
សម រង្ស៊ី មិនខ្វល់ពីរថក្រោះ ហ៊ុន សែន បើ CNRP ឈ្នះឆ្នោត
នេះជាប្រតិកម្មជាសាធារណៈ និងជាលើកដំបូងបង្អស់ របស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ នៅចំពោះការគម្រោម ជាច្រើនលើកច្រើនសារ ពីសំណាក់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច ពីការផ្ទុះសង្គ្រាមសារជាថ្មី ប្រសិនបើគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត។
ប្រធានគណបក្សប្រឆាំង ដែលកំពុងនិរទេសខ្លួននៅបរទេស ដើម្បីគេចចេញពីការចាប់ចង របស់អាជ្ញាធរខ្មែរនោះ បានអះអាងដូច្នេះ នៅក្នុងវេទិការសួរឆ្លើយមួយ ជាមួយនឹងក្រុមអ្នកគាំទ្រ នៅទីក្រុង ក្លែម៉ុង ហ្វេរ៉ង់ (Clermont-Ferrand) នៅភាគកណ្តាលនៃប្រទេសបារាំង កាលពីរសៀលថ្ងៃអាទិត្យទី៧ ខែសីហា ឆ្នាំ២០១៦ម្សិលម៉ិញ។
ស្ត្រីអ្នកគាំទ្រម្នាក់ ដែលទំនងជាតាមដានយ៉ាងជាប់លាប់ ព្រឹត្តិការណ៍នៅក្នុងប្រទេសកម្ពុជា បានថ្លែងសួរទៅកាន់លោក សម រង្ស៊ី ថា៖ «បើគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត ហើយបើលោក ហ៊ុន សែន មិន"ចេញ"ពីអំណាច [...]