ហ៊ីយ៉ានដាយ ប៉ះ តូយូតា ខូចខាតផ្នែកខាងមុខ
រថយន្តដឹកដីធុន ហ៊ឺយ៉ានដាយ បានប៉ះជាមួយរថយន្ត តូយូតា កាលពីវេលាម៉ោង ១០និង ៤០ នាទីព្រឹកថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ២០១៥ លើដងផ្លូវមួយ ក្នុងភូមិប្រកា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ គ្រោះថ្នាក់នេះ បានបណ្តាលឲ្យខូចខាតរថយន្ត តូយូតា ផ្នែកខាងមុខ និងដាច់កាឡេ ទៅមុខមិនរួច តែមិនបានប៉ះពាល់ ដល់អាយុជិវិតមនុស្សទេ។
រថយន្តបង្ក ធុន ហ៊ីយ៉ានដាយ គ្មានស្លាកលេខ បើកបរដោយលោក ឡុង សុខ អាយុ ២៥ឆ្នាំ។ យុវជនដែលមានមុខរបរ ជាអ្នកបើករថយន្តដឹកដីរូបនេះ មានស្រុកកំណើតនៅភូមិត្រពាំងលៀប ឃុំផុង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ហើយបច្ចុប្បន្នស្នាក់នៅ ក្នុងការដ្ឋានរណ្តៅដីតាហេង ក្នុងភូមិអន្លុងគង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ចំណែករថយន្តរងការខូចខាត ធុន តូយូតា ពាក់ស្លាកលេខ 2W 0610 ភ្នំពេញ បើកបរដោយលោក នៅ សានិត ភេទប្រុសអាយុ ៣៧ ឆ្នាំ។ លោក សានិត ត្រូវបានគេស្គាល់ថា មានមុខរបរ ជាអ្នកបើករថយន្ត [...]