Posts by "សេក មនោរកុមារ"

បុរស​ម្នាក់​នេះ កំពុង​ព្យាយាម​ហែល​ឆ្លង​មហា​សាគរ​អាត្លង់ទីក

បុរស​ម្នាក់​នេះ កំពុង​ព្យាយាម​ហែល​ឆ្លង​មហា​សាគរ​អាត្លង់ទីក

បន្ទាប់ពីការ​រៀបចំ ដែលប្រើរយៈពេល​បីឆ្នាំកន្លះនោះមក លោក ប៊េន ហូភើរ (Ben Hooper) ជាតិអង់គ្លេស​អាយុ​៣៨ឆ្នាំ បានហក់ប្រូងទៅក្នុងទឹកសមុទ្រ នៅចំពោះ​អ្នក​សារព័ត៌មាន​ច្រើន​នាក់ កាលពីព្រឹក​ថ្ងៃអាទិត្យ​ទី១៣ ខែ​វិច្ឆិកា​កន្លង​មក ដើម្បីឆ្លងមហាសមុទ្រអាត្លង់ទីក ដោយ«ការហែល»។ បុរស​ដ៏​ក្លាហាន នឹង​ត្រូវ​ហែល​​ទឹក​​សមុទ្រ ក្នុង​រយៈ​ចំងាយ​ប្រមាណជា ៣០២៧គីឡូម៉ែត្រ រវាងរដ្ឋធានី ដាកា នៃប្រទេសសេនេហ្គាល់ (ទ្វីប​អាហ្វ្រិក​ខាង​លិច) ឆ្ពោះ​ទៅ​កាន់​ឆ្នេរ​ខាងកើត នៃប្រទេសប្រេស៊ីល។

ការចេញដំណើរនេះ ទទួលការខកខាន​ជាច្រើនដងហើយ បើធៀបនឹងគម្រោង ដែលចង់ចេញដំណើរ នៅ​ថ្ងៃ​ទី១ ខែវិច្ឆិកា។ តែមកដល់ថ្ងៃទី២៣ ខែវិច្ឆិកា​នេះ លោក ប៊េន ហូភើរ បានហែលនៅក្នុងសមុទ្រ បាន​ចំងាយ​ប្រមាណ​ជា ៦០គីឡូម៉ែត្រហើយ។ នេះ បើតាមការឲ្យដឹង នៅលើគេហទំព័រ «Swim The Big Blue» [...]

រ៉ុស្ស៊ី​ប្រកាស​ដក​ខ្លួន ចេញ​ពី​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC)

រ៉ុស្ស៊ី​ប្រកាស​ដក​ខ្លួន ចេញ​ពី​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC)

គឺប្រធានាធិបតីរ៉ុស្ស៊ី លោក វ្លាឌីមៀ ពូទីន (Vladimir Poutine) ជាអ្នកចេញក្រិត្យមួយនៅថ្ងៃពុធនេះ ប្រកាស​ពីការដកខ្លួន របស់ប្រទេសរ៉ុស្ស៊ី ចេញពីអនុសញ្ញាក្រុងរ៉ូម (Rome- រដ្ឋធានីនៃប្រទេសអ៊ីតាលី)។ នៅ​ក្នុង​ក្រិត្យ​នោះ បានបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសរ៉ុស្ស៊ី លោក ស៊ែរហ្គៃ ឡាវរ៉ូវ (Sergueï Lavrov) ជាអ្នក​ទទួល​បន្ទុក ក្នុង​ការជូនដំណឹង ទៅអង្គការសហប្រជាជាតិ អំពីសេចក្ដីសម្រេចចិត្តនេះ។

កាលពីដើមសប្ដាហ៍នេះ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ បានចេញសេចក្ដីថ្លែងការណ៍មួយ ចាត់ទុក​ប្រទេស​រ៉ូស្ស៊ី និងប្រទេសអ៊ុយក្រែង ថាបានជាប់ពាក់ព័ន្ធ នៅក្នុងជម្លោះយោធាមួយ ដោយយកឧបទ្វីប គ្រីមៀ (Crimée) ជាទឹកដីនៃ​ការប្រទាញប្រទង់គ្នា។

មិនដែលផ្ដល់សច្ចាប័ន...

ប្រទេសរ៉ុស្ស៊ីបានចុះហត្ថលេខា នៅឆ្នាំ២០០០ ទៅក្នុងសន្ធិសញ្ញាក្រុងរ៉ូម ដែលត្រូវបានបង្កើតឡើង នៅថ្ងៃ​ទី១៧ ខែកក្កដា ឆ្នាំ១៩៩៨ សម្រាប់ការបង្កើត​ [...]

របប កាដាហ្វី បាន​ចម្លង​ជំងឺ​អេដស៍ ទៅ​ឲ្យ​កុមារ​នៅ​ប៊េនកាហ្សី?

របប កាដាហ្វី បាន​ចម្លង​ជំងឺ​អេដស៍ ទៅ​ឲ្យ​កុមារ​នៅ​ប៊េនកាហ្សី?

លោក ជូករី ហ្គាណឹម (Choukri Ghanem) អតីតនាយករដ្ឋមន្ត្រី នៃប្រទេសលីប៊ី រវាងពីឆ្នាំ២០០៣ មក​ដល់​ឆ្នាំ២០០៦ (និងក្រោយមកទៀត ជារដ្ឋមន្ត្រី​រ៉ែប្រេង) បាន​ទម្លាយឲ្យគេឯងបានដឹង នូវអាថ៌កំបាំងដ៏​ព្រឺព្រួច​មួយ នៅក្នុងសៀវភៅកំណត់ហេតុរបស់លោក ដែលត្រូវបានគេរកឃើញ នៅក្រោយ​មរណភាព​​របស់​លោក ក្នុងឆ្នាំ២០១២ ទាក់ទងនឹងសំនុំរឿង​គិលានុបដ្ឋាក​ជាតិប៊ុលហ្គារី ចំនួនប្រាំនាក់ និងវេជ្ជបណ្ឌិត ជាតិ​ប៉ាឡេស្ទីន​ម្នាក់ ដែលបាន​រង​ការចាប់​ដាក់​ពន្ធនាគារ រវាងពីឆ្នាំ១៩៩៩ រហូតមកដល់ឆ្នាំ២០០៧ នៅក្នុង​ប្រទេស​របស់​លោក។ អ្នកទាំង៦នាក់ ត្រូវបានដោះលែងនៅឆ្នាំ២០០៧ បន្ទាប់ពីមាន​យុទ្ធនាការ​ចរចា​យ៉ាង​ស្វិតស្វាញ ពីសំណាក់ប្រទេសបារាំង នៅពេលនោះ។

នៅក្នុងសៀវភៅកំណត់ហេតុនោះ ដែលត្រូវបានគេហទំព័រ​ព័ត៌មាន​ដ៏ល្បីរបស់បារាំង ឈ្មោះ «Mediapart» ទទួល​បាននៅក្នុងដៃ

នាវា​ចម្បាំង​យក្ស​រ៉ុស្ស៊ី​មក​ដល់​ឆ្នេរ​ស៊ីរី ត្រៀម​ធ្វើ​សង្គ្រាម

នាវា​ចម្បាំង​យក្ស​រ៉ុស្ស៊ី​មក​ដល់​ឆ្នេរ​ស៊ីរី ត្រៀម​ធ្វើ​សង្គ្រាម

សម្រាប់ប្រទេសរ៉ុស្ស៊ី សង្គ្រាមលោកលើកទី៣ ហាក់ដូចជាបានចាប់ផ្ដើម បញ្ចេញរូបរាងរបស់វារួចហើយ។ នាវា​ចម្បាំងយក្សឈ្មោះ «Amiral Kouznetsov» ដែលមានផ្ទុកពេញ ដោយ​យន្ដហោះ​ប្រដេញ និង​យន្ដហោះ​ទម្លាក់​គ្រាប់បែក ដ៏ទំនើបៗ ត្រូវបានបញ្ជូន​ទៅ​ដល់​តំបន់​ឆ្នេរសមុទ្រ នៃប្រទេសស៊ីរីហើយ ដើម្បី​ពង្រឹង​កម្លាំង​យោធា​រ៉ុស្ស៊ី និង​ត្រៀមធ្វើ​ប្រតិបត្តិការ​សឹក​ធំៗបន្ថែម​ទៀត នៅក្នុងវិបត្តិស៊ីរី។ នេះ​បើតាមការប្រកាស ដោយផ្ទាល់ របស់​មេ​បញ្ជាការ​នាវានេះ លោក «Sergueï Artamonov» កាលពីថ្ងៃសៅរ៍។

លោកមេបញ្ជាការ បានថ្លែងឲ្យដឹង តាមកញ្ចក់ទូរទស្សន៍ជាតិ ឈ្មោះ «Rossia 1» ថា៖ «ក្រុមនាវា ដែលមាន​ផ្ទុក​យន្ដហោះចម្បាំងរ៉ុស្ស៊ី បានមកដល់តំបន់ ដែលត្រូវឈរជើង ស្ថិតនៅ​ភាគ​ខាងកើត នៃសមុទ្រមេឌីទែរ៉ាណេ ហើយ។ ក្រុមនាវាទាំងនោះ កំពុងបំពេញ​ភារកិច្ច​របស់​ពួកគេ​រួមគ្នា ដោយបានចល័តនៅលើដែនទឹក ភាគ​ខាង​លិច នៃប្រទេសស៊ីរី។»។

លោក «Sergueï [...]

ហ៊ីឡារី គ្លីនតុន នៅ​មាន​សំណាង​ ដើម្បី​ក្លាយ​ជា​ប្រធានាធិបតី

ហ៊ីឡារី គ្លីនតុន នៅ​មាន​សំណាង​ ដើម្បី​ក្លាយ​ជា​ប្រធានាធិបតី

ប្រសិនជាប្រព័ន្ធបោះឆ្នោតអាមេរិក ឈរនៅលើមូលដ្ឋានសកល បានន័យថា ឈរលើសម្លេង ដែលទទួល​បាន​ដោយ​ផ្ទាល់ ពី​ពលរដ្ឋ​ម្ចាស់ឆ្នោតនោះ អ្នកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) នឹងក្លាយជា​ប្រធានាធិបតី​ដោយ​ស្វ័យ​ប្រវត្តិ​ហើយ ព្រោះអ្នកស្រី​ទទួលបាន​សន្លឹកឆ្នោតសរុប នៅទូទាំងប្រទេស ច្រើនជាងលោក ដូណាល់ ត្រាំ (Donald Trump) រហូតដល់ទៅជាង ៥០០ ០០០សម្លេង។

ផ្ទុយទៅវិញ នៅក្នុងលទ្ធផលជាផ្លូវការ លោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋ ទទួលសម្លេងឆ្នោត ដែលគិតជា តំណាង​ម្ចាស់​ឆ្នោត (ឬហៅម្យ៉ាងទៀត តំណាងរាស្ត្រប្រចាំមណ្ឌល) បាន២៩០តំណាងម្ចាស់ឆ្នោត  ទល់នឹងអ្នកស្រី ហ៊ីឡារី គ្លីនតុន ដែល​ទទួល​បាន​ត្រឹមតែ ២២៨តំណាងម្ចាស់ឆ្នោតប៉ុណ្ណោះ។ នោះ ព្រោះ​តែ​ប្រព័ន្ធ​បោះឆ្នោត ជ្រើសតាំងប្រធានាធិបតី របស់ប្រទេសមហាអំណាច ធ្វើឡើង​តាម​មូលដ្ឋាន «អសកល» ឬ​«ដោយ​មិន​ផ្ទាល់»។

យ៉ាងណា បេក្ខនារីមកពីគណបក្សប្រជាធិបតេយ្យ អាចនៅមានសំណាង [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...