និស្សិតក្រខ្សត់កម្ពុជា១០នាក់ ទទួលអាហាររូបករណ៍ជប៉ុន
មជ្ឃមណ្ឌលសហប្រតិបត្តិការ កម្ពុជា-ជប៉ុន បានធ្វើកម្មវីធី អបអរសាទរ និងប្រគល់អាហាររូបករណ៍ «KIZUNA FUND» កាលពីព្រឹកថ្ងៃទី០៥ ខែវិច្ឆកា ឆ្នាំ២០១៥នេះ ដល់និស្សិតចំនួន ១០នាក់ ដែលមកពីមហាវិទ្យាល័យចំនួន៣ ក្នុងសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ មហាវិទ្យាល័យទាំងបីនោះមាន មហាវិទ្យាល័យវិទ្យាសាស្រ្ត មហាវិទ្យាល័យសង្គមសាស្រ្ត និងមនុស្សសាស្រ្ត និងដេប៉ាតឺម៉ង់ ភាសាជប៉ុន។
លោក កីម អឿន ជានាយកមជ្ឃមណ្ឌលសហប្រតិបត្តិការ កម្ពុជា-ជប៉ុន បានឲ្យដឹងថា នេះជាលើកទី១ ក្នុងការផ្តល់អាហាររូបករណ៍នេះ ដល់និស្សិត ដែលមានជីវភាពខ្វះខាត នៅក្នុងការសិក្សា នៅថ្នាក់មហាវិទ្យាល័យ សម្រាប់និស្សិតសិក្សា នៅឆ្នាំទី៣ និងទី៤។ លោកបានបន្តទៀតថា និស្សិតមួយចំនួន មានសមត្ថភាពក្នុងការសិក្សា ប៉ុន្តែមិនមានលទ្ធភាពសិក្សាទេ ហើយអាហាររូបករណ៍នេះ បានជួយសម្រួលដល់ពួកគេ។
នៅពេលអនាគត លោកនឹងព្យាយាមស្វែងរកថវិការផ្សេងទៀត ដើម្បីផ្តល់ឲ្យនិស្សិត [...]