Posts by "សេក មនោរកុមារ"

គីម ជុងអ៊ុន ចង់​ហាម​ឃាត់​វីដេអូ ដែល​ចំអក​ឲ្យ​ខ្លួន (vdo)

គីម ជុងអ៊ុន ចង់​ហាម​ឃាត់​វីដេអូ ដែល​ចំអក​ឲ្យ​ខ្លួន (vdo)

អគ្គមគុទេសន៍ដ៏មហិមា ជាមេដឹកនាំផ្ដាច់ការទាំងអស់ របស់ប្រទេសកូរ៉េខាងជើង សុទ្ធតែជា«កំពូល»មនុស្ស ដែល​មិនអាចឲ្យគេ យកមកលេងសើចបានឡើយ។ ហើយអគ្គមគុទេសន៍ថ្មី វ័យក្មេងអាយុទើប៣១ឆ្នាំ គីម ជុងអ៊ុន (Kim Jong Un) ក៏នៅតែមាននិន្នាការនេះដែរ។


ឈុតឆាកមួយ ពីក្នុងវីដេអូនោះ។ (រូបផ្តិតពីវីដេអូ)

ពីនេះពីនោះ - ថ្នាក់ដឹកនាំ និងរដ្ឋាភិបាលរបស់ប្រទេសកូរ៉េខាងជើង បានព្យាយមនឹងហាមឃាត់វីដេអូមួយ ដែល​បាន​ចំអកយ៉ាងខ្លាំងក្លា ទៅលើមហាអគ្គមគុទេសន៍ ដ៏មហិមារបស់ពួកគេ។ សារព័ត៌មានមួយ របស់ប្រទេសកូរ៉េ​ខាង​ត្បូង បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើង បានសុំឲ្យប្រទេសចិន ធ្វើការហាមឃាត់ការផ្សព្វផ្សាយរូបភាព ដែល​មាននៅក្នុងវីដេអូនេះ។

[...]
ឧត្តម​ស្នងការ​សិទ្ធិ​មនុស្ស អ.ស.ប ប្រតិកម្ម​នឹង​ការ​ចាប់​តំណាង​រាស្ត្រ

ឧត្តម​ស្នងការ​សិទ្ធិ​មនុស្ស អ.ស.ប ប្រតិកម្ម​នឹង​ការ​ចាប់​តំណាង​រាស្ត្រ

លោកស្រី រ៉ាវីណា សេមដាសានី (Ravina Shamdasani) អ្នកនាំពាក្យឧត្តមស្នងការ​អង្គការសហ​ប្រជាជាតិ សម្រាប់សិទ្ធិមនុស្ស បានធ្វើសេចក្ដីប្រកាសព័ត៌មានមួយ ពីទីស្នាក់ការកណ្ដាល នៅទីក្រុង ហ្សឺណែវ ប្រទេស​ស្វីស នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤នេះ សម្ដែងការព្រួយបារម្ភរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍ផ្ទុះអំពើហិង្សា កាល​ពីថ្ងៃអង្គារ ទី១៥ ខែកក្កដា ឆ្នាំ២០១៤ នៅទីលានប្រជាធិបតេយ្យ រវាងក្រុមសន្តិសុខស៊ីឈ្នួល និង​អ្នក​គាំទ្រ​​គណបក្ស​​ប្រឆាំង បង្កឲ្យមានរបួសជាច្រើននាក់។

ក្នុងលិខិតប្រកាសព័ត៌មាន ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទទួលបាន នៅរសៀលថ្ងៃទី១៨ ខែកក្កដានេះ បាន​សរសេរជាអាថ៌ទៀតថា៖ «យើងមានការរគៀសចិត្តជាខ្លាំង ចំពោះចំណាត់ការចាប់ចង មេដឹកនាំមួយ​ចំនួន នៃ​គណបក្សសង្គ្រោះជាតិ ក្រោមបទបង្កឲ្យមានអំពើហិង្សាទាំងនោះ។ យើងមានការព្រួយបារម្ភ [...]

បាញ់​យន្ដហោះ​ម៉ាឡេស៊ី៖ ក្រុម​ប្រឹក្សា​សន្តិសុខ អ.ស.ប កោះ​ប្រជុំ​​បន្ទាន់

បាញ់​យន្ដហោះ​ម៉ាឡេស៊ី៖ ក្រុម​ប្រឹក្សា​សន្តិសុខ អ.ស.ប កោះ​ប្រជុំ​​បន្ទាន់

ហេតុការណ៍ដ៏រន្ធត់ មិនអាចឲ្យពិភពលោក អាចនៅឈរអោបដៃតទៅទៀតបាន។ ប្រទេសមហាអំណាច​នានា​បាន​រួមគ្នាប្រតិកម្ម ខណៈដែលក្រុមប្រឹក្សាសន្ដិសុខ របស់អង្គការសហប្រជាជាតិ បានកោះប្រជុំជាបន្ទាន់ នៅទីក្រុង​ញ៉ូយក វេលាម៉ោង ១០ (ម៉ោងនៅញ៉ូយក) ព្រឹកនេះ។


ប៉ាណូបង្ហាញពីជើងហោះហើរ MH17 ហោះចេញពីរាជធានី អាមស្ទែដាម។ (រូបថត ឯកសារ)

ធ្លាក់យន្ដហោះ - ក្រុមប្រឹក្សាសន្ដិសុខ របស់អង្គការសហប្រជាជាតិ បានកោះប្រជុំជាបន្ទាន់មួយ នៅវេលាម៉ោង ១០ (នៅកម្ពុជា ម៉ោង៩យប់) ព្រឹកថ្ងៃសុក្រទី១៨ ខែកក្កដានេះ នៅទីក្រុងញ៉ូយក ជុំវិញករណីយន្ដហោះស៊ីវិល ដែល​ត្រូវ​បានបាញ់ឲ្យធ្លាក់ នៅក្នុងតំបន់ខាងកើតនៃប្រទេសអ៊ុយក្រែន។ យន្ដហោះរងគ្រោះ នៃជើងហោះហើរ MH17 របស់​ក្រុមហ៊ុនអាកាសចរណ៍ [...]

យន្ដហោះ​ម៉ាឡេស៊ី បាញ់​ទម្លាក់​ដោយ​ក្រុម​អ្នក​បំបែក​ទឹក​ដី អ៊ុយក្រែន?

យន្ដហោះ​ម៉ាឡេស៊ី បាញ់​ទម្លាក់​ដោយ​ក្រុម​អ្នក​បំបែក​ទឹក​ដី អ៊ុយក្រែន?

បើតាមការវិភាគមួយ របស់អង្គភាពស៊ើបការសម្ងាត់ នៃប្រទេសអ៊ុយក្រែន ទៅលើកិច្ចសន្ទនារវាងក្រុមអ្នក​បំបែក​ទឹកដី និយមប្រទេសរ៉ូស្សី បានបង្ហាញឲ្យឃើញថា ក្រុមនេះ បានបាញ់ទម្លាក់យន្ដហោះម៉ាឡេស៊ី ដែលពួកគេ​ស្មាន​តែជាយន្ដហោះរបស់កងទ័ព។


បំណែកយន្ដហោះ ម៉ាឡស៊ី អ៊ែរឡាញ ដែលបំផ្ទុះខ្លួនយ៉ាងអាណោចអាធម នៅលើដី។ (រូបថតផ្តិតពីវីដេអូ)

ធ្លាក់យន្ដហោះ - ការបាញ់កាំជ្រួញប្រដេញបាញ់ចេញពីដី ជាចំណុចសង្ស័យដ៏ធំបំផុតមួយ របស់អង្គភាពស៊ើបការ​សម្ងាត់ នៃសហរដ្ឋអាមេរិក ដើម្បីពន្យល់ពីការធ្លាក់យន្ដហោះ នៃជើងហោះហើរ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ ហោះចេញពីរាជធានី អាមស្ទែដាម ប្រទេសហូឡង់ មកកាន់រដ្ឋធានី កូឡាឡំពួរ ប្រទេសម៉ាឡេស៊ី កាលពីរសៀលថ្ងៃព្រហស្បត្តិ៍ [...]

រូបថត​ដំបូង​គេ ពី​យន្ដហោះ​ម៉ាឡេស៊ី ដែល​ត្រូវ​បាន​បាញ់​ធ្លាក់ (pic)

រូបថត​ដំបូង​គេ ពី​យន្ដហោះ​ម៉ាឡេស៊ី ដែល​ត្រូវ​បាន​បាញ់​ធ្លាក់ (pic)

ហេតុការណ៍ដ៏អកុសល នៃការបាញ់ធ្លាក់ នូវយន្ដហោះរបស់ក្រុមហ៊ុន ម៉ាឡេស៊ីអ៊ែរឡាញ នៅភាគខាងកើតនៃ​ប្រទេសអ៊ុយក្រែន បានបង្កឲ្យមានប្រតិកម្មធ្លាក់មកយ៉ាងព្រោងព្រាត ដោយមានអមជាមួយនឹងរូបភាពផង ជា​ពិសេស​នៅតាមបណ្ដាញសង្គម។ បណ្ដាញ​ព័ត៌មានជាច្រើន ក៏បានផ្សព្វផ្សាយជាបន្តបន្ទាប់ នូវរូបភាពពី​ហេតុការណ៍​ដ៏អកុសលនេះដែរ។


កំទេចកំទីរបស់យន្ដហោះ MH17 បន្ទាប់ពីបានត្រូវបានបាញ់ទម្លាក់។ (រូបថតទ្វីសធើរ)

ធ្លាក់យន្ដហោះ - យន្ដហោះប៊ូអីង ៧៧៧ របស់ក្រុមហ៊ុន ម៉ាឡេស៊ីអ៊ែរឡាញ ដែលភ្ជាប់ជើងហោះហើរ MH17 ពី​រាជធានី អាមស្ទែដាម ប្រទេសហូឡង់ មកកាន់រដ្ឋធានី កូឡាឡំពួរ ប្រទេសម៉ាឡេស៊ី បានបាត់ការទាក់ទងមកផែនដី នៅកំពស់១០គីឡូម៉ែត្រពីដី ហើយបានធ្លាក់នៅលើភូមិមួយ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...