រក​ឃើញ​សាក​សព​យុវតី​បាត់​ខ្លួន បង្ក​ភាព​សោក​សៅ​ដល់​សង្សា

ការប្រទះឃើញសាកសពនារីមួយ ដែលបានបាត់ខ្លួន កាលពីយប់មួយ នៅក្នុងខេត្តបាត់ដំបងនោះ បានឈានទៅដល់ ការឃាត់ខ្លួនជនសង្ស័យ នឹងករណីនេះបានហើយ។ ប៉ុន្តែនៅលើបណ្ដាញសង្គមវិញ រឿងនេះ ត្រូវបានយុវជនជាសង្សា យកមកបង្ហោះ បង្កការរំជួលចិត្តឥតឧបមា។
Loading...
  • ដោយ: ក. ស្រីនាង អត្ថបទ និងយកការណ៍៖ ស្រីនាង ([email protected]) - ភ្នំពេញថ្ងៃទី ១២ វិច្ឆិកា ២០១៥
  • កែប្រែចុងក្រោយ: November 13, 2015
  • ប្រធានបទ: មនុស្សឃាត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ ករណីរកឃើញ សាកសពនារីវ័យក្មេង ដេលបានបាត់ខ្លួន និងការ​ចាប់​បាន ជនសង្ស័យនៅខេត្តបាត់ដំបង បានក្លាយជាប្រធានបទ ដ៏ល្បីមិនធម្មតា ដែលត្រូវបានចុះផ្សាយ ស្ទើ​តែ​គ្រប់​បណ្តាញសារពត័មាន និងជាពិសេស នៅតាមបណ្ដាញសង្គម។

រឿងដែលគួរឲ្យសោកសង្វេក របស់នារីវ័យក្មេងរងគ្រោះ គឺនៅពេល ដែលយុវជនជាសង្សារបស់នាង បាន​បង្ហោះ​សារឈឺចាប់ និងការសោកស្តាយ រកពាក្យថ្លែងមិនបាន នៅលើបណ្ដាញសង្គម។ យុវជនរូបនោះ បាន​សរសេរថា៖ «សូមឲ្យអូនទៅបានសេចក្តីសុខ ទៅឋានសួគ បើមាននិស្ស័យជាតិក្រោយ បងនឹងសុំ​ស្រលាញ់​អូន​ម្តងទៀត! បងចង់ប្រាប់ពីអារម្មណ៍ពិតរបស់បង ថាបងស្រលាញ់អូន ដូចធ្លាប់ប្រាប់បង អូន​ស្រលាញ់​បង។»។

សារពត័មានក្នុងស្រុកជាច្រើន បានរាយការណ៍ថា កាលពីវេលាម៉ោង០៧ព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ នគរបាលស្រុកសង្កែ, និងនគរបាលក្រុងបាត់ដំបង បានចាប់ឃាត់ខ្លួនជនសង្ស័យ នៅនឹងផ្ទះរបស់​ជន​សង្ស័យតែម្ដង ដែលស្ថិតនៅភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។

ជនសង្ស័យឈ្មោះ ចាន់ កុសល អាយុ២៣ឆ្នាំ មានទីលំនៅ ក្នុងភូមិកើតហេតុខាងលើ និងមានប្រពន្ធពោះធំ ។ ក្រោយពេលកើតហេតុ ជនសង្ស័យបានព្យាយាមពួនសំងំ ក្នុងចម្ការ តែត្រូវកម្លាំងនគរបាលនាំគ្នាស្វែងរក រហូតឃាត់ខ្លួនបានតែម្តង។ ចំណែកឯនារីរងគ្រោះ ដែលបាត់ខ្លួនឈ្មោះ ឆាំ ស្រីរ័ត្ន អាយុ១៨ឆ្នាំ ជាសិស្ស​ថ្នាក់​ទី១២ នៅវិទ្យាល័យនេតយ៉ង់ ។

នៅចំពោះមន្ត្រីស៊ើបអង្កេត ជនសង្ស័យបានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាព ចាប់នារីរងគ្រោះ ក្នុង​បំណងចាប់រំលោភ តែត្រូវនាងតដៃ ដោយយកកន្ត្រៃ មកចាក់ចំ«ពោះ»របស់ខ្លួន ។ ពេលនោះ ដោយផ្ទុះ​កំហឹង​ខ្លាំង ខ្លួនបានធ្វើវាយ​ដំ​នាងរហូតដល់សន្លប់ រួចអូសនាងទៅមាត់ស្ទឹងដើម្បីរំលោភ។ តែឱកាសមិន​អំណោយ​ផល ខ្លួនក៏​អូស​នាង​ដល់​កណ្តាលស្ទឹង ហើយទម្លាក់នាងចោល នៅទីនោះ មុននឹងធ្វើការគេចខ្លួន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...