Posts by "ក. ស្រីនាង"

អ៊ាម វន្នី មាន​ការ​គាំទ្រខ្លាំង​ក្លា​នៅ​ស្រុក​កំណើត នា​ថ្ងៃ​ចេញ​ព្រះ​វស្សា

អ៊ាម វន្នី មាន​ការ​គាំទ្រខ្លាំង​ក្លា​នៅ​ស្រុក​កំណើត នា​ថ្ងៃ​ចេញ​ព្រះ​វស្សា

នៅថ្ងៃទី ២៧ ខែ តុលា ឆ្នាំ២០១៥នេះ លោក អ៊ាម វន្នី បានបង្ហាញមុខ នៅក្នុងកម្មវីធីអបអរសាទរបុណ្យ ចេញ​ព្រះវស្សា អុំទូក បណ្តែតប្រទីប និងបង្ហោះគោម ឆ្នាំ២០១៥ នៅខេត្តបាត់ដំបង ដោយមានអ្នកមកទស្សនា និង​គាំទ្រជាច្រើនកុះករ ចំពោះវត្តមានតារាចម្រៀង និងជាកវីវ័យក្មេងរូបនេះ។

នៅពេលដែលលោក អ៊ាម វន្នី មានវត្តមាននៅកន្លែងកម្មវីធីភ្លាម សម្លេងអបអរសាទរ ហ៊ោរកញ្ជ្រៀវ​បាន​បន្លឺ​ឡើង ដើម្បីជាការស្វាគមន៍ និងលើកទឹកចិត្ត សម្រាប់តារាចម្រៀង ដែលចង់ប្រឡូកលើវីធីសិល្បះនេះ។ នៅ​ក្នុងកម្មវីនោះ លោកបានបកស្រាយ បទចម្រៀងជាច្រើនដូចជា កុលាបបាត់ដំបង ផ្ការីកក្នុងចិត្ត អនុស្សាវរីយ៍​សេកសក។ល។

ការគាំទ្រ របស់បណ្ដាទស្សនិកជន នៅនឹងកន្លែង មិនមានត្រឹមតែការស្រែក ហ៊ោរកញ្ជៀវប៉ុណ្ណោះទេ តែនៅ​តាមបណ្តាញសង្គមវីញ តារាទើបនឹងរះរូបនេះ ទទួលបានការគាំទ្រ យ៉ាងច្រើនដូចគ្នាផងដែរ ថាលោក​ច្រៀង​បានពិរោះ។ អ្នកប្រើប្រាស់ហ្វេសប៊ុកខ្លះ [...]

យល់​ដឹង​ពី​សិទ្ធិ​មនុស្ស នាំ​ឲ្យ​ចំណេញ​នៅ​ក្នុង​វិស័យ​ឯកជន

យល់​ដឹង​ពី​សិទ្ធិ​មនុស្ស នាំ​ឲ្យ​ចំណេញ​នៅ​ក្នុង​វិស័យ​ឯកជន

នៅក្នុងសិក្ខាសាលាមួយ ដែលធ្វើឡើងក្រោមប្រធានបទ «លើកកម្ពស់សិទ្ធិមនុស្ស ក្នុងការប្រតិបត្តិធុរកិច្ច» នៅថ្ងៃទី២៧ និង២៨ ខែតុលា ឆ្នាំ២០១៥ នៅសណ្ឋាគារ អ៊ីមផឺរៀលហ្គាឌិនវិឡា និងអូតែល រាជធានីភ្នំពេញ ដោយមានការចូលរួមជាច្រើនស្ថាប័ន ដើម្បីពិភាក្សា ពីការគោរពសិទ្ធិមនុស្ស ក្នុងវិស័យឯកជន។

អ្នកស្រី ខៃ ចិន្តា តំណាងឲ្យក្រុមហ៊ុនឯកជន ផ្នែកទេសចរណ៍ បានថ្លែងឡើង ពីការគោរពសិទ្ធិមនុស្ស នៅ​ក្នុង​ក្រុមហ៊ុនរបស់អ្នកស្រី មានដូចជា ការឲ្យឈប់សម្រាក ប្រចាំសប្តាហ៍ ថ្ងៃបុណ្យជាតិ និងការផ្តល់ប្រាក់លើ ទឹកចិត្តជាដើម។ តែបើបុគ្គលិកសុំឈប់ មានភារះកិច្ចផ្ទាល់ គឺត្រូវមានហេតុផលគ្រប់គ្រាន់ និងច្បាស់​លាល់ ស្របតាមច្បាប់ការងារ ទើបខាងអ្នកស្រីអនុញ្ញាត ឲ្យឈប់សម្រាក។ អ្នកស្រីបាននិយាយថា៖ «សិទ្ធិ​មនុស្ស មាន័យទូលំទូលាយ ហើយមនុស្សគ្រប់រូប ត្រូវតែដឹង គោរព និងរៀនសូត្រ អំពីសិទ្ធិមនុស្ស»។

អ្នកស្រីបានបន្តទៀតថា [...]

ឆក់​កាបូប​ពី​ស្ត្រី​ជិះ​លើ​រ៉ឺមក តែ​ត្រូវ​ពលរដ្ឋ​ព្រួត​ចាប់​បាន​ម្នាក់

ឆក់​កាបូប​ពី​ស្ត្រី​ជិះ​លើ​រ៉ឺមក តែ​ត្រូវ​ពលរដ្ឋ​ព្រួត​ចាប់​បាន​ម្នាក់

ករណីឆក់កាបូបនេះ កើតឡើងនៅវេលាម៉ោង៦ និង៥០នាទីព្រឹក ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ នៅតាមផ្លូវ​ម៉ៅសេទុង មុខមជ្ឃមណ្ឌលម៉ុងឌីយ៉ាល់ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ប៉ុន្តែ​បន្ទាប់​ពីឆក់រួច ត្រូវពលរដ្ឋព្រួតជួយចាប់ បានជនសង្ស័យម្នាក់ ភ្លាមៗនៅនិងកន្លែង។

តាមប្រភព ពីស្រ្តីរងគ្រោះបាននឲ្យដឹងថា មុនកើតហេតុ គាត់បានជិះរ៉ឺមកកង់បី តាមផ្លូវម៉ៅសេទុង។ ពេល​មក​ដល់កន្លែងកើតហេតុ ក៏លេចមុខជនពីរនាក់ ជិះម៉ូតូកញ្ចាស់មួយគ្រឿងតាមក្រោយ រួចបានធ្វើសកម្មភាព​ឆក់​កាបូប របស់ស្រ្តីរងគ្រោះ។ ប៉ុន្តែសកម្មភាពនេះមិនបានសម្រេចឡើយ ដោយសារអ្នកបើកកង់បី បានឃើញ​ហេតុការណ៍តាមកញ្ចាក់ ក៏បើកកៀសម៉ូតូជនទាំងពីរឲ្យដួល រួចស្រែកឲ្យមនុស្សម្នា នៅម្តុំនោះជួយ។

ពេលបានឮហើយ ពលរដ្ឋនៅក្បែរខាង បាននាំគ្នាមកជួយចាប់ចោរ ធ្វើឲ្យចោភ័យស្លន់ស្លោ រត់ចោលម៉ូតូ យក​តែប្រាសអាយុតែរៀងខ្លួន។ ជនសង្ស័យម្នាក់ បានរត់គេចខ្លួនរួច ខណៈម្នាក់ទៀតត្រូវពលរដ្ឋ [...]

បើករថយន្តឡើងផ្លូវ បែរជាធ្លាក់ផ្លូវ ផ្ងារជើង!

បើករថយន្តឡើងផ្លូវ បែរជាធ្លាក់ផ្លូវ ផ្ងារជើង!

បើតាមទំព័រហ្វេសប៊ុក របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានផ្សាយឲ្យដឹងថា រឿងគ្រោះថ្នាក់នេះ បាន​កើតមាននៅ ថ្ងៃទី២៨.១០.២០១៥វេលា ម៉ោង០០.៣០នាទី ត្រង់ចំណុចរង្វង់មូលស្ពាន ព្រែកសំរោង នៅ​តាមបណ្តោយផ្លូវលេខ១១៥ ស្ថិតក្នុង ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ បណ្តាលឲ្យ​ខូចខាត​រថយន្ត តែមិនប៉ះពាល់ដល់អាយុជីវិត មនុស្សឡើយ។

មុនពេលកើតហេតុ រថយន្តនេះធ្វើដំណើរ ក្នុងទិសដៅពីកើតទៅលិច តាមផ្លូវលេខ ១១៥ លុះមកដល់ ចំណុច​ខាងលើ រថយន្តបានបើកឡើង លើរង្វង់មូល តែក៏ជ្រួលចង្កូតធ្លាក់ ចេញពីផ្លូវតែម្តង ប៉ុន្តែជាសំណាងល្អ ដែល​មិនបណ្តាលឲ្យ មានមនុស្សរងគ្រោះទេ ក្នុងគ្រោះថ្នាក់នេះ។

រថយន្តប្រភេទ កាមរី ពណ៌សមានពាក់ផ្លាកលេខ ភ្នំពេញ 2C-4659 ដែលបើកធ្លាក់ ពីផ្លូវដោយឯកឯង នេះ​បើក​បរដោយលោក នាក់ សារឿន មានវ័យ ៥១ឆ្នាំ មានទីលំនៅក្នុងភូមិព្រែកហូរកើត សង្កាត់ ព្រែកហូរ ក្រុង​តាខ្មៅ។

ក្រោយពេលកើតហេតុ [...]

លោកគ្រូ ដួង សានេត បក​ស្រាយ​រឿង​ក្តី​«សម្រាត​សំពត់»​សិស្ស

លោកគ្រូ ដួង សានេត បក​ស្រាយ​រឿង​ក្តី​«សម្រាត​សំពត់»​សិស្ស

នៅក្នុងវីដេអូឃ្លីមួយ ដែលទើបតែបង្ហោះនាពេលថ្មីៗនេះ មានរយះពេល ១២ នាទី និង ៥៣ វិនាទី លោក គ្រូ ដួង សានេត បាននិយាយថា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥ វេលាម៉ោង៩ និង១០ នាទីព្រឹក លោកបាន​បង្រៀនអំណាន នៅថ្នាក់ទី២។ នៅពេលកំពុងបង្រៀន មានកូនសិស្សជាច្រើន ដែលអាចអានបាន តែមាន​កូនសិស្ស៤ ទៅ៥នាក់ អានមិនរួច។ ខណះនោះ លោកបានដើទៅក្រោយថ្នាក់រៀន ដោយនិយាយ ប្អូន​ណា​ហ៊ានសម្រាត ស្រាប់តែពេលនោះ មានក្មេងប្រុសម្នាក់ បានឡើងទៅសម្រាតសំពត់ របស់សិស្សស្រីម្នាក់ ដែល​អានអក្សរមិនរួចនោះមែន។ បន្ទាប់ពីលោកបានឮសំណើចរបស់សិស្ស លោកក៏ងាកទៅមើល ឃើញក្មេងនោះ​ស្រាត តែស្រាតមិនអស់ទេ ដោយនៅខោខ្លី និងអាវសធ្លាក់មកគ្របជិត។

ការបកស្រាយរបស់លោកគ្រូ ដួង សានេត បានធ្វើឡើង បន្ទាប់ពីរឿងអាស្រូវ «គ្រូបញ្ជាឲ្យសម្រាត សំពត់កូន​សិស្ស» បានផ្ទុះឡើង រហូតឈានទៅដល់ការប្ដឹងផ្ដល់គ្នា នៅមុខតុលាការខេត្វស្វាយរៀង។ សារព័ត៌មានក្នុង​ស្រុកជាច្រើន បានរាយការណ៍ថា កាលពីខែ ឧសភា [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...