខ្មែរត្រូវស្លាប់បន្ត ឬត្រូវទុកឲ្យគេសម្លាប់ចោល ផ្តាច់ពូជ?» និងទីបំផុត ផ្ដល់គុណូបការៈ ទៅដល់ថ្ងៃ៧មករា ដែលគណបក្សប្រជាជនកម្ពុជា តែងយកមករំលឹកខួប ជារៀងរាល់ឆ្នាំ។

លោក អេង ឆៃអ៊ាង បានពន្យល់តប ទៅការលើកឡើងខាងលើថា៖ «ករណី របបប៉ុល ពត សម្លាប់មនុស្ស [...]

កម្មវិធី​មួយ​នៅ​លើ​ទូរស័ព្ទ​ដៃ ពន្យល់​ពី​រឿង​រ៉ាវ​ខ្មែរ​ក្រហម

កម្មវិធី​មួយ​នៅ​លើ​ទូរស័ព្ទ​ដៃ ពន្យល់​ពី​រឿង​រ៉ាវ​ខ្មែរ​ក្រហម

កម្មវិធីនេះ មានឈ្មោះពេញជាភាសាអង់គ្លេស «Khmer Rouge History» និងមានន័យ ជាខេមរភាសា «ប្រវត្តិសាស្ត្រ​ខ្មែរក្រហម»។ បង្កើតឡើងដោយមជ្ឈមណ្ឌល បុប្ផាណា (Bophana) នៅរាជធានីភ្នំពេញ កម្មវិធីនេះមានទិសដៅសំខាន់បំផុត សម្រាប់យុវជនជំនាន់ក្រោយ (អាយុក្រោម៣០ឆ្នាំ) ប្រមាណជា២ភាគ៣ នៃប្រជាជនកម្ពុជាសរុប ដែលមិនបានកើតទាន់ សម័យប្រល័យពូជសាសន៍ បីឆ្នាំប្រាំបីខែម្ភៃថ្ងៃ ប៉ុលពត - អៀង សារី - ខៀវ សំផន រវាងពីឆ្នាំ១៩៧៥ មកទល់នឹងឆ្នាំ១៩៧៩។

លោក កែវ ឌួង សហស្ថាបនិកនៃកម្មវិធីខាងលើ និងជាមន្ត្រីមួយរូប របស់មជ្ឈមណ្ឌលបុប្ផាណា បានថ្លែងនៅក្នុងពិធី ធ្វើបទបង្ហាញនានា ស្ដីពីកម្មវិធីខាងលើថា យុវជនជំនាន់ក្រោយ ក្នុងពេលបច្ចុប្បន្នមិនចូលចិត្តអានច្រើននោះទេ ប៉ុន្តែពួកគេទាំងនោះភាគច្រើន សុទ្ធតែមានទូរស័ព្ទរបស់ពួកគេ រៀងៗខ្លួន។ ដូច្នេះហើយ កម្មវិធីមួយដែលសម្រាប់បំពាក់ នៅក្នុងទូរស័ព្ទទំនើប ដោយមានទាំងសម្លេង វីដេអូ និងរូបថតផងនោះ [...]

យន្ដហោះ​ដឹក​ទំនិញ​ទំហំ​យក្ស​របស់​«Airbus» រាង​ដូច​ត្រី​បាឡែន

យន្ដហោះ​ដឹក​ទំនិញ​ទំហំ​យក្ស​របស់​«Airbus» រាង​ដូច​ត្រី​បាឡែន

មិនមែនជាការស្រមើស្រមៃឡើយ។ នេះ ជាយន្ដហោះដឹកយន្ដហោះ! របស់សហគ្រាសផលិតយន្ដហោះ «Airbus» របស់អ៊ឺរ៉ុប ដែលមានឈ្មោះពេញ «Airbus Beluga XL» និងមានរូបរាង ដូចជាត្រីបាឡែន ដែលហោះហើរនៅក្នុងវេហា។ យន្ដហោះនេះ ត្រូវបានបង្កើតឡើង ដើម្បីដឹកជញ្ជូនសម្ភារៈ ដែលមានទំហំធំៗ ដូចយ៉ាងតួយន្ដហោះ ដែលត្រូវបានតម្លើងរួច ហើយត្រូវបញ្ជូនទៅឲ្យអ្នកបញ្ជាទិញ។

ទំហំខ្លួនរបស់យន្ដហោះ «Beluga XL» មានទទឹងខ្លួន (ពីចុងស្លាបម្ខាង ទៅចុងស្លាបម្ខាងទៀត) ប្រវែង៦០,៣ម៉ែត្រ - បណ្ដោយ ប្រវែង៦៣,១ម៉ែត្រ និងកំពស់ ប្រវែង១៨,៩ម៉ែត្រ (ប្រហែលនឹងផ្ទះល្វែងនៅកម្ពុជា ពី៥ទៅ៦ជាន់)។

ជាមួយនឹងទម្ងន់ខ្លួន ដែលធ្ងន់រួចស្រេចដល់ទៅ ២២៧តោន (២២៧ ០០០ គីឡូក្រាម) នោះ យន្ដហោះដ៏ធំខាងលើ អាចទទួលផ្ទុកបានទំនិញ ឬផលិតផលផ្សេង ដែលមានទម្ងន់ ៥៣តោន (៥៣ ០០០គីឡូក្រាម) [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...