Posts by "ក. ស្រីនាង"

រក​ឃើញ​សាក​សព​យុវតី​បាត់​ខ្លួន បង្ក​ភាព​សោក​សៅ​ដល់​សង្សា

រក​ឃើញ​សាក​សព​យុវតី​បាត់​ខ្លួន បង្ក​ភាព​សោក​សៅ​ដល់​សង្សា

នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ ករណីរកឃើញ សាកសពនារីវ័យក្មេង ដេលបានបាត់ខ្លួន និងការ​ចាប់​បាន ជនសង្ស័យនៅខេត្តបាត់ដំបង បានក្លាយជាប្រធានបទ ដ៏ល្បីមិនធម្មតា ដែលត្រូវបានចុះផ្សាយ ស្ទើ​តែ​គ្រប់​បណ្តាញសារពត័មាន និងជាពិសេស នៅតាមបណ្ដាញសង្គម។

រឿងដែលគួរឲ្យសោកសង្វេក របស់នារីវ័យក្មេងរងគ្រោះ គឺនៅពេល ដែលយុវជនជាសង្សារបស់នាង បាន​បង្ហោះ​សារឈឺចាប់ និងការសោកស្តាយ រកពាក្យថ្លែងមិនបាន នៅលើបណ្ដាញសង្គម។ យុវជនរូបនោះ បាន​សរសេរថា៖ «សូមឲ្យអូនទៅបានសេចក្តីសុខ ទៅឋានសួគ បើមាននិស្ស័យជាតិក្រោយ បងនឹងសុំ​ស្រលាញ់​អូន​ម្តងទៀត! បងចង់ប្រាប់ពីអារម្មណ៍ពិតរបស់បង ថាបងស្រលាញ់អូន ដូចធ្លាប់ប្រាប់បង អូន​ស្រលាញ់​បង។»។

សារពត័មានក្នុងស្រុកជាច្រើន បានរាយការណ៍ថា កាលពីវេលាម៉ោង០៧ព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ នគរបាលស្រុកសង្កែ, និងនគរបាលក្រុងបាត់ដំបង បានចាប់ឃាត់ខ្លួនជនសង្ស័យ [...]

យុវជន​ម្នាក់​ស្លាប់​ក្នុង​បន្ទប់ អាជ្ញាធរ​ថា​មក​ពី​គាំង​បេះដូង

យុវជន​ម្នាក់​ស្លាប់​ក្នុង​បន្ទប់ អាជ្ញាធរ​ថា​មក​ពី​គាំង​បេះដូង

ក្រោយការពិនិត្យសាកសព មន្ត្រីនគរបាល បានឲ្យដឹងថា មរណភាពរបស់យុវជន ទំនងជាបានកើតឡើង ដោយជំងឺគាំងបេះដូង។ គេបានប្រទះឃើញរូបកាយគ្មានជីវតិត របស់យុវជន នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ​២០១៥ វេលាម៉ោង៨ព្រឹក។ យុវជនរងក្ឬោះ ជាសិស្សរៀនកាត់តរូបភាព នៅហាងផ្តិតរូប ហេង ឡាយ ស្ថិត​នៅផ្ទះលេខ ២៥៦ ក្រុមទី ៤៥ តាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងភូមិ១៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភព ពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅថ្ងៃទី០៩ ខែវិច្ឆិកា ជនរងគ្រោះមករៀន​កាត់ត​រូបភាព ជាធម្មតានៅនឹងហាងផ្តិតរូប ហើយនៅយប់ថ្ងៃដដែល ជនរងគ្រោះមិនមានបង្ហាញ ពីសភាពអ្វីប្លែក ដូចជា​បានសេពសុរានោះឡើយ។ ប៉ុន្តែនៅព្រឹកម៉ោង៨ ថ្ងៃទី១០ ទើបកូនស្រីម្ចាស់ហាង ដែលជាគូដណ្តឹង​របស់​ជន​រងគ្រោះឆ្ងល់ ព្រោះជនរងគ្រោះ ដូចជាដេកយូរខុសធម្មតា ក៏ចូលទៅក្នុងបន្ទប់ ស្រាប់តែឃើញ​ជន​រង​គ្រោះ ស្លាប់បាត់ហើយ ។

ក្រុមសមត្ថកិច្ច ត្រូវបានពលរដ្ឋប្រាប់ឲ្យដឹង [...]

កម្មវិធី​២០ឆ្នាំ​របស់​អាជ្ញាធរ​អប្សរា ទទួល​បាន​ចំណាប់​អារម្មណ៍

កម្មវិធី​២០ឆ្នាំ​របស់​អាជ្ញាធរ​អប្សរា ទទួល​បាន​ចំណាប់​អារម្មណ៍

អាជ្ញាធរអប្សរា បានឧទ្ធិសអាយុកាល ២០ឆ្នាំ នៃការគ្រប់គ្រង និងអភិរក្សរមណីយដ្ឋានរបសខ្លួន នៅក្នុង​គោល​បំណងដ៏គួរឲ្យចាប់អារម្មណ៍។ នោះគឺដើម្បីផ្សព្វផ្សាយ ដល់សាធារណជន ឲ្យបានយល់ដឹង អំពី​គោល​ការណ៍ផ្សេងៗ ក្នុងការគ្រប់គ្រងរមណីយដ្ឋានអង្គរ ក៏ដូចជាការបំផុសគំនិត ឲ្យចេះស្រឡាញ់ និង​រួម​ចំណែក​អភិរក្ស នូវមរតកបេតិកភណ្ឌ ដ៏មានតម្លៃរបស់មនុស្សជាតិទាំងមូល។

គោលបំណងនេះ ត្រូវបានផ្សព្វផ្សាយឲ្យដឹង នៅក្នុងកម្មវិធី ស្តីពីការអភិរក្ស និងអភិវឌ្ឍន៍ក្នុងរមណីយដ្ឋាន​អង្គរ​រយៈពេល២០ឆ្នាំ នាសាលសន្និសីទអង្គរ កាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥ ដែលមាន​កិច្ច​សហការ ជាមួយទូរទស្សន៍បាយ័ន។

នៅចំពោះការនិមន្ត និងអញ្ជើញចូលរួម ពីសំណាក់ព្រះសង្ឃ អាជ្ញាធរដែនដី ប្រជាពលរដ្ឋ សិស្ស និស្សិត ប្រមាណ​ជាង៤០០អង្គ/រូបនោះ អាជ្ញាធរអប្សរាទំនងជាបានពន្យល់ ឲ្យអ្នកចូលរួមមានការពេញចិត្ត និង​គាំទ្រ​យ៉ាងខ្លាំង ចំពោះកម្មវិធីនេះ។ [...]

ដួង វីរះសិទ្ធ សុំ​ទោស​អ្នក​គាំទ្រ​រឿង​ច្រៀង​ប្រណាំង ព្រាប សុវត្ថិ

ដួង វីរះសិទ្ធ សុំ​ទោស​អ្នក​គាំទ្រ​រឿង​ច្រៀង​ប្រណាំង ព្រាប សុវត្ថិ

នៅចំពោះការរិះគន់ដ៏ច្រើននោះ លោក ដួង វីរះសិទ្ធ បានសរសេរសារ នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ ដើម្បីធ្វើការសុំទោស ដល់អ្នកគាំទ្ររបស់ខ្លួន នៅលើគណនីហ្វេសប៊ុករបស់លោក សំរាប់​ការ​ដែល​លោក​មានបញ្ហា នៅក្នុងពេល ច្រៀងផ្ទាល់បទ «She's gone» ដែលជាបទ ចម្រៀងល្បីថាស្រែកខ្លាំង និង​មាន​តែ​តារាចម្រៀងសម្លេងខ្លាំង ដូចលោក ព្រាប សុវត្ថិ ប៉ុណ្ណោះ ដែលហ៊ានយកបទនេះមកបកស្រាយ។

លោក ដួង វីរះសិទ្ធ ជាតារាចម្រៀង ដែលមានសម្លេងស្រទន់ពិរោះ របស់ផលិតកម្ម «Phleng Record» បាន​បង្ហាញសារតាមសំណេរថា នៅពេលដែលតារាចម្រៀងវ័យក្មេង ឡើងច្រៀងនៅនឹងទូរទស្សន៍បាយ័ន្ដនោះ លោក​មានទុក្ខនៅជាប់ខ្លួន ដែលធ្វើឲ្យលោកស្រែកច្រៀងខ្លាំង មិនកើត។

» ការសម្ដែងរបស់លោក វីរៈសិទ្ធិ នៅក្នុងទូរទស្សន៍បាយ័ន្ដ៖

ឃុំ​ខ្លួន​អតីត​ចៅ​អធិការ​វត្ត​រតនៈ ពី​បទ​រំលោភ​លោក​នេន​តាម​រន្ធ​គូទ​

ឃុំ​ខ្លួន​អតីត​ចៅ​អធិការ​វត្ត​រតនៈ ពី​បទ​រំលោភ​លោក​នេន​តាម​រន្ធ​គូទ​

ចៅអធិការវត្តរតនមុនីរោងគោ នៅក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានបញ្ជូនទៅតុលាការ កាលពី​ថ្ងៃ​អង្គារនេះ ត្រូវបានតុលាការ ចោទប្រកាន់ពីបទទិញពេស្យាចារ្យ និងបទរួមភេទ ជាមួយអនីតិជន ហើយ​បញ្ជូន​ខ្លួនទៅឃុំ ជាបណ្ដោះអាសន្នហើយ។ នេះបើតាមការថ្លែងឲ្យដឹង របស់អ្នកស្រី ដួង ថាវរី នាយ​ការិយាល័យ​​នគរ​បាល​​​​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការ​ពារ​អនីតិជន​ ខេត្ត​សៀមរាប ដែល​ថ្លែងប្រាប់​សារព័ត៌មាន​ក្នុងស្រុកមួយ។

តាមការអះអាង របស់មន្ត្រីសមត្ថកិច្ច ស្រុកក្រឡាញ់ បានឲ្យដឹងថា ចៅអធិការវត្តរតនះ ត្រូវបានចាប់ផ្សឹក កាលពីយប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៥ នាវេលា ម៉ោង១៩ និង០០នាទីយប់ នៅនឹងក្នុងវត្តផ្ទាល់តែម្ដង ដោយ​យោងតាមពាក្យបណ្តឹង របស់ញាតិញោម (គ្រួសារ) របស់លោកនេនរងគ្រោះចំនួន ១០អង្គ ដែលមាន​ព្រះ​ជន្ម​ចាប់ពី១១ ដល់១៧ព្រះវស្សា។ ចៅអធិការវត្ត ដែលរងការសង្ស័យ ថាប្រព្រឹត្តខុសធម៍វិន័យព្រះនេះ មាន​ព្រះនាម វង្ស ចែត មានអាយុ ៤៦ឆ្នាំ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...